“មជ្ឈដ្ឋានក្រុមគាំពារ” គឺជាគ្រួសាររបស់អ្នក មិត្តភក្តិ និងអ្នកទាំងឡាយផ្សេងទៀតនៅក្នុងជីវិតរបស់អ្នក ដែលស្ម័គ្រចិត្តជួបជាមួយអ្នកជាទៀងទាត់។ គោលដៅរបស់គេគឺដើម្បីស្តាប់អ្នក ចែករំលែកនូវបទពិសោធន៍ទាំងឡាយរបស់គេ និងជួយអ្នកឱ្យក្លាយជាមនុស្សឯករាជ្យ និងបានចូលរួមក្នុងសហគមន៍របស់អ្នក។ ដោះស្រាយបញ្ហាទាំងឡាយឱ្យបានងាយស្រួលជាងមុន ប្រសិនបើអ្នកដឹងថាអ្នកមានការគាំពារនិងជំនួយពីអ្នកជិតខាងនិងមិត្តភក្តិនោះ។ មជ្ឈដ្ឋានក្រុមគាំពារ គឺជាការគាំពារមួយក្នុងចំណោម “ការគាំពារជាលក្ខណៈធម្មជាតិ” ដែលមជ្ឈមណ្ឌលថ្នាក់តំបន់អាចជួយអ្នកឲ្យចាប់ផ្តើមបាន។ [1]ផ្នែក 4512(f).
ការគាំពារលក្ខណៈធម្មជាតិ គឺជាអ្នកទាំងឡាយដែលជាផ្នែកមួយនៃសហគមន៍របស់អ្នក។ ពួកគេជាក្រុមគ្រួសាររបស់អ្នក អ្នកជិតខាង អ្នករួមការងារ មិត្តភក្តិ មិត្តរួមថ្នាក់ និងសមាជិករបស់អង្គការ ក្លិប និងអង្គការពលរដ្ឋនានា ដែលអ្នកពាក់ព័ន្ធជាមួយ ឬដែលអ្នកស្ថិតនៅក្នុងនោះ។ [2]ផ្នែក 4512(e).
មជ្ឈមណ្ឌលថ្នាក់តំបន់មិនអាចធ្វើជាអ្នកគាំពារតាមលក្ខណៈធម្មជាតិដើម្បីជួយអ្នកបានទេ។ ហើយមណ្ឌលទាំងនោះមិនអាចបញ្ឈប់ ឬ បដិសេធសេវាកម្មដោយសារតែអ្នកគាំពារលក្ខណៈធម្មជាតិអាចជួយអ្នកបាននោះទេ លើកលែងតែបុគ្គលនោះមិនយល់ព្រមជួយដល់អ្នកតែប៉ុណ្ណោះ។