Menu Close

(4.8) ខ្ញុំចង់​ឲ្យ​អ្នក​ជិត​ខាង​របស់​ខ្ញុំ​ទៅចូលរួម​ក្នុងការ​ប្រ​ជុំ IPP របស់ខ្ញុំ ប៉ុន្តែ​គាត់មិន​អាច​ទៅ​ដោយ​ផ្ទាល់​បាន។​ តើពួកគេ​អាច​ចូលរួម​តាម​ទូរសព្ទបានទេ?​

(4.8) ខ្ញុំចង់​ឲ្យ​អ្នក​ជិត​ខាង​របស់​ខ្ញុំ​ទៅចូលរួម​ក្នុងការ​ប្រ​ជុំ IPP របស់ខ្ញុំ ប៉ុន្តែ​គាត់មិន​អាច​ទៅ​ដោយ​ផ្ទាល់​បាន។​ តើពួកគេ​អាច​ចូលរួម​តាម​ទូរសព្ទបានទេ?​

ពិតជាបាន អ្នក​ជិត​ខាង​របស់អ្នក ឬ នរណាម្នាក់ផ្សេង​ទៀត​ដែល​អ្នក​ជ្រើសរើស អា​ច​ចូល​រួម​តាម​ទូរសព្ទបាន។ សូមសាក​សួរមជ្ឈមណ្ឌល​ថ្នាក់​តំបន់ ដើម្បី​ឲ្យ​ប្រាកដ​ថា មាន​ទូរសព្ទ​ព្រម​ជា​មួយ​នឹង​ “ឧបករណ៍​បំពងសំឡេង​” ដើម្បី​អ្នក​គ្រប់គ្នា​អាចស្តាប់​​​ឮបានទាំង​អស់គ្នា​។​ សូមសុំឲ្យ​អ្នក​សម្រប​សម្រួល​សេវារបស់អ្នកផ្ញើទៅ​ឱ្យ​អ្នក​ជិត​ខាង​របស់អ្នក​​នូវ IPP ចុង​ក្រោយ​របស់​អ្នក និង​ការផ្លាស់ប្តូរ​ថ្មី​ទាំង​ឡាយ​ព្រមជាមួយ​នឹង​ឯកសារ​ទាំង​ឡាយ​ផ្សេងទៀត ដូចជា​របាយការណ៍​វាយ​តម្លៃ ដែលចាំបាច់​សម្រាប់​​ការ​ប្រ​ជុំ IPP ។​

នៅ​ពេល​អ្នក​ទូរសព្ទ​ទៅ​កាន់​អ្នក​សម្រប​សម្រួលសេវា​របស់អ្នក អ្នក​អាច​និយាយ​ថា “ខ្ញុំចង់​ឲ្យ​អ្នក​ជិត​ខាង​របស់ខ្ញុំ គឺ​អ្នកស្រី​ Hill ទៅ​ចូល​រួម​ការ​ប្រ​ជុំ។​ គាត់ជាប់​​ធ្វើការ និង​មិន​អាច​ទៅ​ចូលរួម​ដោយ​ផ្ទាល់​បានទេ។​ សូម​មេត្តា​​ផ្តល់​ឲ្យ​គាត់​នូវ​ IPP ចុង​ក្រោយ​​របស់ខ្ញុំ និង​របាយការណ៍​​ដែល​អ្នក​នឹង​យក​ទៅ​ប្រ​ជុំ​មួយ​ច្បាប់​ ដើម្បី​ឲ្យ​គាត់​អាច​ចូល​រួម​បាន​តាម​ទូរសព្ទបាន​។”