Menu Close

(4.66) តើ​មជ្ឈ​មណ្ឌល​ក្នុងតំ​បន់​ធ្វើបែប​ណា​ដើម្បី​ឱ្យ​ប្រាកដ​ថា​ខ្ញុំ​ទទួល​បាន​សេវាកម្មនិង​ការគាំ​ពារ​ទាំងឡាយ​ដែល​មាននៅក្នុង IPP?

(4.66) តើ​មជ្ឈ​មណ្ឌល​ក្នុងតំ​បន់​ធ្វើបែប​ណា​ដើម្បី​ឱ្យ​ប្រាកដ​ថា​ខ្ញុំ​ទទួល​បាន​សេវាកម្មនិង​ការគាំ​ពារ​ទាំងឡាយ​ដែល​មាននៅក្នុង IPP?

នៅ​ពេល​អ្នក​និង​មជ្ឈ​មណ្ឌលក្នុងតំ​បន់​ឯកភាព​គ្នា​ទៅ​លើ​សេវាកម្ម​និង​ការ​គាំ​ពារ​ទាំ​ង​ឡាយ​ដែល​អ្នក​ត្រូវការ មជ្ឈមណ្ឌលក្នុងតំ​បន់​ត្រូវ​តែ​ទទួល​សេវាកម្មនិង​ការ​គាំ​ពារ​ទាំង​នោះ​សម្រាប់អ្នក។​ វា​អាច​ធ្វើ​ការងារនោះ​បាន​តាម​មធ្យោបាយ​ជា​ច្រើន​​រួម​មាន៖

ទទួល​សេវាកម្ម​ពី​ទី​ភ្នាក់ងារ​ទូទៅ​

មជ្ឈមណ្ឌលក្នុងតំ​បន់​អាច​ជួយ​ដល់​អ្នក​ដើម្បី​ទទួល​បាន​សេវាកម្ម​ទាំង​ឡាយ​ពី​ទី​ភ្នាក់​ងារ​មួយ​ផ្សេង ដែល​ផ្តល់​សេវាកម្ម​ដល់​សាធារណៈ​ជន ដូចជា សាលា​រៀន Medi-Cal ឬ IHSS។ ទាំងនេះ​ហៅថា​ “ទីភ្នាក់ងារ​ទូទៅ​”។ [1]Section 4647(a). “ទី​ភ្នាក់​ងារ​ទូទៅ” … Continue reading ប្រ​សិន​បើ​ទី​ភ្នាក់​ងារ​ទូទៅ​មួយ​អាច​ផ្តល់​សេវាក​ម្ម​​ដែល​អ្នក​ត្រូវការនោះ មជ្ឈមណ្ឌលក្នុងតំ​បន់​​ត្រូវ​ជួយ​ដល់អ្នក​ដើម្បី​ទទួល​បាន​នូវ​​សេវាកម្ម​នោះ​ពី​ទី​ភ្នាក់​ងារ​នោះ​មុន​ពេល​ដែល​ពួក​គេបង់​ថ្លៃ​សម្រាប់​សេវាកម្ម។ [2]Section​ 4648(a)(8), 4659.7, and​ 4646.5(a)(5). នេះ​ជាគំនិត​ល្អ ប៉ុន្តែ​នៅ​ក្នុង​ការ​អនុវត្ត​វា​អាច​បង្ករ​ឱ្យ​មាន​បញ្ហាជា​ច្រើន។​ ពេល​ខ្លះ​មជ្ឈ​មណ្ឌល​ក្នុង​តំបន់​ប្រា​ប់​អ្នក​ឱ្យ​ទៅ​កាន់​ទីភ្នាក់​ងារ​ទូទៅ​ដោយ​ពុំ​មាន​ធ្វើ​ឱ្យ​ប្រាកដ​ថា​សេវាកម្ម​ទាំង​ឡាយ​ដែល​អ្នក​ត្រូវការ​មាន​ផ្តល់​ជូន ឬ សេវាកម្ម​ទាំងនោះ​បំពេញ​បាន​ទៅ​តាម​តម្រូវ​ការ​​របស់អ្នក។ មជ្ឈមណ្ឌលក្នុង​តំ​បន់​​ទទួល​ខុស​ត្រូវ​សម្រាប់​ការ​តស៊ូមតិ​សម្រាប់​អ្នក​​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​សេវាកម្ម​ទាំង​ឡាយ​ដែល​អ្នក​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ត្រូវ​ទទួល​បាន​ពី​ទី​ភ្នាក់​នោះ​ពិត​ជា​ត្រូវ​បាន​ផ្តល់​ឱ្យ​មែន។​ [3]Section​4648(b).

ទិញសេវាកម្ម​និងការគាំពារ​ទាំង​ឡាយ​ពី​អ្នក​ផ្តល់ (អ្នកផ្គត់ផ្គង់)

មជ្ឈមណ្ឌលក្នុង​តំ​បន់​អាច​ទិញ​សេវាកម្ម​សម្រាប់​អ្នក​ដោយ​ផ្ទាល់ពី​អ្នក​ផ្តល់សេវា​។ មជ្ឈមណ្ឌលក្នុងតំ​បន់​​អាច​ទៅ​ជួប​អ្នក​ផ្តល់សេវា ទីភ្នាក់ងារ ឬ បុគ្គល​ដែល​វា​បាន​ឯកភាព​រួច​ជា​ស្រេច ឬ វា​អាច​ធ្វើ​កិច្ច​សន្យា​ដាច់ដោយ​ឡែក​ជា​មួយ​នឹង​ទី​ភ្នាក់​ងារ​ ឬ​បុគ្គល​ថ្មី​បាន។​ [4]Section​ 4648(a)(3). មជ្ឈមណ្ឌលក្នុង​តំ​បន់​​ត្រូវស្វែងរក​អ្នក​ផ្តល់​សេវា ដែល​អាច​បំពេញ​បាន​ទៅ​តាមតម្រូវការរបស់អ្នក។

ផ្តល់​ដល់អ្នក​នូវ​សក្ខីប័ត្រ​សំណៅទឹកប្រាក់

មជ្ឈមណ្ឌលក្នុងតំ​បន់​អាច​ផ្តល់ដល់អ្នក​នូវ “សក្ខីប័ត្រសំណៅទឹកប្រាក់” សម្រា​ប់​​សេវាកម្ម​ ឬ​ឧបករណ៍​ដែល​អ្នក​ត្រូវ​ការ​។​ [5]Section​ 4648(a)(4). សក្ខីប័ត្រ​សំណៅ​ទឹកប្រាក់ដូចជាប័ណ្ណ​តំណាង​សាច់ប្រាក់។ សក្ខីប័ត្រ​សំណៅ​ទឹកប្រាក់​អនុញ្ញាត​ឱ្យអ្នក (ក្រុម​គ្រួសាររបស់អ្នក តាម​ការ​សម​ស្រប) ជ្រើសរើស​អ្នក​ដែល​នឹង​ផ្តល់​សេវាកម្ម។ [6]Section​ 4512(i). មជ្ឈមណ្ឌលក្នុងតំ​បន់​នៅ​តែ​ត្រូវ​ធ្វើ​ឱ្យ​ប្រាកដថា​សេវាកម្ម ឬ ឧបករណ៍នោះ​មាន​ផ្តល់​ជូនបាន។

អភិវឌ្ឍសេវាកម្ម​ទាំង​ឡាយ​​ប្រ​សិន​បើ​ពួក​វា​មិន​មាន​នៅឡើយ​

នៅ​ពេល​សេវាកម្ម​មាន​គុណ​ភាព​ល្អ​មិន​មាន​ផ្តល់​ជូន​ ឬ ត្រូវការ​ពង្រីក​បន្ថែម​នោះ មជ្ឈមណ្ឌលក្នុង​តំ​បន់​​អាច​ស្វែង​រក​បុគ្គល ឬ ទីភ្នាក់​ងារ​​ដោយ “សំណើ​ សម្រាប់ការស្នើសុំ” (RFP) ឬ​តាម​មធ្យោបាយ​ផ្សេង។ [7]Section​ 4648(e)(1).

សំណើស្នើសុំមូលនិធិ​ពី​រដ្ឋ​

មជ្ឈមណ្ឌលក្នុងតំ​បន់​​អាច​ស្នើ​សុំ​ប្រាក់​ពី​មូលនិធិ​អភិវឌ្ឍន៍កម្ម​វិធី ឬ ផែនការ​ដាក់តាម​សហគមន៍​ដើម្បី​ផ្តល់សង​វិញនូវ​ថ្លៃ​ចំណាយ​ពេល​ចាប់ផ្តើម​ដែល​ចាំ​បាច់​ត្រូវ​​ចាប់​ផ្តើម​កម្ម​វិធី​ថ្មី ឬ​សេវាកម្ម​និង​ការគាំ​ពារ​ទាំង​ឡាយ​ដែល​អ្នក​ត្រូវ​ការ។​ [8]Section 4648(e)(2).

ប្រើ​មធ្យោបាយ​ដែល​មាន​លក្ខណៈ​ច្នៃប្រ​ឌិត/នវានុវត្តន៍

មជ្ឈមណ្ឌលក្នុង​តំ​បន់​អាច​ប្រើ​គំរូពិពិធកម្ម​សេវាកម្ម​ប្រកប​ដោយ​ការច្នៃ​ប្រ​ឌិត​និងនវានុវត្តន៍ រួមបញ្ចូល​ទាំង​ការ​ស្នើសុំពីការ​គាំពារ​តាម​លក្ខណៈ​ធម្ម​ជាតិ ដូច​​ជា​មិត្តភក្តិ​ ឬ​សាច់ញាតិ​របស់​អតិថិជន​​ប្រ​កប​ដោយ​ឆន្ទៈ។ [9]Section​ 4648(e)(3).

ផ្តល់​នូវ​ការ​ព្យាបាលនិងការគាំពារ​ដោយ​ផ្ទាល់​នៅក្នុង​ស្ថាន​ភាព​បន្ទាន់

ជាទូទៅ មជ្ឈមណ្ឌលក្នុងតំ​បន់​មិន​អាច​ផ្តល់​ការ​ព្យាបាលដោយផ្ទាល់​និង​សេវា​ព្យាបាលដោយផ្ទាល់​បាន​ទេ។ ជំនួស​មក​វិញ ពួក​គេ​ត្រូវ​តែ​ប្រើ​ទីភ្នាក់ងារ​សាធារ​ណៈនិង​ឯកជន​សម​ស្រប​។​ ប៉ុន្តែ​នៅ​ក្នុង​ការសង្គ្រោះបន្ទាន់ មជ្ឈមណ្ឌ​ល​ក្នុងតំ​បន់​​អាច​ផ្តល់​ការ​ព្យាបាលដោយផ្ទាល់​និង​សេវាព្យាបាល​ដោយ​ផ្ទាល់​បាន​។ [10]Section​ 4648(f).

DDS អាច​ផ្តល់សេវាកម្ម​ដោយផ្ទាល់បាន​

ដើម្បី​បំពេញទៅ​តាម​គោលដៅ IPP របស់អ្នក​នៅក្នុង​ស្ថាន​ដ៏កម្រ “ក្នុង​ករណី​ដែល​​ការ​ខ្វះ​ចន្លោះ​ត្រូវបាន​កំណត់ឃើញ​មាន​នៅក្នុង​ប្រ​ព័ន្ធ​នៃ​សេវាកម្ម​និង​ការ​គាំពារ ឬ នៅក្នុង​ករណី​ដែល​អតិថិជនត្រូវបានកំណត់​រួច​សម្រាប់​អ្នក​ដែល​ពុំ​មាន​​អ្ន​ក​ផ្តល់​សេវាកម្ម​និង​ការ​គាំពារ​ដែល​មាន​នៅក្នុង​ផែនការកម្ម​វិធី​ជា​លក្ខណៈ​បុគ្គ​ល​របស់គាត់” នោះ DDS អាច​នឹង​ត្រូវ​ផ្តល់​នូវ​សេវាកម្ម​និង​ការ​គាំ​ពារ​ដោយ​ផ្ទាល់​បាន​​។ [11]Section​ 4648(g).

References
1 Section 4647(a). “ទី​ភ្នាក់​ងារ​ទូទៅ” ជា​ទី​ភ្នាក់​ងារ​រដ្ឋាភិបាល​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​ច្បាប់​​ដើម្បី​បម្រើ​ដល់​សមាជិក​ទាំង​អស់​នៃ​សាធារណជនទូទៅ និង​ការ​ទទូល​បាន​មូលធនិពី​សាធារណៈ​ដើម្ប​បំពេញកាងារទាំងនេះ។​ Title 17, Cal. Code​ Regs., section 54302(a)(31).
2 Section​ 4648(a)(8), 4659.7, and​ 4646.5(a)(5).
3 Section​4648(b).
4 Section​ 4648(a)(3).
5 Section​ 4648(a)(4).
6 Section​ 4512(i).
7 Section​ 4648(e)(1).
8 Section 4648(e)(2).
9 Section​ 4648(e)(3).
10 Section​ 4648(f).
11 Section​ 4648(g).