Menu Close

(4.57) តើមានអ្វីកើតឡើង​ចំពោះ IPP របស់​​ខ្ញុំ​ប្រ​សិន​បើ​ខ្ញុំ​ប្តូរ​ទៅ​រស់នៅក្នុង​តំ​បន់​ដែល​ស្ថិត​ក្រោម​មជ្ឈមណ្ឌលក្នុងតំបន់​ផ្សេង​​នោះ?​

(4.57) តើមានអ្វីកើតឡើង​ចំពោះ IPP របស់​​ខ្ញុំ​ប្រ​សិន​បើ​ខ្ញុំ​ប្តូរ​ទៅ​រស់នៅក្នុង​តំ​បន់​ដែល​ស្ថិត​ក្រោម​មជ្ឈមណ្ឌលក្នុងតំបន់​ផ្សេង​​នោះ?​

ច្បាប់ចែងថា ប្រ​សិន​បើ​អ្នក​ត្រូវបាន​គេវាយតម្លៃ​ថា​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រា​ន់​ដើម្បីទទួល​បាន​សេវាកម្មផ្តល់​ដោយ​មជ្ឈមណ្ឌលក្នុងតំបន់នោះ អ្នកមាន​សិទ្ធិ​ទទួល​បាន​សេវាកម្ម​​​ដែល​ផ្តល់​ដោយ​មជ្ឈ​មណ្ឌលក្នុង​តំ​បន់​ផ្សេង ក្នុង​ករណី​ដែល​​អ្នក​ប្តូរ​ទី​តាំង​ទៅ​កន្លែង​ណា​មួយ​នៅ​ក្នុង​រដ្ឋ។​ មជ្ឈមណ្ឌលក្នុងតំ​បន់​ថ្មីអាច​បដិសេ​ធ​បាន​តែ​ក្នុង​ករណី​ដែល​ពួក​គេ​​ធ្វើ​ការ​វាយ​តម្លៃ​សព្វ​ជ្រុង​​ជ្រោយ​មួយ​ដែល​រកឃើ​ញ​​ថា មជ្ឈមណ្ឌលក្នុងតំ​បន់​​ខាង​ដើម​ខុស​យ៉ាង​ច្បាស់​ក្រ​ឡែតនោះ។ [1]Section​ 4643.5(a)&(b). ហើយ​ មជ្ឈមណ្ឌលក្នុង​តំ​បន់​ថ្មី​ត្រូវតែ​អនុវត្ត​តាម​ផែនការ​ IPP ដែលបានបង្កើត​ឡើង​នៅមជ្ឈមណ្ឌលក្នុងតំបន់​ចាស់​របស់អ្នក​ ប្រសិនបើសេវា​នានាមិនមានផ្តល់ជូននោះទេ រហូតដល់​អ្នក​បាន​ទទួល​ផែនការ ​IPP ថ្មី។​ [2]Section 4643.5(c). ប្រសិនបើ​សេវា​ IPP មិនមានផ្តល់ជូននៅក្នុង​តំបន់នៃ​មជ្ឈមណ្ឌលក្នុង​តំបន់​ថ្មីទេ​ មជ្ឈមណ្ឌលក្នុងតំ​បន់​នោះ​ត្រូវ​តែ​រៀបចំបង្កើត​កិច្ច​ប្រជុំ​ IPP ក្នុងរយៈ​ពេល​ 30ថ្ងៃ​ និង​ផ្តល់​សេវា​ជម្រើសផ្សេងទៀត​ដែល​បំពេញ​យ៉ាងល្អបំផុត​​តាម​តម្រូវការ​របស់អ្នក​ក្នុង​ពេល​ជាមួយគ្នានោះ​។ [3]Section​ 4643.5(c).

DDS បាន​បង្កើត​ឡើង​នូវ​គោលការណ៍​ណែនាំ​សម្រាប់​មជ្ឈ​មណ្ឌល​ក្នុងតំ​បន់ ដើម្បី​​ធ្វើ​ឱ្យ​កា​រផ្លាស់ប្តូរ​របស់​​អ្នក​​ទៅ​កាន់​មជ្ឈមណ្ឌលក្នុង​តំ​បន់​ថ្មី​ប្រ​ព្រឹត្តិទៅ​ដោយ​រលូន។​ គោល​ការណ៍​ណែ​នាំក៏​ត្រូវ​ធ្វើ​ឱ្យ​ប្រាកដថា ពុំ​មាន​ការ​ពន្យាពេល ឬ ខ្វះចន្លោះ​នៅ​ក្នុង​សេវាកម្ម​និងការគាំពារ​របស់​អ្នក និង​រួម​ទាំង​ដំណើរការ​សម្រា​ប់​ដោះ​ស្រាយ​ការ​មិន​ឯកភាព​គ្នា​ទាំង​ឡាយ​ផង​ដែរ។​ [4]Section​ 4643.5​(c). សម្រាប់​ព័ត៌​មាន​បន្ថែម​អំពី​ការ​ផ្ទេរ​ចេញពី​មជ្ឈ​មណ្ឌល​ក្នុងតំ​បន់​មួយ​ទៅ​កាន់​មជ្ឈ​មណ្ឌលក្នុងតំបន់​​មួយ​ទៀត សូម​មើល ឯកសារបន្ថែម​ G។

References
1 Section​ 4643.5(a)&(b).
2 Section 4643.5(c).
3 Section​ 4643.5(c).
4 Section​ 4643.5​(c).