មជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែធ្វើអ្វីៗដើម្បីធ្វើឱ្យ IPP របស់អ្នកដំណើរការ ដោយរួមបញ្ចូលទាំង៖
- ទទួលសេវាកម្មនិងការគាំពារទាំងឡាយដែលត្រូវបានកំណត់នៅក្នុង IPP របស់អ្នក។ នេះជាការពិត ប្រសិនបើសេវាកម្មផ្តល់ដោយមជ្ឈមណ្ឌលក្នុងតំបន់ ឬ នរណាម្នាក់ដែលត្រូវបានបង់ប្រាក់ដោយមជ្ឈមណ្ឌលក្នុងតំបន់ដើម្បីផ្តល់ដល់ពួកគេ ឬ សេវាកម្មទាំងឡាយត្រូវបានផ្តល់ដោយទីភ្នាក់ងារទូទៅទាំងឡាយ ឬ ការគាំពារជាលក្ខណៈធម្មជាតិ។ (ត្រូវកំណត់ឱ្យច្បាស់ពីសេវាកម្មនិងការគាំពារទាំងឡាយដែលអ្នកចង់បាននិងត្រូវការ។) [1]Section 4648(a) and 4646.5(a)(5).
- ធ្វើការតស៊ូមតិសម្រាប់សិទ្ធិស្របច្បាប់ ផ្នែកស៊ីវីល និងសេវាកម្ម ដើម្បីធ្វើឱ្យប្រាកដថា អ្នកទទួលបានសេវាកម្មទាំងឡាយដែលបានរាយនៅក្នុង IPP របស់អ្នក។ [2]Section 4648(b) and 4512(b). (សូមមើលសំណួរលេខ 47។)
- ធ្វើការកំណត់និងកសាងការគាំពារនៅជុំវិញខ្លួនសម្រាប់អ្នក។ [3]Section 4648(c)
- ធ្វើការធានាចំពោះគុណភាពនៃសេវាកម្មដែលអ្នកទទួល។ [4]Section 4648(d).
- អភិវឌ្ឍឡើងនូវកម្មវិធីថ្មី ប្រសិនអ្វីដែលត្រូវការមិនទាន់មាន ឬ មិនមានផ្តល់ជូននាពេលនេះ។ [5]Section 4648(e).