Menu Close

ជំ​ពូក​ 4៖ ផែនការ​កម្ម​វិធី​​លក្ខណៈ​បុគ្គល

ជំ​ពូក​ 4៖ ផែនការ​កម្ម​វិធី​​លក្ខណៈ​បុគ្គល

ជំពូក​នេះ​ផ្តល់​ដល់​អ្នក​​នូវ​ចម្លើយ​​​ទៅ​នឹង​សំណួរទាំង​ឡាយ​ដែល​គេ​និយម​សួរ​បំផុត អំពី​ផែន​ការ​សកម្ម​វិធី​ជា​លក្ខណៈ​បុគ្គល ដែល​ហៅ​ខ្លី​ថា IPP ។​ យើង​ពន្យល់ពី​ IPP របៀប​បង្កើត​វា​​ឲ្យ​បាន​ត្រឹម​ត្រូវ​សម្រាប់​អ្នក និង​របៀប​អនុវត្ត​វា។​

អ្នក​ក៏​នឹង​រៀន​ពី​របៀប៖

  • ប្តូរ​ IPP របស់អ្នក​នៅពេលដែល​ត្រូវការ​ផ្លាស់ប្តូរវា
  • ទទួល​បាន​ព័ត៌​មាន​ជា​ភាសាដែល​អ្នក​អាច​យល់បាន​
  • ប្រើ​ប័ណ្ណ និង​កិច្ចការ​ជា​មួយ​នឹង​មជ្ឈមណ្ឌល​ថ្នាក់​តំបន់​របស់​អ្នក​ដើម្បី​ទទួល​បាន​សេវា​​និង​ការគាំពារ​​ដែល​អ្នក​ត្រូវការ

ព័ត៌​មាន​នេះ​ភាគ​ច្រើន​យក​ចេញពី​ច្បាប់​រដ្ឋ​ដែល​មាន​ឈ្មោះ​ថា ច្បាប់ Lanterman ដែល​​​​ចាប់ផ្តើម​ពី​​ផ្នែក 4500 នៃ​ក្រម​​របស់​សន្តិ​សុខ​សង្គម​និង​​ស្ថាប័ន​​រដ្ឋ​កាលីហ្វ័រ​ញ៉ា។​ យើង​ផ្តល់​ដល់​​អ្នក​នូវ​ផ្នែក​នៃ​ច្បាប់​ ដែល​អ្នក​អាច​រក​ឃើញ​នូវ​ព័ត៌មាន​ដែល​យើង​បាន​រៀប​ចំ​​ឡើង​​។​ អ្នក​អាច​នឹង​ត្រូវ​មើល​ច្បាប់ ​ដើម្បី​ទទួល​បាន​នូវ​សេវាកម្ម​ដែល​អ្នក​ត្រូវ​ការ​។​ នៅ​ពេល​អ្នក​ឃើញ​ពាក្យ “ផ្នែក(នានា​)” ដែល​ត្រូវ​បាន​បន្ត​ដោយ​លេខ ហើយដែល​​​គ្មាន​ព័ត៌មានអ្វី​ផ្សេង​ទៀត​នោះ មាន​ន័យ​ថា ផ្នែក(នានា​) នៃ​ច្បាប់ Lanterman។​ ដើម្បី​អាន​ច្បាប់​ Lanterman សូមចុចត្រង់នេះ