នៅពេលខ្លះ ក្រុមការងារធ្វើផែនការរបស់អ្នកនឹងឯកភាពថា អ្នកត្រូវការសេវាកម្មមួយនោះ ប៉ុន្តែពុំមានអ្នកផ្តល់សេវាទេ។ នេះអាចជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ។ ទោះបីជាអាចនឹងពិបាកសម្រាប់មណ្ឌលក្នុងតំបន់ក្តី ក៏ពួកគេនៅតែត្រូវប្រើប្រាស់មធ្យោបាយគ្រប់បយ៉ាង ដែលអាចមាន ដើម្បីបំពេញ IPP របស់អ្នក។ [1]Assoc. for Retarded Citizens-Calif. v. Dept. of Developmental Services, 38 Cal.3d 384, 388 (1985). មជ្ឈមណ្ឌលក្នុងតំបន់ពុំមានជម្រើសអំពីអនុវត្ត IPP របស់អ្នកទេ ប៉ុន្តែពួកគេពិតជាមានជម្រើសអំពីរបៀបដែលពួកគេធ្វើបែបនេះ។ មជ្ឈមណ្ឌលក្នុងតំបន់អាចពិនិត្យជម្រើសទាំងនេះ៖
- ពួកគេអាចសុំឱ្យអ្នកដែលកំពុងផ្តល់សេវាកម្ម ប្រសិនពួកគេនឹងផ្តល់សេវាកម្មដែលអ្នកត្រូវការ បើទោះបីជាវាខុសពីសេវាកម្មដែលពួកធ្លាប់ផ្តល់ឱ្យក៏ដោយ។
- ពួកគេអាចទាក់ទងទីភ្នាក់ងារផ្សេងដើម្បីផ្តល់សេវាកម្មដែលអ្នកត្រូវការ។
- ពួកគេអាចផ្ញើ “សំណើសម្រាប់ការស្នើសុំ” (RFP) ទៅកាន់អង្គភាពអ្នកផ្តល់សេវានៅក្នុងតំបន់ដើម្បីឱ្យដឹងថា តើទីភ្នាក់នឹងអភិវឌ្ឍសេវាកម្មថ្មីៗទេ?
- ពួកគេអាចដឹងបានប្រសិនបើមានអ្នកផ្តល់សេវាពីតំបន់ផ្សេងនឹងចូលមកក្នុងតំបន់របស់អ្នក ហើយផ្តល់សេវាដល់អ្នក។
- ពួកគេអាចស្នើសុំមូលនិធិចេញពី DDS ដើម្បីផ្តួចផ្តើម និងអភិវឌ្ឍកម្មវិធីនៃសេវាកម្មនិងការគាំពារថ្មី។ [2]Section 4648(e).
សូមមើលសំណួរ 47 សម្រាប់មធ្យោបាយខុសគ្នាដែលមជ្ឍមណ្ឌលក្នុងតំបន់អាចធ្វើឱ្យប្រាកដថាអ្នកអាចទទួលបានសេវាកម្មនិងការគាំពារទាំងឡាយដែលមានសរសេរនៅក្នុង IPP របស់អ្នក។ មជ្ឈមណ្ឌលក្នុងតំបន់សង្ឃឹមថាសេវាកម្មទាំងឡាយនោះមាននៅក្នុងសហគមន៍ដែលអ្នករស់នៅ។ ប៉ុន្តែ វាអាចស៊ីពេលដើម្បីអភិវឌ្ឍសេវាកម្ម។ ពេលខ្លះ ពុំមានអ្នកផ្តល់សេវានឹងអភិវឌ្ឍសេវាកម្មនៅក្នុងផ្នែករបស់អ្នកទេ។ មជ្ឈមណ្ឌលក្នុងតំបន់អាចនឹងសាកសួរក្រែងអ្នកនឹងប្តូរទៅរស់នៅក្នុងតំបន់ផ្សេង ដែលមានអ្នកផ្តល់សេវាម្មដែលអ្នកត្រូវការ។ នោះច្រើនតែជាការងារលំបាកធ្វើ។ ជួនកាលករណីនេះកើតឡើងប្រសិនបើអ្នកត្រូវការការស្នាក់នៅក្នុងផ្ទះជាក្រុម ហើយវាពុំមាននៅក្នុងតំបន់របស់អ្នកនោះ។ មជ្ឈមណ្ឌលក្នុងតំបន់អាចធ្វើការស្វែងរកទូទាំងរដ្ឋសម្រាប់ការរកសេវាកម្មផ្តល់ជូន ហើយអ្នកអាចស្វែងរកកន្លែងសម្រាប់អ្នកនៅក្នុងតំបន់មួយផ្សេងទៀតក្នុងរដ្ឋ។ ប្រសិនបើ មជ្ឈមណ្ឌលនិយាយថាវាមិនមានសេវាកម្ម ឬ ការគាំពារជាក់លាក់ណាមួយដែលអ្នកត្រូវការ និងចង់បាន (និងវាមិនមានចេញពីប្រភព “ទូទៅ”) ឬ មជ្ឈមណ្ឌលក្នុងតំបន់នឹងមិនផ្តល់វាទេនោះ អ្នកអាចប្តឹងជំទាស់បាន។ (មើល ជំពូក 10។) ប៉ុន្តែដំបូងត្រូវពិចារណាទៅលើមូលហេតុរបស់មជ្ឈមណ្ឌលចំពោះការបដិសេធសំណើរបស់អ្នក និងដើម្បីដឹងថាតើមានជម្រើសដែលអ្នកអាចឯកភាពបានដែរឬអត់។