អ្នកអាចត្រូវទទួលបានសេវាកម្មពីទីភ្នាក់ងារនិងកម្មវិធីខុសៗគ្នា។ ឧទាហរណ៍មួយចំនួនមាន៖
- សេវាអប់រំពិសេសសមស្របពីសាលាសាធារណៈក្នុងមូលដ្ឋាន
- ឧបករណ៍និងសេវាកម្មពី Medi-Cal សេវាកុមារដ្ឋកាលីហ្វ័រញ៉ា (CCS) ឬធានារ៉ាប់រងឯកជន។
- ចំណូលរបបសន្តិសុខបន្ថែម (SSI)
- ប្រភេទនិងចំនួនត្រឹមត្រូវនៃសេវាគាំពារតាមផ្ទះ (IHSS)
ប្រសិនបើ អ្នកមានបញ្ហាទទួលបានសេវាកម្ម និងអត្ថប្រយោជន៍ដែលអ្នកត្រូវការ មជ្ឈមណ្ឌលក្នុងតំបន់ត្រូវតស៊ូមតិសម្រាប់អ្នក។ អ្នកសម្របសម្រួលសេវារបស់អ្នក (នរណាម្នាក់ផ្សេងទៀតដែលត្រូវបានជ្រើសរើសដោយមជ្ឈមណ្ឌលក្នុងតំបន់) អាចនឹងទៅជាមួយអ្នកចូលរួមក្នុងការប្រជុំ IEP នៅឯសាលាបាន។ ពួកគេអាចជួយអ្នកគណនាពីចំនួនម៉ោង IHSS ដែលអ្នកត្រូវការ ដោយគិតពីចំនួនម៉ោងដែលវាអាចចំណាយដើម្បីធ្វើការងារផ្សេងនៅផ្ទះ។ មជ្ឈមណ្ឌលក្នុងតំបន់ក៏អាចជួយអ្នកនៅសវនាការផ្នែករដ្ឋបាលជាមួយនឹងមួយនៃទីភ្នាក់ងារទាំងនេះបានដែរ។ [1]Section 4648(b)(1)&(2)។ … Continue reading មជ្ឈមណ្ឌលក្នុងតំបន់ត្រូវមានបុគ្គលិក (ឬចុះកិច្ចសន្យាជាមួយនឹងនរណាម្នាក់) ដែលមានឯកទេសក្នុងផ្នែកយុត្តិធម៌ព្រហ្មទណ្ឌ ការអប់រំពិសេស ការគាំពារតាមគ្រួសារ ការជួលផ្ទះក្នុងតម្លៃទាប ការធ្វើសមាហរ័ណកម្មសហគមន៍ និងធានាគុណភាព។ មជ្ឈមណ្ឌលក្នុងតំបន់ក៏ត្រូវជួល “អ្នកតស៊ូតមិអតិថិជន” ដែលជាបុគ្គលមានពិការភាពផ្នែកការលូតលាស់។ [2]Section 4640.6(g). អ្នកគួរតែអាចទៅកាន់នរណាម្នាក់នៃអ្នកទាំងនេះដើម្បីសុំជំនួយពីការតស៊ូមតិនៅក្នុងផ្នែកទាំងនេះ។
ប្រសិនបើមជ្ឈមណ្ឌលក្នុងតំបន់មិនអាច ឬ នឹងមិនជួយទេ សូមដាក់បណ្តឹងជំទាស់ និងស្នើសុំឱ្យចៅក្រមដើម្បីឱ្យមជ្ឈមណ្ឌលក្នុងតំបន់ផ្តល់នូវការតស៊ូមតិជួយដល់អ្នក។ សូមមើល ជំពូក 10 សម្រាប់ព័ត៌មានបន្ថែមអំពីការប្តឹងជំទាស់។