អ្នកមានសម្លេងសំខាន់នៅក្នុងការជ្រើសរើសអ្នកផ្តល់សេវាកម្មរបស់អ្នក ប៉ុន្តែវាមិនមែនអាស្រ័យទៅលើតែអ្នកម្នាក់ឯងនោះទេ។ នៅក្នុងការសម្រេចទៅលើអ្នកផ្តល់សេវា ក្រុមការងារធ្វើផែនការ ដែលមានអ្នកនិងក្រុមគ្រួសារអ្នក ឬ អ្នកគាំពារផងដែរ ត្រូវតែពិចារណាទៅលើ៖
- សមត្ថភាពរបស់អ្នកផ្តល់ ដើម្បីផ្តល់សេវាដែលមានគុណភាពដែលនឹងជួយអ្នកឱ្យអនុវត្ត IPP របស់អ្នក។
- ជោគជ័យរបស់អ្នកផ្តល់សេវានៅក្នុងការជួយអ្នកឱ្យសម្រេចនូវវត្ថុបំណង IPP របស់អ្នក។
- ប្រសិនបើអ្នកផ្តល់សេវាត្រូវមានអាជ្ញាប័ណ្ណនោះ ថាតើអ្នកផ្តល់សេវាកម្មពិតជាមានអាជ្ញាប័ណ្ណឬអត់។
- ប្រសិនបើ សេវាកម្មអាចប្រៀបធៀបបាន (គុណភាពស្មើគ្នា ឬ ប្រសើរជាង) មានផ្តល់ក្នុងតម្លៃតិចជាងអ្នកផ្តល់ម្នាក់ទៀត។
- អ្នកផ្តល់សេវាដែលជាជម្រើសរបស់អ្នក ឬក្រុមគ្រួសាររបស់អ្នក។ [1]§ 4648(a)(6).
អ្នកត្រូវតែពេញចិត្តជាមួយនឹងការផ្តល់របស់អ្នកផ្តល់សេវា។ សេវាកម្មមិនអាចបន្តបានទេ ប្រសិនបើអ្នកនិងក្រុមគ្រួសាររបស់អ្នកមិនពេញចិត្ត និងមិនឯកភាពជាមួយនឹងសេវាកម្មបានផ្តល់ទៅតាមការតម្រូវ ហើយនៅទីបំផុត អ្នកមានវឌ្ឍនភាពសមស្របនៅលើវត្ថុបំណង IPP របស់អ្នក។ [2]§ 4648(a)(7).
មជ្ឈមណ្ឌលក្នុងតំបន់អាចនឹងមិនបង្ខំឱ្យអ្នកទទួលយកអ្នកផ្តល់សេវាកម្មដោយព្រោះតែវាមានតម្លៃទាបប៉ុណ្ណោះនោះទេ។ វាត្រូវតែពិចារណាទៅកត្តាទាំងអស់ខាងលើ។ ប៉ុន្តែ អ្នកមិនមានសិទ្ធិចំពោះអ្នកផ្តល់សេវាណាមួយដែលអ្នកជ្រើសរើស ប្រសិនបើអ្នកផ្តល់សេវាផ្សេង ដែលអាចផ្តល់សេវាស្រដៀងគ្នានិងសេវាល្អស្មើគ្នាក្នុងតម្លៃទាបជាង។