នៅពេលអ្នកនិងមជ្ឈមណ្ឌលក្នុងតំបន់ឯកភាពគ្នាទៅលើសេវាកម្មនិងការគាំពារទាំងឡាយដែលអ្នកត្រូវការ មជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែទទួលសេវាកម្មនិងការគាំពារទាំងនោះសម្រាប់អ្នក។ វាអាចធ្វើការងារនោះបានតាមមធ្យោបាយជាច្រើនរួមមាន៖
ទទួលសេវាកម្មពីទីភ្នាក់ងារទូទៅ
មជ្ឈមណ្ឌលក្នុងតំបន់អាចជួយដល់អ្នកដើម្បីទទួលបានសេវាកម្មទាំងឡាយពីទីភ្នាក់ងារមួយផ្សេង ដែលផ្តល់សេវាកម្មដល់សាធារណៈជន ដូចជា សាលារៀន Medi-Cal ឬ IHSS។ ទាំងនេះហៅថា “ទីភ្នាក់ងារទូទៅ”។ [1]Section 4647(a). “ទីភ្នាក់ងារទូទៅ” … Continue reading ប្រសិនបើទីភ្នាក់ងារទូទៅមួយអាចផ្តល់សេវាកម្មដែលអ្នកត្រូវការនោះ មជ្ឈមណ្ឌលក្នុងតំបន់ត្រូវជួយដល់អ្នកដើម្បីទទួលបាននូវសេវាកម្មនោះពីទីភ្នាក់ងារនោះមុនពេលដែលពួកគេបង់ថ្លៃសម្រាប់សេវាកម្ម។ [2]Section 4648(a)(8), 4659.7, and 4646.5(a)(5). នេះជាគំនិតល្អ ប៉ុន្តែនៅក្នុងការអនុវត្តវាអាចបង្ករឱ្យមានបញ្ហាជាច្រើន។ ពេលខ្លះមជ្ឈមណ្ឌលក្នុងតំបន់ប្រាប់អ្នកឱ្យទៅកាន់ទីភ្នាក់ងារទូទៅដោយពុំមានធ្វើឱ្យប្រាកដថាសេវាកម្មទាំងឡាយដែលអ្នកត្រូវការមានផ្តល់ជូន ឬ សេវាកម្មទាំងនោះបំពេញបានទៅតាមតម្រូវការរបស់អ្នក។ មជ្ឈមណ្ឌលក្នុងតំបន់ទទួលខុសត្រូវសម្រាប់ការតស៊ូមតិសម្រាប់អ្នកដើម្បីធ្វើឱ្យប្រាកដថាសេវាកម្មទាំងឡាយដែលអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវទទួលបានពីទីភ្នាក់នោះពិតជាត្រូវបានផ្តល់ឱ្យមែន។ [3]Section4648(b).
ទិញសេវាកម្មនិងការគាំពារទាំងឡាយពីអ្នកផ្តល់ (អ្នកផ្គត់ផ្គង់)
មជ្ឈមណ្ឌលក្នុងតំបន់អាចទិញសេវាកម្មសម្រាប់អ្នកដោយផ្ទាល់ពីអ្នកផ្តល់សេវា។ មជ្ឈមណ្ឌលក្នុងតំបន់អាចទៅជួបអ្នកផ្តល់សេវា ទីភ្នាក់ងារ ឬ បុគ្គលដែលវាបានឯកភាពរួចជាស្រេច ឬ វាអាចធ្វើកិច្ចសន្យាដាច់ដោយឡែកជាមួយនឹងទីភ្នាក់ងារ ឬបុគ្គលថ្មីបាន។ [4]Section 4648(a)(3). មជ្ឈមណ្ឌលក្នុងតំបន់ត្រូវស្វែងរកអ្នកផ្តល់សេវា ដែលអាចបំពេញបានទៅតាមតម្រូវការរបស់អ្នក។
ផ្តល់ដល់អ្នកនូវសក្ខីប័ត្រសំណៅទឹកប្រាក់
មជ្ឈមណ្ឌលក្នុងតំបន់អាចផ្តល់ដល់អ្នកនូវ “សក្ខីប័ត្រសំណៅទឹកប្រាក់” សម្រាប់សេវាកម្ម ឬឧបករណ៍ដែលអ្នកត្រូវការ។ [5]Section 4648(a)(4). សក្ខីប័ត្រសំណៅទឹកប្រាក់ដូចជាប័ណ្ណតំណាងសាច់ប្រាក់។ សក្ខីប័ត្រសំណៅទឹកប្រាក់អនុញ្ញាតឱ្យអ្នក (ក្រុមគ្រួសាររបស់អ្នក តាមការសមស្រប) ជ្រើសរើសអ្នកដែលនឹងផ្តល់សេវាកម្ម។ [6]Section 4512(i). មជ្ឈមណ្ឌលក្នុងតំបន់នៅតែត្រូវធ្វើឱ្យប្រាកដថាសេវាកម្ម ឬ ឧបករណ៍នោះមានផ្តល់ជូនបាន។
អភិវឌ្ឍសេវាកម្មទាំងឡាយប្រសិនបើពួកវាមិនមាននៅឡើយ
នៅពេលសេវាកម្មមានគុណភាពល្អមិនមានផ្តល់ជូន ឬ ត្រូវការពង្រីកបន្ថែមនោះ មជ្ឈមណ្ឌលក្នុងតំបន់អាចស្វែងរកបុគ្គល ឬ ទីភ្នាក់ងារដោយ “សំណើ សម្រាប់ការស្នើសុំ” (RFP) ឬតាមមធ្យោបាយផ្សេង។ [7]Section 4648(e)(1).
សំណើស្នើសុំមូលនិធិពីរដ្ឋ
មជ្ឈមណ្ឌលក្នុងតំបន់អាចស្នើសុំប្រាក់ពីមូលនិធិអភិវឌ្ឍន៍កម្មវិធី ឬ ផែនការដាក់តាមសហគមន៍ដើម្បីផ្តល់សងវិញនូវថ្លៃចំណាយពេលចាប់ផ្តើមដែលចាំបាច់ត្រូវចាប់ផ្តើមកម្មវិធីថ្មី ឬសេវាកម្មនិងការគាំពារទាំងឡាយដែលអ្នកត្រូវការ។ [8]Section 4648(e)(2).
ប្រើមធ្យោបាយដែលមានលក្ខណៈច្នៃប្រឌិត/នវានុវត្តន៍
មជ្ឈមណ្ឌលក្នុងតំបន់អាចប្រើគំរូពិពិធកម្មសេវាកម្មប្រកបដោយការច្នៃប្រឌិតនិងនវានុវត្តន៍ រួមបញ្ចូលទាំងការស្នើសុំពីការគាំពារតាមលក្ខណៈធម្មជាតិ ដូចជាមិត្តភក្តិ ឬសាច់ញាតិរបស់អតិថិជនប្រកបដោយឆន្ទៈ។ [9]Section 4648(e)(3).
ផ្តល់នូវការព្យាបាលនិងការគាំពារដោយផ្ទាល់នៅក្នុងស្ថានភាពបន្ទាន់
ជាទូទៅ មជ្ឈមណ្ឌលក្នុងតំបន់មិនអាចផ្តល់ការព្យាបាលដោយផ្ទាល់និងសេវាព្យាបាលដោយផ្ទាល់បានទេ។ ជំនួសមកវិញ ពួកគេត្រូវតែប្រើទីភ្នាក់ងារសាធារណៈនិងឯកជនសមស្រប។ ប៉ុន្តែនៅក្នុងការសង្គ្រោះបន្ទាន់ មជ្ឈមណ្ឌលក្នុងតំបន់អាចផ្តល់ការព្យាបាលដោយផ្ទាល់និងសេវាព្យាបាលដោយផ្ទាល់បាន។ [10]Section 4648(f).
DDS អាចផ្តល់សេវាកម្មដោយផ្ទាល់បាន
ដើម្បីបំពេញទៅតាមគោលដៅ IPP របស់អ្នកនៅក្នុងស្ថានដ៏កម្រ “ក្នុងករណីដែលការខ្វះចន្លោះត្រូវបានកំណត់ឃើញមាននៅក្នុងប្រព័ន្ធនៃសេវាកម្មនិងការគាំពារ ឬ នៅក្នុងករណីដែលអតិថិជនត្រូវបានកំណត់រួចសម្រាប់អ្នកដែលពុំមានអ្នកផ្តល់សេវាកម្មនិងការគាំពារដែលមាននៅក្នុងផែនការកម្មវិធីជាលក្ខណៈបុគ្គលរបស់គាត់” នោះ DDS អាចនឹងត្រូវផ្តល់នូវសេវាកម្មនិងការគាំពារដោយផ្ទាល់បាន។ [11]Section 4648(g).
↑1 | Section 4647(a). “ទីភ្នាក់ងារទូទៅ” ជាទីភ្នាក់ងាររដ្ឋាភិបាលដែលមានការទទួលខុសត្រូវផ្នែកច្បាប់ដើម្បីបម្រើដល់សមាជិកទាំងអស់នៃសាធារណជនទូទៅ និងការទទូលបានមូលធនិពីសាធារណៈដើម្បបំពេញកាងារទាំងនេះ។ Title 17, Cal. Code Regs., section 54302(a)(31). |
---|---|
↑2 | Section 4648(a)(8), 4659.7, and 4646.5(a)(5). |
↑3 | Section4648(b). |
↑4 | Section 4648(a)(3). |
↑5 | Section 4648(a)(4). |
↑6 | Section 4512(i). |
↑7 | Section 4648(e)(1). |
↑8 | Section 4648(e)(2). |
↑9 | Section 4648(e)(3). |
↑10 | Section 4648(f). |
↑11 | Section 4648(g). |