អ្នកនិងអ្នកតំណាងរបស់អ្នក ត្រូវតែចុះហត្ថលេខាលើផែនការ IPP ដើម្បីឱ្យវាអាចមានប្រសិទ្ធភាពអនុវត្តបាន។ [1]Section 4646(i). ប្រសិនបើអ្នកឯកភាពទៅនឹងចំណុចមួយចំនួន ប៉ុន្តែមានចំណុចផ្សេងទៀតមិនឯកភាពនោះ សូមសរសេរចំណុចទាំងឡាយដែលអ្នកឯកភាព និងចំណុចដែលមិនឯកភាព។ បន្ទាប់មកចុះហត្ថលេខាលើ IPP ដើម្បីឱ្យសេវាកម្មទាំងឡាយដែលអ្នកឯកភាពអាចបាច់ផ្តើមបាន ប៉ុន្តែសរសេរនៅក្បែរហត្ថលេខារបស់អ្នកថា អ្នកបានចុះហត្ថលេខាលើតែចំណុចទាំងឡាយណាដែលអ្នកនិងមជ្ឈមណ្ឌលក្នុងតំបន់បានឯកភាពគ្នាតែប៉ុណ្ណោះ។ អ្នកអាចប្តឹងជំទាស់ការឯកភាពទាំងឡាយតាមរយៈនីតិវិធីសវនាការដោយយុត្តិធម៌បាន។ អ្វីៗទាំងឡាយដែលអ្នកពិតជាបានឯកភាព គួរតែចូលជាធរមានតាមកាលបរិច្ឆេទដែលអ្នកបានសម្រេចនៅក្នុងកិច្ចប្រជុំ។
↑1 | Section 4646(i). |
---|