Menu Close

(4.59) តើ​ដំណើរការ​ IPP មាន​លក្ខណៈ​ខុស​គ្នា​ទេ ប្រ​សិន​បើ​ខ្ញុំ​រស់​នៅ​ក្នុង​មជ្ឈ​មណ្ឌល​អភិវឌ្ឍន៍ការ​លូតលាស់នោះ?

(4.59) តើ​ដំណើរការ​ IPP មាន​លក្ខណៈ​ខុស​គ្នា​ទេ ប្រ​សិន​បើ​ខ្ញុំ​រស់​នៅ​ក្នុង​មជ្ឈ​មណ្ឌល​អភិវឌ្ឍន៍ការ​លូតលាស់នោះ?

ទេ។ លក្ខ​ខណ្ឌ​តម្រូវ​របស់ IPP គឺ​ដូច​គ្នា​មិនថា​អ្នក​រស់​នៅ​ទី​ណាទេ។ ប៉ុន្តែ​ ប្រសិន​​បើ​អ្នក​រស់នៅក្នុង​មណ្ឌល​អភិវឌ្ឍន៍​ការលូតលាស់ (DC) វាគឺ​បុគ្គលិក DC ជាជាង​បុគ្គលិក​មជ្ឈមណ្ឌល​ក្នុង​តំបន់ ដែល​នឹង​សម្រប​សម្រួល​ដំណើរ​ការក្រុម​ការ​ងារ​ធ្វើ​ផែនការ។​ បើ​ទោះ​បី​ជា​រស់នៅក្នុង DC ក៏ដោយ មជ្ឈមណ្ឌលក្នុង​តំ​បន់​ត្រូវ​បន្ត​ចូលរួម​ក្នុង​ដំណើរការ IPP ដដែល។ ក្រុម​ធ្វើ​ផែនការ​ត្រូវ​តែ​រួមបញ្ចូល​ឱ្យ​មានតំណាង​ពី​មជ្ឈមណ្ឌលក្នុង​តំ​បន់​ម្នាក់​ ឬ​ច្រើន​នាក់។ [1]Section​ 4512(j). បុគ្គលិក​មជ្ឈ​មណ្ឌលក្នុង​តំ​បន់​សំខាន់​ណាស់ ពី​ព្រោះ​ពួក​គេ​ដឹង​ពី​សេវាកម្ម​និង​ការ​គាំ​ពារ​សម្រាប់​អ្នក​ ដើម្បី​ប្តូរ​ត្រ​ឡប់​មក​សហគមន៍​វិញ។ ច្បាប់ Lanterman បង្ហាញ​នូវ​កា​រកត់​សម្គាល់​ទៅ​លើ​ភាព​សំខាន់​នៃ​ការ​សម្រប​សម្រួល​ជា​មួយ​មជ្ឈ​មណ្ឌល​ក្នុង​តំបន់ និង​គម្រោង​អភិវឌ្ឍន៍​ធន​ធានក្នុង​តំ​បន់ ដើម្បីផ្ទេរ​មនុស្ស​មក​កាន់​សហគមន៍​។​ [2]Section​ 4418.3. ប្រ​សិន​បុគ្គលិក​មជ្ឈ​មណ្ឌល​សហគមន៍​មិន​ស្ថិត​នៅ​ក្នុង​ការ​ប្រ​ជុំ​របស់​អ្នក​ទេ សូម​សុំ​ឱ្យ​គេ​ចូល​រួម ជាការល្អ​​ត្រូវចូល​រួម​ផ្ទា​ល់ នៅគ្រប់​ការ​ប្រ​ជុំ​ក្រុម​ការ​ងារ​ធ្វើ​ផែនការទាំង​អស់។

References
1 Section​ 4512(j).
2 Section​ 4418.3.