Menu Close

(4.59) តើ​ខ្ញុំ​មាន​សិទ្ធិដូចគ្នា​នៅ​គ្រប់​ការ​​ប្រ​ជុំ​ទាំង​អស់​ជា​មួយ​នឹង​មជ្ឈ​មណ្ឌល​ក្នុង​តំបន់​ដែល​ខ្ញុំ​មាន​នៅ​ក្នុងការ​ប្រ​ជុំ​ IPP ទេ​?

(4.59) តើ​ខ្ញុំ​មាន​សិទ្ធិដូចគ្នា​នៅ​គ្រប់​ការ​​ប្រ​ជុំ​ទាំង​អស់​ជា​មួយ​នឹង​មជ្ឈ​មណ្ឌល​ក្នុង​តំបន់​ដែល​ខ្ញុំ​មាន​នៅ​ក្នុងការ​ប្រ​ជុំ​ IPP ទេ​?

នៅក្នុង​ជម្រើស​របស់ Disability Rights California ​អ្នក​ពិតជាមាន​សិទ្ធិ។ មជ្ឈ​មណ្ឌលក្នុងតំ​បន់​​ពេលខ្លះ​រៀប​ចំ “ការ​ប្រ​ជុំ​ក្រុម​ការងារ ID” “IPPs ក្រៅផ្លូវការ” ឬ “ការពិនិត្យ​ប្រ​ចាំ​ឆ្នាំ” ដែល​មជ្ឈ​មណ្ឌលក្នុង​តំបន់​អាច​នឹង​មិន​ពិចារណា​ការ​ប្រ​ជុំ IPP ឡើយ។​ ពេល​ខ្លះ មជ្ឈមណ្ឌលក្នុងតំ​បន់​នឹង​និយាយថា ការ​ព្រម​ព្រៀង​សម្រេចបាន​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ទាំង​នេះ​មិន​មែន​ជា​ការ​ព្រម​ព្រៀង​ផ្លូវការទេ ហើយ​មិន​​ត្រូវ​អនុវត្ត​តាមទេ។​ កិច្ច​ប្រ​ជុំ​ណា​មួយ​​ដែល​បុគ្គលិកមជ្ឈ​មណ្ឌល​ក្នុង​តំ​បន់​ជា​មួយ​នឹង​អ្នក និង​ក្រុម​គ្រួសារ​របស់​អ្នក ដើម្បី​ពិភាក្សា​ពី​សេវាកម្ម​និងការ​គាំ​ពារ​ទាំង​ឡាយ​ ពិតជា​ហៅថាការ​ប្រ​ជុំ IPP។នេះ​មានន័យ​ថា អ្នក​សម្រេច​ចិត្ត​ត្រូវ​តែ​​មាន​វត្ត​មាន ការ​ព្រម​ព្រៀង​ដែល​អ្នក​ធ្វើ​ត្រូវ​តែ​អនុវត្ត​តាម ហើយ​អ្នក​ត្រូវ​តែ​អាច​ចុះ​ហត្ថលេខាលើ IPP ឬ ការកែ​សម្រួល IPP ដែលកើតចេញ​ពីការព្រម​ព្រៀង​នោះ។

សូមអាន ឯកសារ​បន្ថែម H នៅ​ខាង​ចុង​នៃ​សៀវភៅ​នេះ ដើម្បី​ឱ្យ​ប្រាកដថា​សិទ្ធិ​របស់អ្នក​ត្រូវបាន​ការពារ​នៅ​គ្រប់​ការ​ប្រ​ជុំ​ទាំង​អស់។