ច្បាប់ចែងថា ប្រសិនបើអ្នកត្រូវបានគេវាយតម្លៃថាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានសេវាកម្មផ្តល់ដោយមជ្ឈមណ្ឌលក្នុងតំបន់នោះ អ្នកមានសិទ្ធិទទួលបានសេវាកម្មដែលផ្តល់ដោយមជ្ឈមណ្ឌលក្នុងតំបន់ផ្សេង ក្នុងករណីដែលអ្នកប្តូរទីតាំងទៅកន្លែងណាមួយនៅក្នុងរដ្ឋ។ មជ្ឈមណ្ឌលក្នុងតំបន់ថ្មីអាចបដិសេធបានតែក្នុងករណីដែលពួកគេធ្វើការវាយតម្លៃសព្វជ្រុងជ្រោយមួយដែលរកឃើញថា មជ្ឈមណ្ឌលក្នុងតំបន់ខាងដើមខុសយ៉ាងច្បាស់ក្រឡែតនោះ។ [1]Section 4643.5(a)&(b). ហើយ មជ្ឈមណ្ឌលក្នុងតំបន់ថ្មីត្រូវតែអនុវត្តតាមផែនការ IPP ដែលបានបង្កើតឡើងនៅមជ្ឈមណ្ឌលក្នុងតំបន់ចាស់របស់អ្នក ប្រសិនបើសេវានានាមិនមានផ្តល់ជូននោះទេ រហូតដល់អ្នកបានទទួលផែនការ IPP ថ្មី។ [2]Section 4643.5(c). ប្រសិនបើសេវា IPP មិនមានផ្តល់ជូននៅក្នុងតំបន់នៃមជ្ឈមណ្ឌលក្នុងតំបន់ថ្មីទេ មជ្ឈមណ្ឌលក្នុងតំបន់នោះត្រូវតែរៀបចំបង្កើតកិច្ចប្រជុំ IPP ក្នុងរយៈពេល 30ថ្ងៃ និងផ្តល់សេវាជម្រើសផ្សេងទៀតដែលបំពេញយ៉ាងល្អបំផុតតាមតម្រូវការរបស់អ្នកក្នុងពេលជាមួយគ្នានោះ។ [3]Section 4643.5(c).
DDS បានបង្កើតឡើងនូវគោលការណ៍ណែនាំសម្រាប់មជ្ឈមណ្ឌលក្នុងតំបន់ ដើម្បីធ្វើឱ្យការផ្លាស់ប្តូររបស់អ្នកទៅកាន់មជ្ឈមណ្ឌលក្នុងតំបន់ថ្មីប្រព្រឹត្តិទៅដោយរលូន។ គោលការណ៍ណែនាំក៏ត្រូវធ្វើឱ្យប្រាកដថា ពុំមានការពន្យាពេល ឬ ខ្វះចន្លោះនៅក្នុងសេវាកម្មនិងការគាំពាររបស់អ្នក និងរួមទាំងដំណើរការសម្រាប់ដោះស្រាយការមិនឯកភាពគ្នាទាំងឡាយផងដែរ។ [4]Section 4643.5(c). សម្រាប់ព័ត៌មានបន្ថែមអំពីការផ្ទេរចេញពីមជ្ឈមណ្ឌលក្នុងតំបន់មួយទៅកាន់មជ្ឈមណ្ឌលក្នុងតំបន់មួយទៀត សូមមើល ឯកសារបន្ថែម G។