បើទោះបីជាសេវាកម្មត្រូវការនឹងត្រូវបំពេញបានដោយប្រភពមួយផ្សេងទៀត ដូចជាប្រភពទូទៅក៏ដោយ វាត្រូវតែសរសេររាយនៅក្នុង IPP។ [1]Section 4646.5(a)(5). ហើយ IPP ត្រូវរៀបរាប់សកម្មភាពទាំងឡាយដែលចាំបាច់សម្រាប់ឱ្យសេវាទូទៅចាប់ផ្តើមដែរ។ [2]Section 4646.5(a)(5). ប្រសិនបើអ្នកមានបញ្ហាដាក់ពាក្យសុំទៅកាន់ប្រភពទូទៅសម្រាប់សេវារបស់គេ ពេលនោះសកម្មភាពទាំងឡាយដែលចាំបាច់សម្រាប់សេវាឱ្យចាប់ផ្តើមបានអាចរួមបញ្ចូលទាំងការជួយអ្នកដាក់ពាក្យសុំផង។ ប្រសិនបើអ្នកមិនត្រូវការជំនួយដាក់ពាក្យសុំទេ ប៉ុន្តែប្រភពទូទៅបដិសេធការដាក់ពាក្យសុំរបស់អ្នក សកម្មភាពទាំងឡាយដែលចាំបាច់អាចត្រូវតែដាក់បញ្ចូលនូវសេវាគាំពារទាំងឡាយពីមជ្ឈមណ្ឌលក្នុងតំបន់។ [3]Section 4648(b).
មជ្ឈមណ្ឌលក្នុងតំបន់មិនគួរគ្រាន់តែណែនាំអ្នកបន្តទៅកាន់ទីភ្នាក់ទូទៅ ដើម្បីទទួលបានសេវាកម្មដែលមានរាយនៅក្នុង IPP ដោយគ្មានការបញ្ជាក់ឱ្យប្រាកដពីសេវាដែលត្រូវការជាចាំបាច់ដែលមាន និងត្រូវបានផ្តល់នោះទេ។ មជ្ឈមណ្ឌលក្នុងតំបន់ក៏គួរតែធ្វើឱ្យប្រាកដថា ពុំមានការខ្វះចន្លោះកើតឡើងនៅក្នុងសេវាដែលអ្នកត្រូវការនោះដែរ។ [4]ច្បាប់ Lanterman ចែងថា៖ … Continue reading
ប្រសិនបើទីភ្នាក់ងារផ្សេងទៀតបដិសេធមិនបង់ប្រាក់សម្រាប់សេវានិងការគាំពារដែលអ្នកត្រូវការភ្លាមៗ (ហើយវាអាចជាការទទួលខុសត្រូវផ្សេងទៀតរបស់មជ្ឈមណ្ឌលក្នុងតំបន់) មជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែបង់ប្រាក់ចំពោះសេវានិងការគាំពារនោះ រហូតដល់ភាគីទទួលខុសត្រូវយល់ព្រមបង់ប្រាក់។ [5]នៅពេលណាសេវានិងការគាំពារត្រូវបានកំណត់នៅក្នុងផែនការ IPP … Continue reading ដូច្នេះ ផែនការ IPP គួរតែរៀបរាប់ថាតើមជ្ឈមណ្ឌលក្នុងតំបន់នឹងជួយអ្នកឱ្យទទួលបានសេវាដែលអ្នកត្រូវការពីទីភ្នាក់ងារផ្សេងទៀត ហើយតើមជ្ឈមណ្ឌលក្នុងតំបន់នឹងផ្តល់វាភ្លាមៗដែឬទេ ប្រសិនបើធនធានផ្សេងទៀតមិនមាននោះទេ។
↑1 | Section 4646.5(a)(5). |
---|---|
↑2 | Section 4646.5(a)(5). |
↑3 | Section 4648(b). |
↑4 | ច្បាប់ Lanterman ចែងថា៖ “ភាពស្មុគស្មាញនៃការផ្តល់សេវាកម្មនិងការគាំពារទៅអ្នកដែលមានពិការភាពផ្នែកការលូតលាស់ តម្រូវឱ្យមានការសម្របសម្រួលសេវាពីនាយកដ្ឋានរដ្ឋ និងទីភ្នាក់ងារសហគមន៍ជាច្រើន ដើម្បីធានាថា ពុំមានចន្លោះកើតឡើងនៅក្នុងការទំនាក់ទំនង ឬ ការផ្តល់សេវាកម្មនិងការគាំពារទេ។” Section 4501. |
↑5 | នៅពេលណាសេវានិងការគាំពារត្រូវបានកំណត់នៅក្នុងផែនការ IPP នោះមជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែធានាសុវត្ថិភាពសេវានិងការគាំពារដែលបានត្រូវការនោះ។ សូមមើលផ្នែក 4648(a) និង 4640.7 និង សមាគមពលរដ្ឋមានការលូតលាស់យឺត v. DDS (1985) 38 Cal.3d 384, at 388 and 390. ការធានាឱ្យមានសេវាទាំងឡាយនៅក្នុង IPP ត្រូវបានធ្វើឡើងតាមរយៈការទិញ ឬ តាមការទទួលបានសេវាកម្មពីទីភ្នាក់ងារទូទៅទាំងឡាយ ឬ ពីប្រភពផ្សេងទៀត។ ផ្នែក 4647(a). ប្រសិនបើសេវាកម្មដែលត្រូវការដោយផ្ទាល់ស្រាប់តែភ្លាមៗនោះមិនអាចទទួលបានពីប្រភពទូទៅ ឬ ប្រភពផ្សេងៗ មជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែទិញសេវាទាំងនោះ។ |