Menu Close

(4.54) តើ​មជ្ឈមណ្ឌលក្នុងតំបន់អាច​បដិសេធ​មិន​ផ្តល់សេវាកម្មឬការគាំពារ​ពីព្រោះ​តែ​វា​មិន​មាន​ប្រាក់​គ្រប់គ្រាន់​បាន​ដែរឬទេ?

(4.54) តើ​មជ្ឈមណ្ឌលក្នុងតំបន់អាច​បដិសេធ​មិន​ផ្តល់សេវាកម្មឬការគាំពារ​ពីព្រោះ​តែ​វា​មិន​មាន​ប្រាក់​គ្រប់គ្រាន់​បាន​ដែរឬទេ?

មូលនិធិ​តែង​តែ​មានកម្រិតជានិច្ច ប៉ុន្តែមជ្ឈមណ្ឌលក្នុងតំបន់ត្រូវ​តែ​ផ្អែក​ការ​សម្រេច​ចិត្ត​របស់​ខ្លួនអំពី​សេវាកម្ម និង​ការគាំពារ​ទៅលើ​ជម្រើស​និង​តម្រូវ​ការ​របស់អ្នក។​ តុលាការ​កំពូល​រដ្ឋកាលីហ្វ័រញ៉ាសម្រេចថា ច្បាប់ Lanterman ផ្តល់​ដល់​អ្នក​ដែល​មាន​ពិការភាព​ផ្នែក​ការ​លូតលាស់​នូវ​សេវាកម្ម​និង​ការ​គាំពារ​ ដែល​ពួកគេ​ជ្រើសរើស និង​ត្រូវការ ដើម្បី​គ្រប់គ្រង​ជីវិត​ឱ្យ​កាន់តែ​មាន​លក្ខណៈ​ឯករាជ្យ​​និង​ផលិតភាព​​ច្រើន​ជាង​មុន។​ ប្រ​សិន​បើ​វា​មាន​មូលនិធិទិញសេវាកម្ម មជ្ឈ​មណ្ឌ​ល​ក្នុងតំបន់​ត្រូវ​ផ្តល់​សេវាកម្ម​និង​ការគាំ​ពារ ដោយផ្អែក​ទៅលើ​តម្រូវការ​ជា​លក្ខណៈ​​បុគ្គល និង​ការ​ពេញចិត្ត​ដែល​ធ្វើឡើង​តាម​រយៈ​ដំណើរការ IPP។​ តុលាការ​សម្រេច​ថា មជ្ឈមណ្ឌលក្នុងតំបន់​​មាន​ឆន្ទានុសិទ្ធិ​​ទៅ​លើ​របៀប​អនុវត្ត IPP។ ប៉ុន្តែ ពួកគេ​ពុំ​មាន​ឆន្ទានុសិទ្ធិ​អំពី​ថាតើ​អនុវត្តវាឬក៏អត់នោះទេ។ ពួកគេ​ត្រូវតែ​ធ្វើ​អ្វីដែល​ផែនការ​ IPP របស់់អ្នក​រៀបរាប់​។ [1]Association for Retarded Citizens v. DDS, 38 Cal.3d 384 (1985). ស្នើសុំ​សវនាការដ៏យុត្តិធម៌​មួយ ប្រ​សិនបើ​មជ្ឈ​មណ្ឌលក្នុងតំបន់​បដិសេធ ឬ​កាត់​បន្ថយ​សេវាកម្ម ឬ​ការគាំពារ​របស់អ្នក ដោយ​​សារខ្វះ​ប្រាក់នោះ។​ ប្រ​សិនបើ មជ្ឈមណ្ឌលក្នុងតំបន់និយាយ​ថា វា​មិន​អាច​ផ្តល់ (ឬ ត្រូវ​បញ្ឈប់ ឬ កាត់​បន្ថយ) សេវាកម្ម​នៅក្នុង​ IPP របស់អ្នក ដោយ​សារ​ខ្វះលុយ​កាក់នោះ អ្នក​ត្រូវ​តែ​ទទួល​បាន​នូវ​ការ​ជូន​ដំណឹង​មួយ​ដ៏​សម​ស្រប។​ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​ក៏​ត្រូវ​ជូន​ដំណឹងដល់ DDS ជាលាយលក្ខណ៍​អក្សរ​ក្នុង​រយៈពេល 30 ថ្ងៃ ​នៃ​កាលបរិច្ឆេទ​មជ្ឈមណ្ឌល​ជូន​ដំណឹង​ដល់អ្នក។ មជ្ឈមណ្ឌលក្នុងតំបន់​ត្រូវ​រៀប​រាប់​ពី​សេវាកម្ម និង​ថ្លៃ​ដែល​រំពឹង​ទុក​។ មជ្ឈមណ្ឌលក្នុងតំបន់​ត្រូវ​ស្នើសុំថា DD​S ផ្តល់​ដល់​មជ្ឈមណ្ឌលក្នុងតំបន់ នៅ​ក្នុង​រយៈ 30 ថ្ងៃ ដោយ​ពុំមាន​ប្រាក់គ្រប់​គ្រាន់​​សម្រាប់បង់​​​ថ្លៃ​ដល់​ការ​បិទ​បញ្ចប់​នៃ​ឆ្នាំ​សារពើពន្ធ។​ [2]Section​ 4710(c)&(d).

References
1 Association for Retarded Citizens v. DDS, 38 Cal.3d 384 (1985).
2 Section​ 4710(c)&(d).