ច្បាប់ Lanterman ចែងថា បុគ្គលគ្រប់រូបដែលមានពិការភាពផ្នែកលូតលាស់ គួរតែទទួលបានសេវានិងការគាំពារសម្រាប់បុគ្គល ដើម្បីរស់នៅក្នុងជីវិតប្រកបដោយឯករាជ្យនិងផលិតភាពបំផុតដែលពួកគេអាចទទួលបាន។ [1]Section 4501, 4502, 4646(b), 4646.5(a)(1). មជ្ឈមណ្ឌលក្នុងតំបន់អាចនឹងមិនអនុវត្តគោលការណ៍ទូទៅដែលការពារអ្នកមិនឱ្យទទួលបានសេវាកម្មផ្អែកលើអ្វីដែលអ្នកចង់បាននិងត្រូវការ។ [2]សូមមើល Williams v. Macomber, 226 Cal.App.3d 225 (1990) … Continue reading
ទោះជាយ៉ាងណា មជ្ឈមណ្ឌលក្នុងតំបន់នីមួយៗពិតជាមានគោលនយោបាយផ្ទាល់ខ្លួនរបស់គេ ដែលត្រូវបានប្រើជាគោលការណ៍ណែនាំសម្រាប់ការទិញសេវាកម្មនិងការគាំពារសម្រាប់អ្នកប្រើប្រាស់។ គោលនយោបាយទិញសេវាកម្ម (POS) ទាំងនេះ ជាធម្មតាពន្យល់ពីលក្ខខណ្ឌតម្រូវសម្រាប់ការទទួលបានសេវាកម្ម និងពេលខ្លះកំណត់ពីដែនកំណត់ទៅលើចំនួនទឹកប្រាក់ ឬ ភាពញឹកញាប់នៃសេវាកម្ម។ គោលនយោបាយទាំងឡាយខុសគ្នាពីមជ្ឈមណ្ឌលក្នុងតំបន់មួយទៅមួយ។ DDS ត្រូវតែពិនិត្យឡើងវិញទៅលើគោលនយោបាយ POS របស់មជ្ឈមណ្ឌលក្នុងតំបន់ទាំងអស់ ដើម្បីឱ្យប្រាកដថាពួកគេអនុលោមទៅតាមច្បាប់ Lanterman មុនពេលគោលនយោបាយទាំងឡាយអាចបាប់ផ្តើមបាន។ [3]Section 4434(d).
ចំនួនទឹកប្រាក់និងប្រភេទនៃសេវាកម្មដែលអ្នកទទួលបាន ត្រូវតែត្រូវបានសម្រេចនៅក្នុងកិច្ចប្រជុំ IPP ជាលក្ខណៈបុគ្គលរបស់អ្នក។ ដូច្នេះ គោលនយោបាយ POS មិនអាចរារាំងអ្នកមិនឱ្យទទួលបានសេវាកម្ម ឬ ការកំណត់ដ៏តឹងតែងទៅលើចំនួនទឹកប្រាក់នៃសេវាកម្មដែលអ្នកបង្ហាញថាអ្នកមានតម្រូវការដើម្បីឆ្លើយតបទៅនឹងគោលដៅ និងវត្ថុបំណង IPP របស់អ្នកបានឡើយ។ រាល់គោលនយោបាយ POS ទាំងអស់ត្រូវតែមានការលើកលែងសម្រាប់ស្ថានភាពជាលក្ខណៈបុគ្គល។ ជាអកុសល មជ្ឈមណ្ឌលក្នុងតំបន់ជានិច្ចកាលមិនបញ្ជាក់ចំណុចនេះឱ្យបានច្បាស់ទេ។ ប្រសិនបើអ្នកសម្របសម្រួលសេវាមជ្ឈមណ្ឌលក្នុងតំបន់របស់អ្នកប្រាប់អ្នកថា ការគាំពារដែលអ្នកចង់បាននោះហួសពីអ្វីដែលមជ្ឈមណ្ឌលក្នុងតំបន់ផ្តល់បានស្ថិតក្រោមគោលនយោបាយ POS របស់គេនោះ សូមសុំគោលនយោបាយនោះមួយច្បាប់ និងការលើកលែងចំពោះគោលនយោបាយ។ អ្នកអាចប្តឹងជំទាស់បាន ប្រសិនបើអ្នកត្រូវការសេវាកម្មឬការគាំពារជាក់លាក់ទាំងឡាយពីមជ្ឈមណ្ឌលក្នុងតំបន់ដោយសារតែគោលនយោបាយ POS នោះ។
ឧទាហរណ៍ គោលនយោបាយមជ្ឈមណ្ឌលក្នុងតំបន់ដែលកំណត់ទៅលើការបណ្តុះបណ្តាលជំនាញរស់នៅដោយឯករាជ្យ (ILS) ត្រឹមពីរឆ្នាំ រំលោភទៅលើច្បាប់ដែលចែងថា មជ្ឈមណ្ឌលក្នុងតំបន់ត្រូវផ្តល់សេវាកម្មផ្អែកទៅលើតម្រូវការជាលក្ខណៈបុគ្គលនោះ។ គោលនយោបាយដោយមានការកំណត់ទាំងនេះ មិនអាចត្រូវបានប្រើដើម្បីបដិសេធការបណ្តុះបណ្តាល ILS បានឡើយ ប្រសិនបើអ្នកអាចបង្ហាញថា អ្នកត្រូវការលើសពីពីរឆ្នាំដើម្បីសម្រេចឱ្យបាននូវគោលដៅរបស់អ្នកនោះ។ សម្រាប់ហេតុផលដូចគ្នានេះដែរ គោលនយោបាយមួយដែលមិនអនុញ្ញាតឱ្យទិញសេវាមើលថែតាមផ្ទះរយៈពេលខ្លីសម្រាប់កុមារណាម្នាក់ ដែលប្រើប្រាស់ឧបករណ៍ដកដង្ហើមនោះ នឹងរំលោភទៅលើច្បាប់ ប្រសិនបើគោលដៅ IPP របស់កុមារត្រូវរស់នៅផ្ទះ ហើយពួកគេត្រូវការការមើលថែរយៈពេលខ្លីតាមផ្ទះដើម្បីធ្វើឱ្យវាអាចទៅបាន។
មជ្ឈមណ្ឌលក្នុងតំបន់ភាគច្រើនមានគោលនយោបាយ POS ដោយយុត្តិធម៌។ មជ្ឈមណ្ឌលក្នុងតំបន់ផ្សេងទៀតមិនមានទេ។ ការសម្រេចចិត្តអំពីសេវាកម្មឬការគាំពារអ្វីដែលអ្នកត្រូវការ ត្រូវតែត្រូវបានធ្វើឡើងនៅក្នុងដំណើរការ IPP ហើយត្រូវតែផ្អែកទៅលើតម្រូវការជាលក្ខណៈបុគ្គល។ [4]Section 4646(a)&(b). ប្រសិនបើអ្នកត្រូវបានបដិសេធមិនផ្តល់សេវាឱ្យដោយសារតែគោលនយោបាយ POS ដែលកំណត់នូវកម្រិតមិនយុត្តិធម៌នោះ អ្នកអាចដាក់ពាក្យបណ្តឹងជំទាស់បាន។ អ្នកក៏អាចដាក់បណ្តឹងតតាំងនឹងគោលនយោបាយនោះផ្ទាល់ដោយសារតែមានបិទបាំងមិនស្របច្បាប់ទៅលើសេវាកម្ម។ សម្រាប់ព័ត៌មានបន្ថែមពីការប្តឹងជំទាស់ និង “ផ្នែក 4731 ពីបណ្តឹង” សូមមើល ជំពូក 10។
↑1 | Section 4501, 4502, 4646(b), 4646.5(a)(1). |
---|---|
↑2 | សូមមើល Williams v. Macomber, 226 Cal.App.3d 225 (1990) ដែលក្នុងនោះតុលាការឧទ្ធររដ្ឋកាលីហ្វ័រញ៉ាសម្រេចថា ការបដិសេធសេវាថែទាំតាមផ្ទះផ្អែកលើគោលនយោបាយទូទៅនៃការបដិសេធសេវាកម្មបែបនេះចំពោះកុមារមិនទាន់គ្រប់អាយុដែលមានឪពុកម្តាយជាប់ធ្វើការ បានរំលោភទៅលើលក្ខខណ្ឌតម្រូវរបស់ច្បាប់ Lanterman ដែលចែងថាសេវាកម្មទាំងឡាយត្រូវផ្តល់សម្រាប់អតិថិជននីមួយៗត្រូវតែត្រូវបានជ្រើសរើស “ទៅតាមលក្ខណៈបុគ្គល។” តុលាការសម្រេចថា “ការផ្អែករបស់មជ្ឈមណ្ឌលក្នុងតំបន់ទៅលើគោលនយោបាយមិនប្រែប្រួលមិនមានសុគតភាពជាមួយគោលបំណងផ្តល់សេវាកម្មរបស់ច្បាប់ ‘បំពេញបានគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់បុគ្គលដែលមានពិការភាពផ្នែកការលូតលាស់ម្នាក់ៗ’ [យោងទៅតាមផ្នែក 4501]។” Williams, 226 Cal.App.3d 225, 232. |
↑3 | Section 4434(d). |
↑4 | Section 4646(a)&(b). |