Menu Close

(4.16) តើខ្ញុំត្រូវជួបជាមួយអ្នកសម្របសម្រួលសេវាកម្មមជ្ឈមណ្ឌលក្នុង​តំបន់​ដោយផ្ទាល់ឬ?

(4.16) តើខ្ញុំត្រូវជួបជាមួយអ្នកសម្របសម្រួលសេវាកម្មមជ្ឈមណ្ឌលក្នុង​តំបន់​ដោយផ្ទាល់ឬ?

អ្នកសម្របសម្រួលសេវាកម្មរបស់អ្នក ឬអ្នកតំណាងមជ្ឈមណ្ឌលក្នុង​តំបន់​ផ្សេ​ង​ទៀតត្រូវតែជួបផ្ទាល់​ជាមួយ​អ្នកយ៉ាងហោចណាស់រៀងរាល់ 12 ខែម្ដង។[1]ផ្នែក 4646(f)(2)(A)។

ភាគច្រើនការជួបផ្ទាល់នេះធ្វើឡើងនៅពេលប្រជុំ IPP ដែលនៅទីនោះអ្នក​ជួប​មុខ​អ្នកសម្របសម្រួល​សេវា​កម្មរបស់​អ្នកផ្ទាល់។ ជួនកាលមានការប្រជុំទាំងនេះដោយសារអ្នកសម្របសម្រួលសេវាកម្មរបស់អ្នកចុះទៅមើលកម្មវិធីពេលថ្ងៃ ឬមណ្ឌលជាក្រុមដែលអ្នកស្នាក់នៅ។ ប៉ុន្តែបើសិនជាអ្នករស់នៅផ្ទះជាមួយគ្រួសាររបស់អ្នក អាចថាអ្នក​មិន​បានជួប​អ្នកសម្របសម្រួលសេវាកម្មរបស់អ្នកពេញមួយឆ្នាំ។

បើសិនជាមជ្ឈមណ្ឌលក្នុងតំបន់របស់អ្នកប្រាប់អ្នកថាពួកគេត្រូវការជួបអ្នកដោយផ្ទាល់ អ្នកមានសិទ្ធិ។

  • អ្នកអាចជ្រើសរើសកន្លែងដែលនឹងត្រូវប្រជុំបាន។ វាអាចនៅផ្ទះរបស់អ្នក នៅមជ្ឈមណ្ឌល​ក្នុង​តំបន់ ឬនៅកន្លែងផ្សេងទៀតដែល​ងាយស្រួលសម្រាប់អ្នក។
  • អ្នកអាចជ្រើសរើសពេលវេលាដែលនឹងត្រូវប្រជុំដោយជួបផ្ទាល់។ អាចថានៅពេលប្រជុំ IPP របស់​អ្នក បើសិនជាអ្នកចង់។ ប៉ុន្តែអ្នកក៏អាចស្នើសុំការចុះទៅមើល ឬការប្រជុំដាច់ដោយឡែក​បើសិន​ជា​អ្នក​ចង់ប្រជុំ IPP ដោយការទាក់ទងតាមអេឡិចត្រូនិកដូចជាទូរសព្ទ ឬកម្មវិធី Zoom។ 
  • សេវាកម្មរបស់អ្នកមិនអាចត្រូវបានកាត់បន្ថយ ឬពន្យារពេលទេ បើសិនជា​មជ្ឈមណ្ឌលក្នុង​តំបន់​មិនអាចរៀបចំកាលវិភាគនៃការប្រជុំនេះបាន។[2]ផ្នែក 4646(f)(2)(A)។

វាក៏ល្អម្យ៉ាងដែរ ដែលអ្នកត្រូវសួរមជ្ឈមណ្ឌលក្នុងតំបន់របស់អ្នកថាហេតុអ្វីពួក​គេចង់ជួបអ្នកដោយផ្ទាល់។ ច្បាប់ចែងថាការប្រជុំទាំងនេះត្រូវបានសន្មតថាមានគោលបំណងជួយអ្នកឱ្យសម្រេចគោលដៅនៅក្នុង IPP របស់អ្នក ដើម្បីជួយធ្វើឱ្យលទ្ធភាពប្រើសេវាកម្ម​របស់អ្នកប្រសើរឡើង ឬដើម្បីជួយកសាង​ទំនាក់ទំនង​រវាងអ្នក និង​អ្នក​សម្រ​ប​សម្រួលសេវាកម្មរបស់អ្នក។ [3]ផ្នែក 4646(f)(2)(B)។

References
1, 2 ផ្នែក 4646(f)(2)(A)។
3 ផ្នែក 4646(f)(2)(B)។