Menu Close

(4.47) កូន​របស់ខ្ញុំដែលជាអនីតិជន​ត្រូវ​ការ​​​​​សេវា​ដែល​តម្រូវ​ឱ្យខ្ញុំ​បង់ប្រាក់​សហបង់​ប្រា​ក់ សហធានារ៉ាប់រង​ ឬ​ប្រាក់ធានារ៉ាប់រង​ត្រូវ​បង់​មុន​។ តើ​​មជ្ឈ​មណ្ឌល​ក្នុង​តំបន់អាច​បង់​ប្រាក់ទូទាត់ដែរឬទេ​?

បាទ/ចាស​ ប្រសិនបើអ្នក​បំពេញ​តាមលក្ខខណ្ឌ​តម្រូវ​ដែលបាន​រៀបរាប់​ខាងក្រោម​សម្រាប់​អនីតិជន​។

សហបង់ប្រាក់​ធានារ៉ាប់រង សហធានារ៉ាប់រង​ ប្រាក់ធានារ៉ាប់រង​ត្រូវបង់មុនដែលពា​ក់​ព័ន្ធនឹង​សេវាកម្មនិង​ការ​គាំទ្រ​ ត្រូវតែ​បានរួមបញ្ចូល​ក្នុង​កម្មវិធី​ IPP ឬ IFSP របស់​កូ​ន​ជានីតិជនរបស់អ្នក​។  ម្យ៉ាង​ទៀត ការបង់ប្រាក់​គឺត្រូវការ​ជាចាំបាច់​ដើម្បីធានា​ថា​​កូនរបស់អ្នក​ទទួលបានសេវា​។ [1]Section 4659(a).

លក្ខណៈវិនិច្ឆ័យ​ទាំងនេះ​​ក៏ត្រូវតែ​បំពេញ​ទាំង​ស្រុង​​ផងដែរ​៖

  1. កូនរបស់អ្នក​ត្រូវបានរ៉ាប់រង​ដោយគម្រោង​សេវា​ថែទាំសុខភាព​ ឬ​គោលនយោបាយ​ធានារ៉ាប់រង​សុខភាព​។
  2. ចំណូល​សរុប​ប្រចាំ​ឆ្នាំ​(គ្រួសារ​)របស់អ្នក​គឺ​ស្ថិតក្នុងកម្រិត​ ឬ​ក្រោមកម្រិត​ 400 ភាគរយ​នៃ​កម្រិត​ភាព​ក្រីក្រ​សហព័ន្ធ​។
  3. គ្មាន​ភាគីទីបីផ្សេងទៀត​ដែលទទួលខុសត្រូវ​សម្រាប់​ថ្លៃ​ចំណាយលើ​សេវា​កម្មនេះ​ទេ​។ [2]Section 4659.1(a)(1-3).

References
1 Section 4659(a).
2 Section 4659.1(a)(1-3).