Menu Close

(4.40) តើ​អ្វី​ទៅ​ជា​ភាព​ខុសគ្នា​រវាង “គោលដៅ” និង​ “វត្ថុបំណង”?

(4.40) តើ​អ្វី​ទៅ​ជា​ភាព​ខុសគ្នា​រវាង “គោលដៅ” និង​ “វត្ថុបំណង”?

IPP របស់អ្នក​ត្រូវ​មាន​សេចក្តី​ថ្លែង​ពី​គោល​ដៅ​របស់​អ្នក និង​វត្ថុបំណង​ដ៏​ជាក់​លា​ក់​របស់អ្នក​ដើម្បី​ឆ្លើយ​តប​ទៅនឹង​គោល​ដៅរបស់អ្នក។ [1]Section​ 4646.5(a)(2).

គោលដៅ​ជា​ការថ្លែង​ទូលំទូលាយ​អំពី​ទីតាំង​ដែល​អ្នក​ចង់​ទៅដល់​ក្នុង​ជីវិត​របស់​អ្នក​។ អ្នក​មិន​ត្រូវ​ការគោលដៅ IPP សម្រាប់អ្វី​ដែល​មាន​រួចហើយ ឬ អាច​ធ្វើ​បា​ន​​​នោះទេ។​ គោលដៅ IPP ត្រូវ​ផ្អែក​ទៅ​លើតម្រូវការទាំងឡាយ​របស់អ្នក។ ការ​ផ្តោ​​​ត​ទៅលើគោលដៅ IPP គួរធ្វើឡើងទៅលើផ្នែក​ទាំង​ឡាយ​នៃ​ជីវិត​ដែល​អ្នក​ជួប​បញ្ហា​។​ គោល​ដៅ​ IPP គួរ​​ត្រូវ​តែ​ផ្អែកលើការពេញចិត្ត និង​ជម្រើស​ជី​វិត​របស់​អ្នក។​ អ្នក​អាច​មាន​គោលដៅ​សម្រាប់​ទីកន្លែង​ដែលអ្នក​ចង់រស់នៅ សកម្មភាព​អ្វី​ដែល​អ្នក​ចង់ធ្វើ ឬ ប្រភេទ​ការងារ​អ្វី​មួយ​ដែលអ្នក​ចង់បាន។ [2]Section​ 4502(b)​(10​). គោលដៅ​អាច​ជាអ្វីមួយ​នៅក្នុង​ជីវិត​ដែលអ្នក​ចង់ផ្លាស់ប្តូរ។​ ប្រ​សិន​បើ​អ្នក​មិន​មានការងារ ប៉ុន្តែ​ចង់​បាន​ការងារមួយ គោលដៅ​របស់អ្នក​អាចជា “ខ្ញុំ​នឹង​ទទួល​បានការងារមួយ។” គោលដៅ​អាច​ជាអ្វីមួយ​នៅក្នុង​ជីវិត​ដែលអ្នក​ចង់បន្ត​។​ ប្រសិនបើ​អ្នក​ជា​និស្សិត ហើយ​ចង់​បន្ត​ការ​សិក្សា គោលដៅរបស់អ្នក​អាច​ជា “ខ្ញុំ​នឹង​បន្តការ​សិក្សា។”

វត្ថុបំណង​ជា​សកម្មភាព​ជាក់លាក់​និង​មាន​ពេលកំណត់ ដែល​ជួយ​អ្នក​ឱ្យ​ឈាន​ទៅ​សម្រេចគោលដៅរបស់អ្នក។ [3]Section 4646.5(a)(2). វត្ថុបំណង​ត្រូវ​តែ​ត្រូវ​បាន​សរសេរ​ឡើង​ជាលាយលក្ខណ៍​អក្សរនៅក្នុង​ IPP របស់អ្នក ដើម្បី​វាស់​វែ​ង​​ពី​វឌ្ឍនភាព​របស់អ្នក ឬ តាមដាន​ទៅលើសេវា​កម្ម​របស់អ្នក។ វត្ថុបំណង​រក្សា​​ឱ្យ​អ្នក និង​មជ្ឈមណ្ឌលក្នុងតំបន់​ទទួល​ខុសត្រូវ​ឆ្ពោះទៅកាន់​គោល​ដៅ​រ​ប​ស់​អ្នក​។ ប្រ​សិន​បើគោល​ដៅ​របស់អ្នកដើម្បីទទួល​បាន​ការងារនៅក្នុង​តំបន់ជិត​ខាង​អ្នក វត្ថុបំណងមួយ​របស់អ្នក​អាចជា៖ “រាល់សប្តាហ៍ ខ្ញុំនឹង​បំពេញ និង​ដាក់​ពាក្យ​សុំការងារ​ឱ្យ​បាន​បី​នៅ​តាម​ក្រុម​ហ៊ុន​ជិតៗ។” វត្ថុបំណង​ទីពីរ​របស់អ្នក​​ដែ​ល​​ឆ្ពោះ​ទៅ​កាន់គោលដៅ​របស់​អ្នក​​នៃ​ការ​ទទួល​បានការងារ​នោះ​អាច​​ត្រូវ​ទូរស័ព្ទ​តាមដានពាក្យ​សុំការងារ​ទៅកាន់​និយោជកនីមួយៗ។ ពីព្រោះតែ​វា​​មាន​លក្ខ​ណៈ​ជាក់លាក់ និង​អាចវាស់វែងបាននោះ វត្ថុបំណង​ភ្ជាប់ការទទួល​ខុសត្រូវ​របស់​អ្ន​ក​​និង​បុគ្គល​​ដែលជួយអ្នក។​ ប្រ​សិន​បើ​អ្នក​និង​បុគ្គលដែលជួយ​ដល់អ្នក​មិន​បំពេ​ញ​​ពាក្យ​សុំការងារ​ ឬធ្វើការទូរស័ព្ទតាមដានទេនោះ វត្ថុបំណង​របស់​អ្នក​នៅក្នុង​ផ្នែក​​ការងារ​មិន​ត្រូវបានឆ្លើយ​តប​ឡើយ​។​ គោល​ដៅ​នៃការទទួល​បានការងារ​ក៏​អាច​នឹង​មិន​ត្រូវបាន​សម្រេចទេ។ គោល​ដៅ​​និង​វត្ថុបំណង​របស់អ្នក​គួរ​តែ​បង្កើន​ឱកាសជាអតិបរមា ដើម្បី​អភិវឌ្ឍ​ទំនាក់ទំនង​និង​ដើម្បីជាផ្នែក​នៃ​ជីវិត​សហគ​ម​ន៍​​នៅក្នុង​ផ្នែក​ទាំង​ឡាយ​ដូច​ជា ការ​ផ្តល់​ទី​ជម្រក​ ការងារ ការសិក្សា និង​ការ​សម្រាក​លំហែ​កាយ​ជាដើម។ [4]Section​ 4646.5(a)(2)

References
1 Section​ 4646.5(a)(2).
2 Section​ 4502(b)​(10​).
3 Section 4646.5(a)(2).
4 Section​ 4646.5(a)(2)