Menu Close

(10.7) តើខ្ញុំ​អាច​ប្តឹង​ជំទាស់​ដោយ​ពុំមានលិខិត​ជូនដំណឹង ឬ ការ​ប្តឹង​ជំ​ទាស់​យឺតបានទេ?

(10.7) តើខ្ញុំ​អាច​ប្តឹង​ជំទាស់​ដោយ​ពុំមានលិខិត​ជូនដំណឹង ឬ ការ​ប្តឹង​ជំ​ទាស់​យឺតបានទេ?

បាទ/ចាស។ ប្រសិនបើ​មជ្ឈ​មណ្ឌល​ថ្នាក់​តំ​បន់​បដិសេធ​ផ្តល់​សេវា​ ឬ ប្តូរ​សេវា​របស់​អ្នក​ដោយ​មិន​បាន​ផ្តល់​ដំណឹង​នោះ អ្នក​អាច​ប្តឹង​ជំ​ទាស់បាន។​ អ្នក​មិន​ត្រូវការ​លិខិត​ជូន​ដំណឹង​ដើម្បី​ប្តឹង​ជំ​ទាស់​ទេ។ ប្រសិនបើមជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​មិន​ផ្តល់​លិខិត​ជូន​ដំណឹង​ដល់​អ្នក​ទេ នោះ​បណ្តឹងជំ​ទាស់​​របស់អ្នក​​មិន​អាច​ចាត់​ជា​បណ្តឹង​យឺត​បាន​ទេ។​

សូមស្នើសុំការ​ប្តឹង​ជំ​ទាស់​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន។​ ធ្វើ​បែបនេះ​ការពារ​ដ​ល់​សិទ្ធិរបស់អ្នក​ដើម្បី​ប្តឹង​ជំ​ទាស់ ហើយ​អ្នក​អាច​នឹង​​មានសិទ្ធិ​​​បន្តទទួល​បាន​​​សេវា​រប​ស់​អ្នក​ក្នុង​អំ​ឡុង​បណ្តឹង​ជំទាស់​បាន។​ លិខិតរបស់អ្នក​គួរ​បង្ហាញថា អ្នក​មិន​បានទទួល​ “លិខិតជូនដំណឹង​មានលក្ខណៈ​ពេញលេញទេ។”​

សូមមើល ឯកសារបន្ថែម N សម្រាប់ពេលវេលាកំណត់​សម្រាប់​បណ្តឹង​ជំ​ទាស់​។

ស្នើសុំការប្តឹងជំទាស់​របស់​អ្នក​ភ្លាម ដើម្បី​ឱ្យ​អ្នក​នៅ​បន្ត​ទទួល​បាន​សេវា​របស់អ្នក (ក្នុង​ករណី​ដែល​វា​ជា​សេវាដែលអ្នក​កំពុង​ទទួល​បាន​រួច​ហើយ)។​ ក្រោយ​មក អ្នក​អាច​ដាក់បណ្តឹង​បាន (មានឈ្មោះថា បណ្តឹង​តាម​បញ្ញត្តិ​ 4731) អំពី​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​លិខិត​ជូនដំណឹង។ សូមមើល​ បណ្តឹងបញ្ញត្តិ​ 4731