Menu Close

(10.11) តើ​មាន​ករណី​ដែល​​មជ្ឈ​មណ្ឌល​ក្នុងតំបន់​មិន​ត្រូវ​ផ្តល់​​សេចក្តី​ជូន​ដំណឹង​ទេ?​

(10.11) តើ​មាន​ករណី​ដែល​​មជ្ឈ​មណ្ឌល​ក្នុងតំបន់​មិន​ត្រូវ​ផ្តល់​​សេចក្តី​ជូន​ដំណឹង​ទេ?​

ពិត​ជា​មាន មានករណី​លើក​លែង​មួយ​ចំពោះ​លក្ខខណ្ឌ​តម្រូវ​​ឱ្យ​មាន​លិខិត​ជូន​ដំណឹង​សម្រាប់​សុខភាព​និង​សុវត្ថិភាព​។ ប្រ​សិន​បើ​មជ្ឈ​មណ្ឌល​ក្នុង​តំបន់​ចាំ​បាច់​ត្រូវ​ផ្លាស់​ប្ដូរ​សេវា​ ដើម្បី​ការ​ពារ​សុខភាព​និង​សុវត្ថិភាព​របស់​អ្នក​នោះ ពួក​គេ​មិន​ចាំបាច់​ត្រូវ​ប្រាប់​អ្នក​ជា​មុន​នោះ​ទេ។​ មជ្ឈ​មណ្ឌល​ក្នុង​តំបន់​មាន​រយៈ​ពេល 10 ថ្ងៃ ដើម្បី​ផ្តល់​ការ​ជូន​ដំណឹង​ដល់​អ្នក​ ក្រោយ​ពីពួក​គេ​ធ្វើ​ការ​ផ្លាស់​ប្តូរ។ [1]§ 4710(f). កាលបរិច្ឆេទ​ផុត​កំណត់​សម្រាប់​អ្នក​ដើម្បី​ប្តឹង​ជំ​ទាស់​ចាប់ផ្តើម​នៅ​ពេល​ដែលអ្នក​ទទួល​បាន​ការ​ជូន​ដំណឹង មិន​មែន​នៅ​ពេល​ដែល​សេវា​របស់​អ្នក​ផ្លាស់​ប្តូរ​នោះ​ទេ។

នៅ​ក្នុង​ករណី​ផ្សេង​ទៀត មជ្ឈ​មណ្ឌល​ក្នុង​តំ​បន់​ត្រូវ​ផ្តល់​ការ​ជូន​ដំណឹង​ដល់អ្នក​ចំនួន 30 ថ្ងៃ មុន​ពេល​វា​ប្តូរ ឬ បញ្ឈប់​សេវារបស់អ្នក។​

References
1 § 4710(f).