អ្នកនឹងនៅតែទទួលបានសវនាការធ្វើឡើងនៅចំពោះមុខចៅក្រមនិតិរដ្ឋបាល (ALJ) ម្នាក់តាមរយៈការិយាល័យសវនាការនិតិរដ្ឋបាល (OAH)។ ប្រសិនបើអ្នកមិនយល់ស្របពីសេវាកម្មស្ថិតក្រោមកម្មវិធី Medi-Cal លើកលែងសម្រាប់សេវាតាមផ្ទះនិងតាមសហគមន៍, [1]ALJ ក៏អាចសម្រេចតាមការចង់បានរបស់អ្នកស្ថិតក្រោមច្បាប់ Lanterman Act … Continue reading វាមានតែការសម្រេច “ដែលបានស្នើឡើង”។ ច្បាប់ Lanterman Act ចែងថា OAH ត្រូវបញ្ជូនសេចក្តីសម្រេចទៅកាន់នាយកនៃសេវាថែទាំសុខភាពដើម្បីពិនិត្យឡើងវិញទៅតាមច្បាប់ Medicaid រដ្ឋសហព័ន្ធ។ ប្រសិនបើនាយកយល់ស្របតាមការសម្រេចរបស់ ALJ វាក្លាយជា “ទទួលយកមកអនុវត្ត” ដែលមានន័យថាជាការសម្រេចចុងក្រោយ។ ពួកគេនឹងផ្ញើសេចក្តីសម្រេចចុងក្រោយនេះមួយច្បាប់ឱ្យអ្នក។ ប្រសិនបើនាយកធ្វើសេចក្តីសម្រេចថ្មី ពួកគេនឹងផ្ញើសេចក្តីសម្រេចថ្មីនេះមួយច្បាប់ទៅឱ្យអ្នក។ [2]ផ្នែក 4712.5(c).
បើទោះបីជាច្បាប Lanterman Act ចែងថា វាគឺជានាយកនៃសេវាថែទាំសុខភាពទេដែលត្រូវពិនិត្យឡើងវិញទៅលើសេចក្តីសម្រេចក៏ដោយ ក៏ច្បាប់ Lanterman Act ចែងផងដែរថា ពួកគេត្រូវបានអនុញ្ញាតឱ្យផ្តល់សិទ្ធិអំណាចដល់មនុស្សណាម្នាក់ផ្សេងធ្វើលើការងារនេះបានដែរ។ [3]Section 4712.7. នៅក្នុង DD Waiver ពួកគេផ្តល់សិទ្ធិអំណាចនេះត្រឡប់ទៅកាន់ការិយាល័យសវនាការរដ្ឋបាលវិញ។ [4]DD Waiver, មករា 2018, ទំព័រ 235 of 295. ដូច្នេះ, សវនាការយុត្តិធម៌ស្ថិតក្រោម DD Waiver ត្រូវបានធ្វើឡើងដោយមន្ត្រីសវនាការឯករាជ្យបម្រើការនៅ OAH។ បន្ទាប់មក នាយករបស់ DHCS, ដែលជា State Medicaid Agency បានផ្តល់សិទ្ធិអំណាចឱ្យយកមកអនុវត្តតាមនូវការសម្រេចជាចុងក្រោយទៅដល់ “នាយករបស់ OAH។” ប្រសិនបើអ្នកមិនយល់ស្របជាមួយនឹងការសម្រេចរបស់ ALJ ទេ អ្នកគួរតែសុំឱ្យនាយករបស់ OAH ពិនិត្យឡើងវិញទៅលើសេចក្តីសម្រេចនោះ ដែលស្ថិតក្រោមច្បាប់ Medicaid រដ្ឋសហព័ន្ធ ហើយផ្តល់ដល់អ្នកសេចក្តីសម្រេចជាចុងក្រោយ។ ព័ត៌មានទំនាក់ទំនងរបស់នាយក OAH មាននៅទីនេះ៖ https://www.dgs.ca.gov/OAH/Contact