ការសម្រុះសម្រួលជាជំហានបន្ទាប់នៅក្នុងដំណើរការបណ្តឹងជំទាស់ ប្រសិនបើអ្នកមិនឯកភាពទៅតាមការសម្រេចក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ទេនោះ។ ប៉ុន្តែ គូភាគីទាំងពីរត្រូវតែឯកភាពគ្នាចំពោះការទៅរកការសម្រុះសម្រួល។ [1]§ 4707. អ្នក ឬ មជ្ឈមណ្ឌលថ្នាក់តំបន់អាចនិយាយបានថា អ្នកមិនចង់បានការសម្រុះសម្រួលទេ។ ប្រសិនបើមានករណីនេះមែន អ្នកនឹងទទួលបានសវនាការ។ [2]§§ 4710.9(b); 4711.5(b). មជ្ឈមណ្ឌលថ្នាក់មានរយៈពេល 5 ថ្ងៃនៃថ្ងៃធ្វើការក្រោយពីវាទទួលបានបណ្តឺងជំទាស់ជាលាយលក្ខណ៍អក្សរចែងថា ឯកភាព ឬ បដិសេធទៅលើការសម្រុះសម្រួលនោះ។ ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់ បដិសេធការសម្រុះសម្រួលនេះ ពួកគេនឹងត្រូវរាយការណ៍ប្រាប់អ្នកឲ្យបានដឹងភ្លាមៗ។ មជ្ឈមណ្ឌលថ្នាក់តំបន់ភាគច្រើនបដិសេធចំពោះការសម្រុះសម្រួល។ ប្រសិនបើអ្នកស្នើសុំការសម្រុះសម្រួលបញ្ហា ហើយមជ្ឈមណ្ឌលថ្នាក់តំបន់បានបដិសេធ នោះជំហានបន្ទាប់ គឺត្រូវអនុវត្តសវនាការយុត្តិធម៌មួយ។
គ្រប់គ្នាគួរតែពិចារណាទៅលើការសម្រុះសម្រួល។ ការសម្រុះសម្រួលគឺជាគំនិតល្អពីព្រោះវាផ្តល់ជូនដល់អ្នកនិងមជ្ឈមណ្ឌលថ្នាក់តំបន់នូវឱកាសមួយទៀតក្នុងការសម្រេចឱ្យបាននូវការព្រមព្រៀងមួយ។ ប្រសិនបើអ្នកគិតថា ពុំមានសង្ឃឹមថានឹងមានការព្រមព្រៀងគ្នាណាមួយទេនោះ អ្នកអាចបដិសេធបាន។ នេះហៅថាការសម្រេចមិនធ្វើការសម្រុះសម្រួល។ ប៉ុន្តែ មានមនុស្សជាច្រើនដែលគិតថា គ្មានសង្ឃឹមនឹងមានការព្រមព្រៀងគ្នា ដែលសម្រេចឡើងតាមការសម្រុះសម្រួលនោះទេ។
អ្នកសម្រុះសម្រួលគឺជាមនុស្សឯករាជ្យ អ្នកមានវិជ្ជាជីវៈដែលទទួលបានការបណ្តុះបណ្តាលពីការិយាល័យសវនាការរដ្ឋបាល (OAH)។ ពួកគេជួបជាមួយអ្នក និង តំណាងរបស់មជ្ឈមណ្ឌលថ្នាក់តំបន់។ ប្រសិនបើអ្នក និងមជ្ឈមណ្ឌលថ្នាក់តំបន់ឯកភាពគ្នារកការសម្រុះសម្រួល វាត្រូវតែធ្វើឡើងក្នុងរយៈពេល 30 ថ្ងៃ ក្រោយពីមជ្ឈមណ្ឌលថ្នាក់តំបន់ទទួលបានបានសំណើសុំប្តឹងជំទាស់របស់អ្នក។ [3]§ 4711.5(c)(2)។ ប្រសិនបើអ្នកជ្រើសយកការសម្រុះសម្រួល … Continue reading
អ្នកសម្រុះសម្រួលត្រូវបានទទួលការបណ្តុះបណ្តាលឱ្យជួយដល់អ្នកពិនិត្យទៅលើដំណោះស្រាយថ្មី ឬ ខុសពីមុនទៅនឹងបញ្ហា។ ពួកគេអង្គុយជជែកជាមួយអ្នក និងមជ្ឈមណ្ឌលថ្នាក់តំបន់ ព្យាយាមស្វែងរកដំណោះស្រាយទៅលើការមិនឯកភាពរបស់អ្នក។ ជួនកាលអ្នកសម្រុះសម្រួលជួបជាមួយអ្នក និងមជ្ឈមណ្ឌលថ្នាក់តំបន់ដាច់ដោយឡែកពីគ្នា ហើយក៏ជួបជាមួយអ្នកទាំងពីរួមគ្នាផងដែរ។ អ្នកសម្រុះសម្រួលមិនធ្វើសេចក្តីសម្រេចទេ។ ពួកគេមិនអាចបង្ខំឱ្យអ្នកធ្វើអ្វីមួយបានទេ។
ជម្លោះជាច្រើនត្រូវបានដោះស្រាយតាមការសម្រុះសម្រួល។ នៅពេលអ្នកទៅរកការសម្រុះសម្រួល សូមត្រៀមខ្លួន។ សូមឱ្យយល់ពីឯកសារនានានៅក្នុងករណីបណ្តឹងរបស់អ្នក។ ដឹងពីអ្វីដែលសាក្សីរបស់អ្នកអាចនឹងឆ្លើយនៅក្នុងសវនាការរបស់អ្នក។ ធ្វើដូច្នេះ វាមានភាពងាយស្រួលដល់ការសម្រេចទៅលើការព្រមព្រៀងដែលអ្នកអាចនឹងចង់ធ្វើឡើងតាមការសម្រុះសម្រួល។ បើទោះបីជាការសម្រុះសម្រួលនេះពុំជោគជ័យក៏ដោយ ក៏អ្នកនឹងត្រូវមានព័ត៌មានបន្ថែមអំពីករណីរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ដែលអាចជួយអ្នកឱ្យរៀបចំខ្លួនសម្រាប់សវនាការដោយយុត្តិធម៌មួយរបស់អ្នកបានផងដែរ។
ប្រសិនបើអ្នក និងមជ្ឈមណ្ឌលថ្នាក់តំបន់មិនអាចឈានដល់ការឯកភាពគ្នាតាមការសម្រុះសម្រួលទេ អ្នកគួរតែបដិសេធ (ដក) សំណើសុំសវនាការរបស់អ្នកចេញ។ សូមស្នើសុំទម្រង់បែបបទ “ការជូនដំណឹងពីដំណោះស្រាយ” ពីមជ្ឈមណ្ឌលថ្នាក់តំបន់។ សេចក្តីសម្រេចតាមការសម្រុះសម្រួលនឹងចូលជាធរមាននៅក្នុងរយៈពេល 10 ថ្ងៃ បន្ទាប់ពីមជ្ឈមណ្ឌលថ្នាក់តំបន់ទទួលបានទម្រង់បែបបទ “ការជូនដំណឹងអំពីដំណោះសម្រាយ” របស់អ្នក។ [4]§ 4711.7(a). សូមចុច ទីនេះ ដើម្បីទាញយកទម្រង់បែបបទជូនដំណឹងពីដំណោះស្រាយ។
ប្រសិនបើអ្នកមិនឈានទៅសម្រេចការព្រមព្រៀងគ្នាតាមការសម្រុះសម្រួលទេនោះ សម្បទាននានាធ្វើឡើងដើម្បីដោះស្រាយនឹងរក្សាទុកជាការសម្ងាត់ទាំងអស់។ សម្បទានទាំងឡាយមិនអាចត្រូវបានប្រើដោយអ្នក ឬ មជ្ឈមណ្ឌលថ្នាក់តំបន់នៅពេលក្រោយនៅក្នុងសវនាការដោយយុត្តិធម៌បានទេ។
ជំហានបន្ទាប់គឺជាសវនាការដោយចៅក្រមនីតិរដ្ឋបាល (ALJ). [5]§§ 4710.9(b); 4711.7(b). ALJ ជួនកាលមានឈ្មោះថា មន្រ្តីសវនាការ។ DDS ធ្វើកិច្ចសន្យាជាមួយនឹង ការិយាល័យសវនាការរដ្ឋបាល (OAH) រដ្ឋ ដើម្បីបើកសវនាការ។ OAH ជួល ALJs ដែលកាន់សវនាការរបស់អ្នក។
ប្រសិនបើអ្នក ឬមជ្ឈមណ្ឌលថ្នាក់តំបន់បដិសេធទៅលើការសម្រុះសម្រួល ត្រូវប្រាកដថាអ្នកបានត្រៀមខ្លួនជាស្រេចសម្រាប់សវនាការយុត្តិធម៌របស់អ្នក។ សវនាដោយការយុត្តិធម៌របស់អ្នក អាចនឹងត្រូវរៀបចំឡើងមុន ប្រសិនបើអ្នកទៅរកការសម្រុះសម្រួលនោះ។ ប្រសិនបើអ្នកត្រូវការពេលវេលាបន្ថែមទៀតដើម្បីរៀបចំសវនាការនោះ អ្នកអាចស្នើសុំការលើកវារកាលបាន។ ការលើកវារកាលជាប្រភេទមួយនៃញត្តិ ដែលត្រូវតែអនុម័តដោយ OAH។