សូមទូរស័ព្ទទៅកាន់ Office of Clients’ Rights Advocacy (OCRA), State Council on Developmental Disabilities (SCDD), ឬ Disability Rights California ដើម្បីស្នើសុំជំនួយ។ ព័ត៌មានទាំងនេះមានរាយនៅលើលិខិតជូនដំណឹងរបស់អ្នកដែលចេញពីមជ្ឈមណ្ឌលក្នុងតំបន់។
ប្រសិនបើអ្នក ឬ នរណាម្នាក់ផ្សេងគិតថា សិទ្ធិ ឬ ផលប្រយោជន៍របស់អ្នកនឹងមិនត្រូវបានការពារក្នុងអំឡុងបណ្តឹងជំទាស់របស់អ្នកទេនោះ សូមប្រាប់ដល់បុគ្គលិក OCRA Clients’ Rights Advocate and SCDD របស់អ្នក។ SCDD អាចចាត់តាំងឱ្យនរណាម្នាក់ជួយដល់អ្នកនៅក្នុងរឿងបណ្តឹងជំទាស់បាន។ តំណាងស្របច្បាប់របស់អ្នក និងមជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែទទួលបានមួយច្បាប់នៃលិខិតចាត់តាំងនោះ។ [1]§ 4705(e).
សូមមើល ជំពូក 5 សម្រាប់ព័ត៌មានបន្ថែមពី SCDD។
↑1 | § 4705(e). |
---|