Menu Close

(10.12) តើរយៈ​ពេល​កំណត់​យូរ​ប៉ុណ្ណា​ដែល​ខ្ញុំ​ត្រូវ​ដាក់​បណ្តឹង​ជំទាស់​ដើម្បី​ឱ្យ​បាន​សវនាការយុត្តិធម៌​មួយ?​

(10.12) តើរយៈ​ពេល​កំណត់​យូរ​ប៉ុណ្ណា​ដែល​ខ្ញុំ​ត្រូវ​ដាក់​បណ្តឹង​ជំទាស់​ដើម្បី​ឱ្យ​បាន​សវនាការយុត្តិធម៌​មួយ?​

នៅ​ពេល​អ្នក​ទទួល​បាន​លិខិត​ជូន​ដំណឹង​ត្រូវ​ឆ្លើយតប (NOA) អ្នក​ចាំ​បាច់​ត្រូវ​សម្រេ​ច​​ថាតើ​អ្នក​នឹង​ដាក់​ពាក្ប​ប្តឹង​ជំ​ទាស់​ឬក៏មិនដាក់។​ អ្នក​មានរយៈ​ពេល​តែ 30 ថ្ងៃប៉ុណ្ណោះ ដើម្បី​ស្នើសុំ​សវនាការ​យុត្តិធម៌​មួយ។​ រយៈពេល 30 ថ្ងៃ​ចាប់​ផ្តើម​ពី​កាលបរិច្ឆេទ​ដែល​អ្នក​ទទួល​បាន​ការ​ជូន​ដំណឹង​ត្រូវ​ឆ្លើយតប​ជាលាយលក្ខណ៍​អក្សរ ដែលអ្នក​មិន​យ​ល់​​ស្រប។​ ប្រ​សិនបើអ្នក​ទទួល​បាន​សេវាកម្ម​រួចទៅហើយ​នោះ ហើយ​អ្នក​ចង់​បន្ត​សេវាក​ម្ម​របស់អ្នក អ្នក​មាន​ពេល​តែ 10 ថ្ងៃ​ប៉ុណ្ណោះ។ [1]§ 4715. អ្នក​ត្រូវ​តែធ្វើ​សំណើ​​សុំ (ជាលាយលក្ខណ៍​អក្សរ) នូវ​ការ​ប្តឹង​ជំ​ទាស់​ក្នុង​រយៈ​ពេល 10 ថ្ងៃ​សម្រាប់​សេវាកម្ម​របស់​អ្នក​ដើម្បី​រក្សាទុក​វា​ឱ្យ​នៅ​ដដែល។​ នេះ​ហៅ​ថា​ ​ការរង់ចាំ​ជំនួយ​​បង់ប្រាក់​​។​

ប្រសិន​បើ​អ្នក​ខកខាន​មិន​ដាក់​បណ្តឹង​តាម​​រយៈ​ពេលកំណត់​​ 30 ថ្ងៃ​ ដោយសារ​អ្នក​ពុំ​ទទួល​បានលិខិតជូន​ដំណឹង​មាន​លក្ខណៈពេញលេញ ឬ​ពុំ​ទទួល​បានការជូន​ដំណឹ​ង​​ទាល់តែសោះនោះ​​ អ្នក​គប្បី​ស្នើសុំ​សវនាការយុត្តិធម៌មួយ​ភ្លាម​ៗ​​​។ ធ្វើ​បែបនេះជួយ​​ការពារ​ដល់​សិទ្ធិរបស់អ្នក​ដើម្បី​ប្តឹង​ជំ​ទាស់ និង​សិទ្ធិ​​​បន្តទទួល​បាន​​​សេវា​របស់​អ្នក​ក្នុ​ង​អំ​ឡុង​បណ្តឹង​ជំទាស់​បាន។​ បណ្តឹង​ជំ​ទាស់​របស់អ្នក​​គួរ​លើក​ឡើង​ថា អ្នក​មិន​បានទទួល​ “លិខិតជូនដំណឹង​មានលក្ខណៈ​ពេញលេញទេ។”​ ប្រសិនបើ​មជ្ឈ​មណ្ឌល​ថ្នា​ក់​តំ​បន់​បដិសេធ កាត់​ ឬ លុបសេ​វា​របស់​អ្នក​ដោយ​មិន​បាន​ផ្តល់​ដំណឹង​នោះ អ្នកនៅ​តែ​​អាច​ប្តឹង​ជំ​ទាស់បាន។​ ​អ្នក​មិន​ត្រូវការ​លិខិត​ជូន​ដំណឹង​ដើម្បី​ប្តឹង​ជំ​ទាស់​ទេ។ អ្នក​ក៏​អាច​ដាក់បណ្តឹង​បញ្ញត្តិ​ 4731 បានផងដែរ។

References
1 § 4715.