ប្រសិនបើអ្នកឈ្នះក្នុងបណ្តឹងឧទ្ធរណ៍របស់អ្នក ហើយមជ្ឈមណ្ឌលថ្នាក់តំបន់នឹងមិនអនុវត្តទៅតាមអ្វីដែល ALJ បានបញ្ជានោះ ពួកគេកំពុងតែរំលោភសិទ្ធិរបស់អ្នក។ ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់មិនធានាដល់ការទទួលបានសេវាកម្មឱ្យអ្នកដូចមាននៅក្នុងកម្មវិធី IPP ទេនោះ ពួកគេកំពុងរំលោភលើសិទ្ធិរបស់អ្នកហើយ។
មជ្ឈមណ្ឌលថ្នាក់តំបន់ ឬ មជ្ឈមណ្ឌលអភិវឌ្ឍន៍ការលូតលាស់ ត្រូវផ្តល់ដល់អ្នកនូវនិតិវិធីដាក់បណ្តឹងមួយច្បាប់ (មានឈ្មោះថា “បណ្តឹងលេខ 4731”) នៅពេលអ្នកដាក់ពាក្យទៅកាន់មជ្ឈមណ្ឌលថ្នាក់តំបន់ ឬ នៅពេលអ្នកកំពុងត្រូវបានទទួលឱ្យចូលស្នាក់នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ការលូតលាស់។ នីតិវិធីបណ្តឹងត្រូវតែជាភាសាដែលអ្នកយល់បាន។ អ្នកក៏ត្រូវទទួលបានឯកសារនីតិវិធីនេះមួយច្បាប់នៅគ្រប់កិច្ចប្រជុំ IPP ។ [1]§ 4731(f). ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់នឹងមិនធ្វើទៅតាមអ្វីដែលបង្គាប់ដោយចៅក្រមទេនោះ សូមដាក់បណ្តឹងលេខ 4731 Complaint ប្រឆាំងនឹងមជ្ឈមណ្ឌលថ្នាក់តំបន់។ សម្រាប់ព័ត៌មានបន្ថែម សូមមើលបញ្ញត្តិ
បណ្តឹងលេខ 4731។ [2] … Continue reading
↑1 | § 4731(f). |
---|---|
↑2 | មានមធ្យោបាយម្យ៉ាងទៀតដែលអ្នកអាចធ្វើឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់អនុវត្តទៅតាមការសម្រេចរបស់ ALJ បាន៖ អ្នកអាចដាក់ញត្តិស្នើសុំដីកាបង្គាប់ (ឬ ដីការបង្គាប់) ជាមួយនឹងតុលាការកំពូលប្រចាំខោនធីរបស់អ្នកបាន។ (សូមមើល California Code of Civil Procedure §1085.) នីតិវិធីនោះអនុញ្ញាតដល់អ្នកឱ្យស្នើសុំតុលាការបង្គាប់ទៅដល់នាយកមជ្ឈមណ្ឌលថ្នាក់តំបន់ និងនាយក Department of Developmental Services ឱ្យអនុវត្តទៅតាមការសម្រេចរបស់ ALJ ឬ បង្ហាញខ្លួនដោយផ្ទាល់នៅក្នុងតុលាការដើម្បីពន្យល់ពីមូលហេតុមិនព្រមអនុវត្ត។ ប្រសិនបើអ្នកដាក់បណ្តឹងតាមផ្នែកបណ្តឹងលេខ 4731 ហើយការសម្រេចនោះនៅតែមិនត្រូវបានអនុវត្តនោះ សូមទាក់ទង Disability Rights California ឬ OCRA. |