Menu Close

(10.20) តើ​មាន​សិទ្ធិ​អ្វីខ្លះ​ដែល​ខ្ញុំ​មាន​​ដើម្បី​មើល​សំណុំ​ឯកសារ​របស់​ខ្ញុំ​នៅ​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់?

(10.20) តើ​មាន​សិទ្ធិ​អ្វីខ្លះ​ដែល​ខ្ញុំ​មាន​​ដើម្បី​មើល​សំណុំ​ឯកសារ​របស់​ខ្ញុំ​នៅ​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់?

ប្រសិន​បើ​អ្នក​សុំ​មើល​សំណុំ​ឯកសារ​របស់​អ្នក មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​មាន​រយៈ​ពេ​ល​ 3 ថ្ងៃនៃថ្ងៃធ្វើការ ដើម្បី​ឱ្យ​ពួក​គេ​បង្ហាញ​ដល់​អ្នក។ [1]§§ 4726, 4728. ច្បាប់​ចែង​ថា … Continue reading អ្នក​មាន​សិទ្ធិ​ដើម្បី​​មើល​សំណុំ​ឯកសារ​ទាំង​អស់​ដែល​អ្នក​មាន​នៅ​ក្នុង​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់ រួម​ទាំង​សំណុំ​ឯកសា​រ​ទាំង​ឡាយ​ពី​ទី​ភ្នាក់​ងារ​ ឬ មនុស្ស​ខាង​ក្រៅ។ [2]“សំណុំឯកសារ” មានន័យ​ថា​ … Continue reading ប្រសិនបើ​អ្នក​សុំ​ជំនួយ មជ្ឈ​មណ្ឌល​ថ្នាក់​តំ​បន់​ត្រូវ​ជួយ​អ្នក​ឱ្យ​យល់​ពី​សំ​ណុំ​ឯកសារ​ទាំង​ឡាយ​របស់​អ្នក។ [3]§ 4728.

វា​ជា​រឿង​សំខាន់​ដែល​អ្នក​ត្រូវ​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​សំណុំ​ឯកសារ​របស់អ្នក ហើយ​ស្នើសុំ​គ្រប់ច្បាប់​នៃ​សំណុំ​ឯកសារនានា​ដែល​អ្នក​ត្រូវ​ការ​មុន​ពេល​សវនាការ​របស់​អ្នក​។​

References
1 §§ 4726, 4728. ច្បាប់​ចែង​ថា អ្នក​មាន​សិទ្ធិ​ទទួល​បាន​កា​រ​ចូល​មើល​សំណុំ​ឯកសារ​របស់​អ្នក​នៅ​មុន​ពេល​ប្រជុំ​ក្រៅ​ផ្លូ​វការ​ដោយ​ស្ម័គ្រ​ចិត្ត។​ សូម​មើល​ § 4710.7(d).
2 “សំណុំឯកសារ” មានន័យ​ថា​ ចំណែ​ក​ព័ត៌​មាន​ដែល​ទី​ភ្នាក់​ងារសេវាកម្ម​មាន​ ដែល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ទៅ​​នឹង​បុគ្គល​ដែល​មាន ឬ ជឿថាមានពិការភាព​ផ្នែក​ការលូតលាស់។​ វារាប់បញ្ចូល​នូវ​ព័ត៌​មាន​សរសេរដោយដៃ ឯកសារ​បោះពុម្ព កាសែតសម្លេង ហ្វីម ម៉ៃក្រូហ្វីម ឬ ព័ត៌​មានដទៃ​ផ្សេង​ទៀ​ត។​ § 4725(b)។ Disability Rights California ជឿថា អ្នក​គួរ​តែ​អាច​ចូល​មើល​ឯកសារ​ទាំង​នេះ​បាន ប្រសិនបើ​អ្នក​ស្នើសុំ​ចូល​មើល​សំណុំ​ឯកសារ​នានា​ស្ថិត​ក្រោមបញ្ញត្តិ § 4514 ហើយ​ប្រ​សិន​បើ​អ្នក​ព្យាយាម​សម្រេច​ថា​តើ​អ្នក​ចង់​ស្នើសុំសវនាការ​ដោយ​យុត្តិ​ធម៌​មួយ។
3 § 4728.