ប្រសិនបើអ្នកមិនយល់ស្របជាមួយនឹងការសម្រេចចិត្តរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ ឬ មជ្ឈមណ្ឌលអភិវឌ្ឍន៍ការីកលូតលាស់ទេនោះ អ្នកអាចសុំឱ្យពួកគេប្តូរវាបាន។ ករណីនេះត្រូវបានគេហៅថាជាបណ្តឹងជំទាស់។ [1]§§ 4710.5(a), 4710. សេចក្តីយោងទាំងអស់នៅក្នុងសៀវភៅណែនាំ … Continue reading មានកាលបរិច្ឆេទកំណត់សម្រាប់គ្រប់ជំហាននីមួយៗនៃដំណើរការបណ្តឹងជំទាស់។ ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់ប្រាប់អ្នកថា គេនឹងបញ្ឈប់ ឬ ផ្លាស់ប្តូរសេវាកម្មដែលអ្នកកំពុងតែទទួលបាននោះ អ្នកមានរយៈពេល 10 ថ្ងៃ ដើម្បីប្តឹងជំទាស់ប្រសិនបើអ្នកត្រូវការសេវាកម្មឱ្យបន្តរហូតដល់ពេលបណ្តឹងជំទាស់របស់អ្នកត្រូវបានសម្រេច។ [2]§ 4710.5(a).
ប្រសិនបើអ្នករង់ចាំច្រើនជាង 10 ថ្ងៃ អ្នកនៅតែអាចដាក់បណ្តឹងជំទាស់បាន និងទទួលបានសវនាការមួយដោយយុត្តិធម៌។ ប៉ុន្តែ សេវាកម្មនឹងត្រូវបញ្ឈប់ ឬ ផ្លាស់ប្តូរក្នុងអំឡុងបណ្តឹងជំទាស់របស់អ្នក។ អ្នកត្រូវប្តឹងជំទាស់ក្នុងរយៈពេល 30 ថ្ងៃ [3]§ 4710.5(a)។ ដើម្បីទទួលបានសវនាការ។
សូមចុច ទីនេះ សម្រាប់ទម្រង់បែបបទ “សំណើសុំសវនាការដោយយុត្តិធម៌” ពីគេហទំព័រ DDS ។ [4]អ្នកអាចស្វែងរកទម្រង់បែបបទ DDS … Continue reading
អ្នកអាចប្តឹងជំទាស់បានប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់របស់អ្នកនិយាយថា៖
- អ្នកមិនមានពិការភាពផ្នែកការលូតលាស់ និងមិនមានសិទ្ធិទទួលបានសេវាកម្មពីមជ្ឈមណ្ឌលថ្នាក់តំបន់ (“ករណីមានសិទ្ធិទទួលបាន”)
- អ្នកមានសិទ្ធិទទួលបាន និងលែងមានសិទ្ធិទទួលបានសេវាកម្ម (“ករណីលុបចោល”)
- វាចង់កាត់បន្ថយ ឬ បញ្ឈប់សេវាកម្មនៅក្នុងផែនការ IPP របស់អ្នក
- វាមិនអនុញ្ញាតឱ្យអ្នកទទួលបានសេវាកម្មដែលអ្នកត្រូវការ
ដើម្បីប្តឹងជំទាស់បាន អ្នកត្រូវអនុវត្តទៅតាមវិធានជាក់លាក់ដូចខាងក្រោម។ ជំពូកនេះនិយាយអំពីបណ្តឹងជំទាស់ចំពោះមជ្ឈមណ្ឌលថ្នាក់តំបន់។ វិធានសម្រាប់ដាក់បណ្តឹងជំទាស់ចំពោះមជ្ឈមណ្ឌលផ្នែកការលូតលាស់មានលក្ខណៈដូចគ្នា។ មានមជ្ឈមណ្ឌលអភិវឌ្ឍន៍ការលូតលាស់តែមួយគត់នៅសល់ក្នុងរដ្ឋកាលីហ្វ័រញ៉ា។ វាមានឈ្មោះថា មជ្ឈមណ្ឌលអភិវឌ្ឍន៍ការលូតលាស់ Porterville។ មានទីតាំងមួយកន្លែងទៀតដែលចាត់ចែងដោយរដ្ឋ ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នាទៅនឹងមជ្ឈមណ្ឌលអភិវឌ្ឍន៍ការលូតលាស់ដែរ មានឈ្មោះថា Canyon Springs។
↑1 | §§ 4710.5(a), 4710. សេចក្តីយោងទាំងអស់នៅក្នុងសៀវភៅណែនាំ គឺផ្អែកទៅលើច្បាប់ Lanterman Act លើកលែងមានចែងដាច់ដោយឡែក។ និម្មិតសញ្ញា § មានន័យថា “បទបញ្ញតិ្ត” |
---|---|
↑2 | § 4710.5(a). |
↑3 | § 4710.5(a)។ |
↑4 | អ្នកអាចស្វែងរកទម្រង់បែបបទ DDS ទាំងអស់បាននៅលើគេហទំព័ររបស់វា៖ https://www.dds.ca.gov/transparency/dds-forms/. នេះរួមទាំងទម្រង់បែបបទសវនា និងបណ្តឹងជំទាស់។ នៅពេលអ្នកស្ថិតនៅលើទំព័រទម្រង់បែបបទ សូមប្រើប្រអប់ស្វែងរកដើម្បីវាយបញ្ចូលពាក្យ “យុត្តិធម៌” ពេលនោះមានទម្រង់បែបបទចំនួន 3 បង្ហាញឡើង – សំណើសុំសវនាការដោយយុត្តិធម៌, សេចក្តីជូនដំណឹងពីដំណោះស្រាយ និងការជូនដំណឹងត្រូវឆ្លើយតប។ ឯកសារទាំងនេះក៏មានជាភាសាអេស្ប៉ាញផងដែរ។ |