Porterville Developmental Center និង Canyon Springs Community Facility ជាស្ថាប័នចាត់ចែងដំណើរការដោយរដ្ឋ។ មាន Clients’ Rights Advocate (CRA) ទាំងនៅឯ Porterville Developmental Center និង Canyon Springs។ ក៏មានផងដែរអ្នកសម្របសម្រួលសេវាតស៊ូមតិស្ម័គ្រចិត្ត( Volunteer Advocacy Services Coordinator) ម្នាក់នៅតាមស្ថាប័ននីមួយផងដែរ។ អ្នកសម្របសម្រួលសេវាតស៊ូមតិស្ម័គ្រចិត្តនិងអ្នកស្ម័គ្រចិត្តទាំងឡាយអាចជួយដល់អ្នកនៅឯកិច្ចប្រជុំ IPP និងនៅពេលដែលអ្នកអាចនឹងប្តូរត្រឡប់មករស់នៅក្នុងសហគមន៍វិញ។ ប្រសិនបើអ្នកមិនមានតំណាងទេ State Council on Developmental Disabilities (SCDD) អាចចាត់តាំងតំណាងម្នាក់ឱ្យអ្នកបាន។
CRAs នៅតាមមជ្ឈមណ្ឌលអភិវឌ្ឍន៍ការលូតលាស់មិនមែនជានិយោជិតរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ការលូតលាស់ទេ។ ពួកគេក៏ខុសពី CRAs នៅតាម Office of Clients’ Rights Advocacy (OCRA) ដែរ។ រដ្ឋចុះកិច្ចសន្យាជាមួយនឹង SCDD ដើម្បីផ្តល់សេវាតស៊ូមតិសិទ្ធិរបស់អតិថិជនទៅដល់អ្នកទាំងឡាយដែលរស់នៅក្នុង Porterville Developmental Center និង Canyon Springs។
CRAs ក៏អាចពិនិត្យទៅលើការរំលោភបំពាន និងបដិសេធទៅលើសិទ្ធិមនុស្សដែលមានការសង្ស័យ។ CRAs ទាំងនេះត្រូវប្រាកដពីច្បាប់ដែលកំពុងត្រូវអនុវត្តនៅតាមទីតាំងទាំងឡាយដែលមានច្បាប់អនុញ្ញាត។ [1]§ 4433(d)(2).
↑1 | § 4433(d)(2). |
---|