Menu Close

(10.21) តើអ្វី​ទៅ​ជា​ជំហាន​នៃ​ដំណើរការ​ប្តឹង​ជំ​ទាស់​?

(10.21) តើអ្វី​ទៅ​ជា​ជំហាន​នៃ​ដំណើរការ​ប្តឹង​ជំ​ទាស់​?

  1. ស្នើសុំសវនការមួយ – អ្នក​អាច​ស្នើសុំ​សវនាការមួយ​ដោយ​ផ្ទាល់ តាម​ទូរសព្ទ ឬ ជាលាយលក្ខណ៍​អក្សរ។
  2. ការឆ្លើយ​តប​របស់​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​ – មជ្ឈ​មណ្ឌល​ថ្នាក់​តំ​បន់​ត្រូវ​ផ្ញើ​ដល់​អ្នក​នូវ​ការ​ជូន​ដំណឹង​ដែល​ទទួល​ស្គាល់​ពី​សំណើសុំ​សវនាការ​របស់​អ្នក។ [1]§§ 4710.6(a)-(c). ប្រសិនបើ​អ្នក​មិន​ទទួល​បាន​ការ​ជូន​ដំណឹង​ពី​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​ទេ ពួក​គេ​ត្រូវ​តែ​ផ្ញើ​ឱ្យ​អ្នក​នូវ​ការ​ជូន​ដំណឹងមួយ​ដែល​មាន​ព័ត៌​មាន​ទាំង​អស់​តម្រូវ​តាម​លក្ខខណ្ឌ “ការជូនដំណឹង​ដែលមានលក្ខណៈ​ពេញ​លេញ។” [2]§§ 4710​.6(a)-(c).
  3. ទម្រង់​បែប​បទ​ស្នើសុំសវនាការដោយ​យុត្តិធម៌ – នៅ​ពេលអ្នក​ប្រាប់​ទៅ​ដល់​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​ថា​អ្នក​ចង់​បាន​សវនាការមួយ​ដោយ​យុត្តិធម៌នោះ មជ្ឈ​មណ្ឌ​ល​ថ្នាក់​តំបន់​ត្រូវ​តែ​ផ្តល់​ដល់​អ្នក​នូវ​ទម្រង់​បែប​បទ​សំណើសុំសវនាការដោយយុត្តិធម៌​។​ ប្រសិនបើ​អ្នក​ត្រូវការជំនួយ​ក្នុង​ការ​បំពេញ​ទម្រង់​បែបបទ មជ្ឈ​មណ្ឌ​ល​ថ្នាក់​តំបន់​ត្រូវ​តែ​ជួយ​ដល់​អ្នក។ [3]§ 4710.5(b) & (c).
  4. កិច្ច​ប្រ​ជុំ​ក្រៅ​ផ្លូវការ – ប្រសិនបើ​អ្នក​ចង់​ទទួល​បាន​ការ​ប្រជុំ​ក្រៅ​ផ្លូវការ​មួយ មជ្ឈ​មណ្ឌល​ថ្នាក់​តំ​បន់​ត្រូវ​តែ​រៀប​ចំ​ការ​ប្រ​ជុំ​នេះ​ដល់​អ្នក។​ អ្នក​និង​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​ត្រូវ​តែ​ឯកភាពគ្នា​​ទៅ​លើ​ពេលវេលា​សម្រាប់​ការ​ប្រ​ជុំ។ [4]§ 4710.6(a). ម​ជ្ឈ​​​មណ្ឌលថ្នាក់​តំបន់​ត្រូវ​តែ​ផ្ញើ​ឱ្យ​អ្នក​នូវ​ការ​ជូន​ដំណឹង​ជា​លាយ​លក្ខណ៍​អក្សរ​ដើម្បី​បញ្ជាក់​ពី​កាលបរិច្ឆេទ ម៉ោង​ និង​ទីកន្លែង​នៃ​ការ​ប្រ​ជុំ​ក្រៅផ្លូវការ​របស់អ្នក។​ ការជូនដំណឹង​ក៏​ត្រូវបញ្ជាក់​​ថា​អ្នក​អាច​បដិសេធ​បាន​ទៅ​លើ​ការ​ប្រ​ជុំ​ក្រៅ​ផ្លូវការ​។​ [5]§ 4710.6(b)។
  5. ការសម្រុះសម្រួល – ការ​សម្រុះសម្រួល​គឺ​នៅ​ពេល​​ដែល​បុគ្គល​ឯករាជ្យ ម្នាក់​ដែលមានការបណ្តុះបណ្តាលសម​ស្រប (“អ្នក​សម្របសម្រួល”) ជួយ​ដល់​អ្នក​​ឱ្យ​ទទួល​បាន​ការឯកភាព​មួយ​ដែល​មាន​យុត្តិធម៌ និង​សម​ស្រប​សម្រាប់​អ្នក​និង​មជ្ឈ​មណ្ឌល​ថ្នាក់​តំ​បន់។​ យើង​សូម​ផ្តល់អនុសាសន៍​ឱ្យ​ប្រើ​ការ​សម្រុះ​សម្រួល។​ ទាំង​អ្នក​និង​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​អាច​សម្រេច​មិន​ធ្វើការ​សម្រុះ​សម្រួល​បាន។​ ប្រ​សិ​​ន​បើ​អ្នក​ស្នើ​សុំ​ឱ្យ​មាន​ការ​សម្រុះ​សម្រួល​ជា​លាយលក្ខណ៍​អក្សរ មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​មាន​រយៈពេល 5 ថ្ងៃនៃថ្ងៃធ្វើការ ដើម្បី​សម្រេច​ថា​តើ​ពួក​គេ​ចង់បាន​ការ​សម្រុះ​សម្រួល​ទេ។ [6]§ 4711.5(a). បើទោះបី​ជា​អ្នក​ជ្រើសរើស​មិន​ប្រើ​ការ​សម្រុះ​សម្រួ​ល​ក៏ដោយ ក៏​អ្នក​នៅ​តែ​មាន​សិទ្ធិ​​ទទួល​បាន​សនវនាការ​មួយ​ដោយ​យុត្តិបានដែរ។​ វា​ជា​ជម្រើស​របស់​អ្នក​។ [7]§ 4710.9(b).
  6. សវនាការដោយយុត្តិធម៌ – អ្នក​មាន​សិទ្ធិ​ទទួល​បាន​សវនាការ​មួយ​នៅ​ចំពោះ​មុខ​ចៅក្រម ដោយ​មិន​លើស​ពី 50 ថ្ងៃ ក្រោយ​ពីមជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​ទទួល​បាន​សំណើសុំ​សវនាការ​របស់​អ្នក។ [8]§ 4712(a). ចៅ​ក្រមមានឈ្មោះ​ថា​ ចៅក្រម​ផ្នែក​នីតិ​​​​រដ្ឋបាល​ (ALJ)​។ ប្រសិន​បើ​អ្នក ឬ មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​សួរ និង​មាន​ហេតុផលល្អ ចៅក្រម ALJ អាចនឹង​អនុញ្ញាតឱ្យ​មាន​សវនាការ​តាមក្រោយ។​ (សូមមើល សំណួរ​លេខ 26។)
  7. សេចក្តីសម្រេច​នៅក្នុង​សវនាដោយយុត្តិធម៌ – ចៅក្រម​ត្រូវ​តែ​ផ្តល់​ការ​សម្រេច​ចិ​ត្ត​​​មួយ​ដោយ​មិន​លើស​ពី​រយៈ​ពេល 10ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​ក្រោយ​ពី​បញ្ចប់​សវនាការ​រប​ស់​​អ្នក។​ ករណី​នេះ​មិន​អាច​លើស​ពី 80ថ្ងៃឡើយ​ក្រោយ​ពី​អ្នក​ស្នើសុំ​សវនាការ។ [9]§ 4712.5(a). ប្រសិន​បើ​សវនាការ​ស្តីអំពី​សិទ្ធិ ឬ សេវាកម្ម​ក្រោម​កម្មវិធី Medi-Cal លើកលែងសម្រាប់សេវាតាមផ្ទះ​និង​តាម​សហគមន៍ (“DD Waiver”) នោះ Department of Health Services ពិនិត្យ​ឡើង​វិញ​ទៅលើការ​សម្រេច។​ ពួកគេ​ទទួល​យក​ការ​សម្រេច​របស់​ចៅក្រម ឬ ធ្វើ​ការ​សម្រេចថ្មី។​ ពួ​កគេ​ត្រូវ​សម្រេច​មិនឱ្យ​​​លើស​ពី 90 ថ្ងៃក្រោយ​ពី​អ្នក​ស្នើសុំ​សវនាការ។ [10]§ 4712.5(c). សូមមើ​ល​ជំពូក 11 សម្រាប់ព័ត៌​មាន​បន្ថែម​អំពី​ DD Waiver។​
  8. ប្តឹង​ជំ​ទាស់​ការ​សម្រេចរបស់​សវនាការ​ដោយ​យុត្តិធម៌ – ប្រសិន​បើ​អ្នក​មិន​យល់​ស្រប​ទៅតាម​ការ​សម្រេច​របស់សវនាការ​ទេ អ្នក​មាន​រយៈ​ពេល 90 ថ្ងៃ ដើម្បី​ដាក់បណ្តឹង​ជំ​ទាស់​ ទៅកាន់​តុលាការកំពូល​ទៀត។ [11]§ 4712.5(a)។

References
1 §§ 4710.6(a)-(c).
2 §§ 4710​.6(a)-(c).
3 § 4710.5(b) & (c).
4 § 4710.6(a).
5 § 4710.6(b)។
6 § 4711.5(a).
7 § 4710.9(b).
8 § 4712(a).
9 § 4712.5(a).
10 § 4712.5(c).
11 § 4712.5(a)។