DDS មានទម្រង់បែបបទទាំងនេះជាភាសាផ្សេងៗ៖
ប័ណ្ណព័ត៌មានពីដំណើរការសវនាការយុត្តិធម៌ — ប័ណ្ណព័ត៌មាននេះ ប្រាប់អ្នកពីសិទ្ធិក្នុងការប្តឹងជំទាស់បស់អ្នក និងពន្យល់ពីនីតិវិធីសវនាការយុត្តិធម៌។
លិខិតជូនដំណឹងត្រូវឆ្លើយតប DS 1803 — មជ្ឈមណ្ឌលថ្នាក់តំបន់នឹងបំពេញទម្រង់បែបបទនេះ ដើម្បីប្រាប់អ្នកពីចំណាត់ការដែលចង់ធ្វើដែលប៉ះពាល់ដល់សេវារបស់អ្នក។ វាប្រាប់អ្នកអំពីសិទ្ធិប្តឹងជំទាស់របស់អ្នក។ វាក៏រាយពីព័ត៌មានទំនាក់ទំនងសម្រាប់ OCRA, State Council on Developmental Disabilities (SCDD), and Disability Rights ផងដែរ។
លិខិតជូនដំណឹងពីដំណោះស្រាយ DS 1804 — ប្រើទម្រង់បែបបទនេះ ប្រសិនបើអ្នកដោះស្រាយបញ្ហាទាំងឡាយរបស់អ្នក និងមិនត្រូវការសវនាការទេនោះ។
សំណើសុំសវនាការ DS 1805 — ប្រើទម្រង់បែបបទនេះនៅពេលអ្នកត្រូវការឱ្យមានការប្រជុំក្រៅផ្លូវការ ការសម្រុះសម្រួល ឬ សវនាការយុត្តិធម៌មួយ។
អ្នកអាចស្វែងរកទម្រង់បែបបទទាំងនេះបាននៅលើគេហទំព័រ DDS៖ https://www.dds.ca.gov/transparency/dds-forms/.