បាទ/ចាស។ កម្មវិធីកំណត់ដោយខ្លួនឯង (SDP) គឺជារបៀបមួយដែលអ្នកទទួលបានសេវាកម្មពីមជ្ឈមណ្ឌលថ្នាក់តំបន់។ វាមានលក្ខណៈខុសប្លែកជាងប្រព័ន្ធទូទៅ ឬ “ប្រព័ន្ធ” ដែលមានពីមុនមក។ ជាមួយនឹង SDP អ្នកទទួលបានថវិកា និងអាចទិញសេវាកម្មដោយខ្លួនឯង ដោយពុំមានប្រើប្រាស់អ្នកផ្តល់សេវារបស់មជ្ឈមណ្ឌលថ្នាក់តំបន់ទេ ប្រសិនបើអ្នកមិនត្រូវការវា។ ប៉ុន្តែ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវបានចូលរួមរៀបចំកំណត់ចំនួនថវិការបស់អ្នក។ បន្ថែមលើនេះ អ្នកនៅតែមាន ផែនការជាលក្ខណៈបុគ្គល (IPP) ជាមួយនឹងមជ្ឈមណ្ឌលថ្នាក់តំបន់។ ដូច្នេះ វាអាចនឹងមានការមិនឯកភាពគ្នា។ អ្នកអាចនឹងមិនយល់ស្របជាមួយនឹងថវិការបស់អ្នក។ អ្នកអាចនឹងមិនយល់ស្របទៅនឹងអ្វីមួយដែលមាននៅក្នុងដំណើរការ IPP។ អ្នកមានសិទ្ធិប្តឹងជំទាស់ដូចគ្នាទៅនឹងអ្វីដែលបានរៀបរាប់នៅក្នុងជំពូកនេះ ប្រសិនបើអ្នកស្ថិតនៅក្នុងកម្មវិធី SDP។ សូមមើល ជំពូក 3 សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី SDP។