ជំហានចុងក្រោយនៅក្នុងដំណើរការបណ្តឹងជំទាស់ គឺជាសវនាការយុត្តិធម៌។ សវនាការធ្វើឡើងក្នុងរយៈពេល 50 ថ្ងៃ ក្រោយសំណើសុំសវនាការយុត្តិធម៌របស់អ្នក លើកលែងតែអ្នក ឬមជ្ឈមណ្ឌលក្នុងតំបន់ស្នើសុំលើកពេល (ពន្យារពេល) សម្រាប់មូលហេតុត្រឹមត្រូវណាមួយ។ ប្រសិនបើអ្នកព្យាយាមប្រើការសម្រុះសម្រួល សវនាការរបស់អ្នកអាចនឹងធ្វើឡើងនៅពេលក្រោយ។ អ្នកនិងមជ្ឈមណ្ឌលថ្នាក់តំបន់ ត្រូវផ្ញើឱ្យគ្នាទៅវិញទៅមកនូវភ័ស្តុតាងរបស់អ្នក និងបញ្ជីសាក្សី ក្នុងរយៈពេល 5 ថ្ងៃប្រតិទិនមុនពេលសវនាការយុត្តិធម៌របស់អ្នក។ សវនាការយុត្តិធម៌ គឺត្រូវធ្វើឡើងនៅចំពោះមុខចៅក្រមច្បាប់រដ្ឋបាល (ALJ) ម្នាក់មកពីការិយាល័យសវនាការរដ្ឋបាល (OAH)។ នៅក្នុងសវនាការយុត្តិធម៌ មជ្ឈមណ្ឌលក្នុងតំបន់ ត្រូវបង្ហាញករណីរបស់ខ្លួនជាមុន។ ALJ នឹងចេញសេចក្តីសម្រេចជាលាយលក្ខណ៍ក្នុងរវាង 10 ថ្ងៃបន្ទាប់ពីសវនាការយុត្តិធម៌នោះ។