- បង្ហាញពីឯកសារ ឬ ភ័ស្តុតាង – ចៅក្រមនីតិរដ្ឋបាល (ALJ) នឹងបង្ហាញពីឯកសារទាំងឡាយដែលអ្នកបានផ្លាស់ប្តូរជាមួយនឹងមជ្ឈមណ្ឌលថ្នាក់តំបន់ទៅជាភ័ស្តុតាង។ អ្នកអាចសុំការអនុញ្ញាតពី ALJ ដើម្បីដាក់បន្ថែមភ័ស្តុតាង ឬ សាក្សីដែលមិនបានផ្ញើទៅកាន់មជ្ឈមណ្ឌលថ្នាក់តំបន់ទាន់ពេល។ [1] … Continue reading ALJ អាចនិយាយយល់ស្រប ឬ បដិសេធបាន។ [2]§ 4712(d). យកមកជាមួយច្បាប់ថតចម្លងចំនួន 3 ច្បាប់នៃឯកសាររបស់អ្នកទៅកាន់សវនាការ៖ មួយច្បាប់សម្រាប់ ALJ (ភ័ស្តុតាង) មួយច្បាប់បង្ហាញទៅដល់សាក្សី និងមួយច្បាប់សម្រាប់ខ្លួនអ្នក។
- សេចក្តីថ្លែងបើកសវនាការ – បន្ទាប់ពីឯកសារទាំងឡាយត្រូវបានបញ្ចូលជាភ័ស្តុតាង មជ្ឈមណ្ឌលថ្នាក់តំបន់អាចធ្វើសេចក្តីថ្លែងបើកសំណុំរឿង និងបន្ទាប់មកអ្នកអាចធ្វើសេចក្តីថ្លែងបើកសំណុំរឿងបាន។ ការថ្លែងបើកសំណុំរឿងរបស់អ្នក គួរតែមានលក្ខណៈរសង្ខេបខ្លីនៃករណីរបស់អ្នក។ សេចក្តីថ្លែងរបស់អ្នកលើកឡើងពីអ្វីដែលអ្នកជាការមិនយល់ស្របរបស់អ្នក និងពីអ្វីដែលអ្នកចង់ឱ្យ ALJ ចេញដីកា។
- សាក្សី – ក្រោយពីសេចក្តីថ្លែងបើកសំណុំរឿង, ALJ ស្តាប់ការផ្តល់សក្ខីកម្មរបស់សាក្សី។ សាក្សីរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ជាអ្នកថ្លែងមុន។ [3]§ 4712(j). នេះជាការផ្តល់ឱកាសដល់អ្នកឱ្យស្តាប់ពួកគេពន្យល់ពីមូលហេតុដែលពួកគេបានសម្រេច។ នេះនឹងជួយអ្នកឱ្យដឹងពីរបៀបប្រើប្រាស់សាក្សីរបស់អ្នកផ្ទាល់ សក្ខីកម្ម និងភ័ស្តុតាង។ អ្នកទទួលបានឱកាសសួរសំណួរសាក្សីរបស់មជ្ឈមណ្ឌលថ្នាក់តំបន់។ ដំណើរការនេះ ហៅថា “ការត្រួតពិនិត្យខ្វែងគ្នា”។ បន្ទាប់មក អ្នកអាចដាក់ដំណើរការសំណុំរឿងរបស់អ្នក និងសុំសំណួរដល់សាក្សីរបស់អ្នក។ ដំណើរការនេះ ហៅថា “ការត្រួតពិនិត្យផ្ទាល់”។ មជ្ឈមណ្ឌលថ្នាក់តំបន់ក៏ទទួលបានឱកាសសួរសំណួរដល់សាក្សីរបស់អ្នក។
- សេចក្តីថ្លែបិទសំណុំរឿង – ក្រោយពីសាក្សីបញ្ចប់ផ្តល់សក្ខីកម្មហើយ, ALJ អាចអនុញ្ញាតឱ្យអ្នក និងមជ្ឈមណ្ឌលថ្នាក់តំបន់ធ្វើសេចក្តីថ្លែងបិទសំណុំរឿង។ សេចក្តីថ្លែងបិទសំណុំរឿង ផ្តល់ដល់អ្នកនូវឱកាសដើម្បីនិយាយទៅកាន់ ALJ អំពីភ័ស្តុតាងរបស់អ្នក និងរបៀបដែលវាជួយដល់សំណុំរឿងរបស់អ្នក។ អ្នកពុំចាំបាច់ត្រូវផ្តល់សេចក្តីសេចក្តីថ្លែងបិទសំណុំរឿងទេ។
- ការផ្តល់សេចក្តីសង្ខេបបិទជាលាយលក្ខណ៍អក្សរ – ក្នុងអំឡុងពេលសវនាការ, អ្នកអាចនឹងដឹងថា ALJ មិនមានព័ត៌មានទាំងអស់ដើម្បីធ្វើសេចក្តីសម្រេចពិតប្រាកដមួយ។ អ្នកអាចស្នើសុំ ALJ ឲ្យ “រក្សាទុកកំណត់ត្រាដោយបើកចំហ”។ ALJ អាច “ឯកភាព” ឬ “បដិសេធ” ចំពោះសំណើសុំនេះ។ ប្រសិនបើ ALJ យល់ព្រមរក្សាទុកកំណត់ត្រាដោយបើកចំហ អ្នកនិងមជ្ឈមណ្ឌលថ្នាក់តំបន់អាចផ្តល់ជូនដល់ ALJ នូវឯកសារនិងព័ត៌មានបន្ថែមក្រោយពេលសវនាការបាន។ អ្នកក៏អាចស្នើសុំឱ្យរក្សាទុកកំណត់ត្រាបើកចំហ ដូច្នេះអ្នកអាចដាក់សេចក្តីសង្ខេបបិទជាលាយលក្ខណ៍អក្សរ។ អ្នកសរសេរសេចក្តីសង្ខេបបិទដើម្បីក្រើនរំឭកដល់ ALJ ពីព័ត៌មាន ការពិត និងច្បាប់ចេញពីសវនាការ។ ALJ អាចឯកភាព ឬ បដិសេធ ចំពោះសំណើសុំនេះ។
↑1 | ដើម្បីកាត់បន្ថយទឡ្ហីករណ៍នៃបុរេវិនិច្ឆ័យរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ចេញពីឯកសារ ឬ សាក្សីគួរឱ្យភ្ញាក់ផ្អើល ផ្តល់ដល់មជ្ឈមណ្ឌលថ្នាក់តំបន់នូវឯកសារ និងឈ្មោះនៃសាក្សីជាមួយនឹងសេចក្តីថ្លែងអំពីផ្នែកនៃសក្ខីកម្មឱ្យបានឆាប់តាមតែអាចធ្វើបាននៅមុនសវនាការ។ ALJ ទំនងជាអាចអនុញ្ញាតឱ្យអ្នកដើម្បីបង្ហាញឯកសារដែលអ្នកបានផ្តល់ 4 ថ្ងៃ មុនពេលសវនាការជាជាងឯកសារមជ្ឈមណ្ឌលថ្នាក់តំបន់ជាដំបូងដែលបានរៀននៅសវនាការ។ |
---|---|
↑2 | § 4712(d). |
↑3 | § 4712(j). |