Menu Close

(10.14) តើខ្ញុំត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បីដាក់​បណ្តឹង​សុំសវនាការ  (បណ្តឹង​ជំ​ទាស់)?​

(10.14) តើខ្ញុំត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បីដាក់​បណ្តឹង​សុំសវនាការ  (បណ្តឹង​ជំ​ទាស់)?​

នៅ​ពេល​មជ្ឈ​មណ្ឌល​ថ្នាក់​តំ​បន់​ផ្ញើ​ឱ្យ​អ្នក​នូវ​លិខិត​ជូន​ដំណឹង​ត្រូវ​ឆ្លើយ​តប​របស់​ខ្លួន​នោះ ពួក​គេ​ក៏​ត្រូវ​ផ្តល់​ដល់​អ្នក​​នូវ​ទម្រង់​បែបបទ​បណ្តឹង​ជំ​ទាស់​ផង​ដែរ។ [1]§ 4710.5​(b). ប្រសិន​បើ​អ្នក​ស្នើសុំ​បណ្តឹងជំ​ទាស់​ដោយ​ទៅ​ផ្ទាល់​នោះ បុគ្គល​ដែល​អ្នក​ស្នើសុំ​ត្រូវតែ​ផ្តល់​ដល់​អ្នក​នូវ​ទម្រប់​បែបបទ​ប្តឹង​ជំ​ទាស់​។​ បុគ្គល​រូបនោះ​ត្រូវ​តែ​​សួរ​អ្នក​ថាតើអ្នក​ត្រូវ​ការ​ជំ​នួយ​ក្នុង​ការ​បំពេញ​ទម្រប់​បែបបទ​ដែរ​ឬទេ។​ ប្រសិនបើអ្នក​ត្រូវការ ពួក​គេ​ត្រូវ​តែ​ជួយ​ដល់អ្នក។ [2]§ 4710.5(c).

វា​ជា​ទោស​ឧក្រឹដ្ឋ​ចំពោះ​បុគ្គលិក​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់ដែល​​​បដិសេធ​ផ្តល់​ទម្រង់​បែបបទប្តឹង​ជំ​ទាស់​ដល់អ្នក ឬ បដិសេធ​មិន​ជួយ​បំពេញ​ទម្រង់បែបបទដល់អ្នក។ [3]§ 4710.5(c). ប្រសិនបើ​មជ្ឈ​មណ្ឌលថ្នាក់​តំបន់​មិន​ផ្តល់ការ​ជូន​ដំណឹង​ជា​លាយលក្ខ​ណ៍​អក្សរទេនោះ អ្នក​នៅ​តែ​អាច​ប្តឹង​ជំ​ទាស់​បាន​ដោយ​ប្រើ​ទម្រង់បែបបទ “សំណើសុំសវនាការដោយយុត្តិធម៌”។​ អ្នក​អាច​សរសេរ​នៅលើ​ទម្រង់​បែបបទ​ស្នើសុំសវនាកា​រដោយយុត្តិធម៌​ថា មជ្ឈ​មណ្ឌល​ថ្នាក់​តំ​បន់​បានបដិសេធផ្តល់​ដល់​អ្នក​នូវ​ទម្រង់បែបប​ទ ឬ​ជំនួយដល់អ្នក​បាន។​​

សម្រាប់​ទម្រង់​បែបបទ សំណើសុំសវនាការដោយយុត្តិធម៌, សូមចុច ទីនេះ។វាក៏​មានផ្តល់​ជូន​​ជា​ភាសា​អេស្ប៉ាញ​ផង​ដែរ។

References
1 § 4710.5​(b).
2, 3 § 4710.5(c).