ញត្តិ គឺជាសំណើសុំឱ្យចៅក្រមធ្វើសេចក្តីសម្រេចអ្វីមួយនៅមុនសវនាការដោយយុត្តិធម៌។ ឧទាហរណ៍មួយនៃញត្តិនោះ គឺញត្តិស្នើសុំបង់ប្រាក់ជំនួយដែលកំពុងរង់ចាំ ពីព្រោះតែមជ្ឈមណ្ឌលក្នុងតំបន់មិនបន្តផ្តល់សេវាកម្ម។ ឧទាហរណ៍ផ្សេងទៀតមានដូចជាញត្តិស្នើសុំផ្អាក/បន្តកាលបរិច្ឆេទបើកសវនាការ និងញត្តិអំពីដីកាកោះ។ អ្នកអាចដាក់ញត្តិបាន។ មជ្ឈមណ្ឌលក្នុងតំបន់ ក៏អាចដាក់ញត្តិបានផងដែរ។
មជ្ឈមណ្ឌលក្នុងតំបន់ បានដាក់ញត្តិដើម្បីបញ្ចប់ករណីនេះ។ ញត្តិបដិសេធដែលស្នើសុំឱ្យចៅក្រមមិនអនុញ្ញាតឱ្យមានសវនាការពីព្រោះអ្នកមិនមានសិទ្ធិក្នុងការទទួលបានសវនាការដោយយុត្តិធម៌នោះទេ។ ប្រភេទនៃញត្តិនេះ គឺកម្រនឹងកើតមានណាស់។ វាក៏មិនត្រូវទៅនឹងច្បាប់ផងដែរ ដែលចែងថាអ្នកជាធម្មតាមានសិទ្ធិទទួលបានសវនាការដោយយុត្តិធម៌នោះ។ ករណីលើកលែងកើតឡើងនៅពេលដែលពុំមាន “បញ្ហាចោទលើការពិត។” ករណីនេះអាចដោយសារតែច្បាប់ចែងថាគ្មានជនណាម្នាក់មានសិទ្ធិស្របច្បាប់ទទួលបានសេវាបន្តទៅទៀត បើទោះបីជាគេមានតម្រូវការវាប៉ុណ្ណាក៏ដោយ។