Menu Close

(10.31) តើខ្ញុំ​ជ្រើសរើស​ឯកសារនិង​សាក្សី​សម្រាប់​សវនាការរបស់ខ្ញុំ​ដោយ​របៀបណា?

(10.31) តើខ្ញុំ​ជ្រើសរើស​ឯកសារនិង​សាក្សី​សម្រាប់​សវនាការរបស់ខ្ញុំ​ដោយ​របៀបណា?

ជាដំបូង ពិនិត្យ​ឡើង​វិញ​ទៅលើសំណុំឯកសារ​មជ្ឈ​មណ្ឌលថ្នាក់​តំបន់​របស់​អ្នក និង​ឯកសារ​ផ្សេង​ទៀត​ដែល​អ្នក​មាន។ យក​ច្បាប់​ថតចម្លង​គ្រប់ឯកសារទាំង​អស់៖

  • ដែល​គាំ​ទ្រ​ដល់​ករណី​របស់អ្នក។
  • ដែល​គាំ​ទ្រ​ដល់​តម្រូវការ និង​ព័ត៌​មាន​ពីសវតា​របស់​អ្នក។​
  • ដែល​គាំ​ទ្រ​ដល់​ជំហរ​របស់​មជ្ឈ​មណ្ឌល​ថ្នាក់​តំ​បន់​។ ពួកគេ​នឹង​ជួយ​គិត​ដល់​របៀ​ប​ឆ្លើយ​តប។​
  • ពីកន្លែង​ទាំង​ឡាយ​ផ្សេង​ទៀត​ក្រៅតែពីសំណុំឯកសារ​​មជ្ឈ​មណ្ឌល​ថ្នាក់​តំ​បន់​រប​ស់​​អ្នក ដែល​នឹង​ជួយ​ដល់​ករណីរបស់អ្នក (ឧទាហរណ៍៖ ឯកសារពាក់ព័ន្ធផ្នែកវេជ្ជសា​ស្រ្ត សាលា ឬ ឯកសារសន្តិសុខសង្គម)។ [1]សម្រាប់​ជា​ឧទាហរណ៍ ភ័ស្តុតា​ង​បាន​ពី​វេជ្ជបណ្ឌិត … Continue reading

គិត​ពី​អ្វី​ដែល​ជា​ទឡ្ហីករណ៍​នានា ដែល​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​នឹង​លើក​ឡើង​។​ តើអ្នក​នឹង​ត្រូវ​ឆ្លើយ​តប​តាម​របៀប​ណា?​ មើល​ទៅលើការសម្រេច​នានា​នៅក្នុង​សវនាការផ្សេង​​ដែលមាន​បញ្ហា​ប្រ​ហាក់​ប្រហែល។​ អ្នក​អាច​ស្វែងរក​វា​នៅលើ​អន​ឡាញ​តាម https://www.dgs.ca.gov/OAH/Case-Types/General-Jurisdiction/Resources/DDS-Decisions

References
1 សម្រាប់​ជា​ឧទាហរណ៍ ភ័ស្តុតា​ង​បាន​ពី​វេជ្ជបណ្ឌិត គ្រូពេទ្យ​រូបសាស្រ្ត និង​គ្រូពេទ្យ​ព្យាបាល​ស្តារនីតិសម្បទា គ្រូពេទ្យ​ប្រសាទ សំណុំឯកសារ​វេជ្ជសាស្រ្ត ឯកសារនានា​បាន​ពីរដ្ឋបាលសន្តិសុខសង្គម ឯកសារ​អប់រំ​ពិសេស​បាន​ពីសាលា ។ល។