Menu Close

(10.2) អ្វីទៅដែល​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​ត្រូវ​ធ្វើ​ដើម្បី​ប្តូរ​សេវាក​ម្ម​​របស់​ខ្ញុំ?

(10.2) អ្វីទៅដែល​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​ត្រូវ​ធ្វើ​ដើម្បី​ប្តូរ​សេវាក​ម្ម​​របស់​ខ្ញុំ?

ប្រសិន​បើមជ្ឈមណ្ឌលក្នុងតំបន់របស់អ្នក​​ ចង់​ផ្លាស់ប្តូរសេវាកម្ម​របស់​អ្នក វា​ប្រាកដ​ជា​ដោយសារ​តែ​៖

  • បាន​រៀប​ចំ​ការ​ប្រ​ជុំ IPP និង​ឈាន​ទៅ​ដល់​ការ​ឯកភាព​គ្នា​ជា​មួយ​អ្នក​អំពី​ការ​ផ្លាស់ប្តូរ ឬ
  • ផ្តល់ដល់អ្នក​នូវ​សេចក្តី​ជូន​ដំណឹង​ជា​លាយ​លក្ខណ៍​អក្សរ។ 

មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​មួយ​ចំនួន​ទូរសព្ទ​មក​រក​អ្នក ហើយ​ចាត់ទុក​វា​ជា​ការ​ប្រ​ជុំ IPP ដើម្បី​ប្តូរ​សេវា​កម្ម IPP របស់អ្នក។​ អ្នក​មិន​ចាំ​បាច់​យល់​ស្រប​​​ទៅគ្រប់អ្វីៗ​ទាំង​អស់​តាម​ទូរសព្ទ​ទេ។​ អ្នក​អាច​ទទូច​ឱ្យ​ទទួល​បាន​ការ​ផ្លាស់​ប្តូរ​ធ្វើ​ឡើង​ជា​លាយ​លក្ខណ៍​អក្សរ ឬ ការប្រជុំ​ IPP ផ្ទាល់​ជាផ្លូវការបាន។​ នៅ​ឯកិច្ច​ប្រជុំ IPP សូមសួរពីមូលហេ​តុ​​ដែល​វា​ចង់​ផ្លាស់ប្តូរ​សេវាកម្ម​របស់អ្នក។ ប្រសិនបើអ្នក​មិន​យល់​ព្រមទេ មជ្ឈមណ្ឌ​ល​​ថ្នាក់តំបន់​ត្រូវ​ផ្ញើ​ព័ត៌​មាន​ដល់អ្នក​ពី​របៀប​ដែល​អ្នក​អាច​ប្តឹង​ជំ​ទាស់​បាន​។