Menu Close

(10.4) ខ្ញុំមានពេលវេលាមាន​កម្រិត​ស្តីពី​សេវាកម្ម​ផែនការ IPP របស់ខ្ញុំ។ តើ​ខ្ញុំ​អាច​នៅ​តែ​ប្តឹងជំ​ទាស់​​បានទេ​នៅ​ពេល​វា​ចប់?

(10.4) ខ្ញុំមានពេលវេលាមាន​កម្រិត​ស្តីពី​សេវាកម្ម​ផែនការ IPP របស់ខ្ញុំ។ តើ​ខ្ញុំ​អាច​នៅ​តែ​ប្តឹងជំ​ទាស់​​បានទេ​នៅ​ពេល​វា​ចប់?

បាទ/ចា។ សេវាកម្មទាំង​អស់​នៅក្នុង​ផែនាការ IPP គួរ​តែ​ត្រូវ​ពិនិត្យ​ឡើង​វិញ​ពី​ពេល​មួយ​ទៅ​ពេលមួយ។ [1]§ 4646.5(a)(6). អ្នក​និង​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​របស់អ្នក​ត្រូវ​តែ​ពិនិត្យ​ឡើង​វិញ​ទៅលើ​តម្រូវ​ការ​សេវាកម្ម​របស់​អ្នក​ទៅ​តាម​ពេលវេលាកំណត់​តា​ម​​កាលវិភាគ។ នេះមិនមែន​មាន​ន័យ​ថា​សេវាកម្មរបស់អ្នក “ផុតកាលបរិច្ឆេទកំណត់”​នោះ​ទេ។​ មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​មួយ​ចំនួន​កម្រិត​ទៅលើ​ពេលវេលា​នៅក្នុង​កម្ម​វិធី IPP របស់អ្នក ហើយ​បញ្ឍប់​សេវាកម្ម​នៅ​ចំ​ថ្ងៃ​នោះ​ដោយ​ពុំ​មាន​ការ​ជូន​ដំណឹង។​ ករណីនេះ​រំ​លោភ​ទៅ​លើ​សិទ្ធិ​របស់អ្នក​​ដែល​ត្រូវ​ជូន​ដំណឹង​និង​ប្តឹង​ជំ​ទាស់​​។​

មជ្ឈ​មណ្ឌល​ថ្នាក់​តំ​បន់​មួយ​ចំនួន​កំណត់​ពេលវេលា​លើ​សេវាកម្ម​នៅ​ក្នុង​ទម្រង់​​ដែល​មាន​ឈ្មោះ​ថា “ការ​អនុញ្ញាត​​ដល់​ការ​ទិញសេវាកម្ម។” នេះ​ជា​ឯកសារ​ផ្ទៃ​ក្នុង​។ វា​ពុំមាន​សិទ្ធិគ្រប់គ្រង​ទៅលើសេវាកម្មដែល​អ្នក​មាន​សិទ្ធិទទួល​បាន​នោះ​ទេ។​

សូមកុំ​យល់​ស្រប​ទៅលើ​ពេលវេលាកំណត់​នៅក្នុង​កម្មវិធី IPP របស់អ្នក។ ប្រសិនបើ​មាន​កាលបរិច្ឆេទផុត​កំណត់​នៅ​ក្នុង​កម្មវិធី IPP របស់អ្នក ដែល​មិនត្រូវ​បាន​ផ្តល់​ដំណឹ​ង​នោះ​​។ មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​មិន​អាច​បញ្ឈប់ ឬ ប្តូរ​សេវាកម្ម​ដោយ​ពុំ​ផ្តល់​ដំណឹង​ពីសកម្មភាពត្រូវធ្វើ ដែល​ប្រាប់​អ្នក​អំពី​សិទ្ធិ​របស់អ្នក​​ត្រូវ​ប្តឹង​ជំទាស់​នោះ​ទេ។ [2]ចៅក្រ​ម​​​នីតិ​រដ្ឋបាល​ម្នាក់​និយាយ​ថា … Continue reading

អ្នក​ត្រូវ​តែ​មាន​ការ​ប្រ​ជុំ​កម្ម​វិធី IPP មួយ​នៅ​មុន​ពេល​ដែល​កម្ម​វិធី​ IPP បច្ចុប្បន្ន​របស់​អ្នក​ផុត​កាលបរិច្ឆេទ ដើម្បី​ពិភាក្សា​ទៅលើ​​សេវារបស់អ្នក។​ ការ​ប្រ​ជុំកម្មវិធី IPP ត្រូវ​ធ្វើ​ឡើង​ឱ្យ​បាន​ឆាប់​គ្រប់គ្រាន់ ដើម្បី​ឱ្យ​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​អាច​​ផ្ញើ​សេចក្តី​ជូនដំណឹង​យ៉ាង​ហោច​ណាស់​ក្នុង​រយៈ​ពេល 30 ថ្ងៃ​មុន​នឹង​វា​ចង់​កែ​ប្រែ​សេវាកម្ម។ [3]§ 4710.

តាមដាន​ទៅ​លើ​កម្មវិធី IPP និង​សេវាកម្ម​របស់​អ្នក។​ សុំឱ្យ​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់រៀបចំ​ការ​ប្រ​ជុំ​ដើម្បី​ពិភាក្សា​ពី​សេវាកម្ម​ដែល​អ្នក​នៅ​តែ​ត្រូវ​ការ​នៅ​ក្នុង​កម្ម​វិធី IPP។ ប្រសិន​បើ​អ្នក​មិន​អាច​ឯកភាព​នៅ​ក្នុង​កិច្ចប្រ​ជុំ IPP បានទេ មជ្ឈ​មណ្ឌល​ថ្នាក់​តំ​បន់​ត្រូវ​ផ្តល់​ការ​ជូន​ដំណឹង​ដល់​អ្នក​ជា​លាយ​លក្ខ​ណ៍​អក្សរ។ ក្រោយ​ពី​អ្នក​ទទួល​បាន​ការ​ជូន​ដំណឹង​ហើយ អ្នក​មាន​ពេល 10 ថ្ងៃ ដើម្បី​សុំ​​ប្តឹង​ជំទាស់​ក្នុង​ករណី​ដែល​អ្នក​ចង់​រក្សា​ទុក​សេវាកម្ម​ដែល​អ្នក​កំពុង​ទទួលបាន​រហូត​ដល់​បណ្តឹង​ឧទ្ធរណ៍​ត្រូវ​បាន​បញ្ចប់។ [4]§ 4715.

ប្រសិនបើអ្នក​ឯកភាព​បញ្ចប់​សេវាកម្ម មជ្ឈ​មណ្ឌល​ថ្នាក់​តំ​បន់​មិន​ត្រូវ​ផ្តល់​ការ​ជូន​ដំណឹង​ដល់​អ្នក​ជា​លាយលក្ខណ៍​អក្សរ​ទេ។​

References
1 § 4646.5(a)(6).
2 ចៅក្រ​ម​​​នីតិ​រដ្ឋបាល​ម្នាក់​និយាយ​ថា “មជ្ឈ​មណ្ឌល​ថ្នាក់​តំ​បន់​មិន​អាច​បញ្ជៀស​លក្ខ​ខណ្ឌ​តម្រូ​វ​ដែល ‘សេវាកម្ម​ដែល​កំពុង​ផ្តល់​ឱ្យ​ស្រប​ទៅ​តាម​ផែនការ​កម្មវិធីជា​លក្ខ​ណៈ​បុគ្គល​របស់អ្នក​ដែល​ទទួល​បាននោះ ​នឹង​ត្រូវ​បន្ត​ក្នុង​អំ​ឡុង​ពេល​នៃ​នីតិវិធី​បណ្តឹង​ជំ​ទាស់​។’ ការពិតដែល​កម្ម​វិធី​ IPP ​បង្ហាញ​ពី​រយៈ​ពេល​មាន​កម្រិត​ក្នុង​អំ​ឡុង​ពេល​ដែល​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​បាន​យល់​ព្រម​ផ្តល់​សេវាកម្មមិន​ផ្លាស់ប្តូរ​ ‘ត្រូវ​បាន​ផ្តល់​ស្រប​ទៅ​នឹង​…[] ផែនការកម្មវិធី​ជា​លក្ខ​ណៈ​បុគ្គល​របស់អ្នក​ទទួល​បាន។’ ការកំណត់​ដែលស្តែង​ឡើង​អាច​​នាំ​ទៅ​ដល់​ការ​ពិនិត្យ​ឡើង​វិញ​ជា​ទៀង​ទាត់ ឬ ទាន់ពេល ថាតើ​អ្នក​ប្រើ​ប្រាស់​មាន​សិទ្ធិ​ទទួល​បាន​ការ​បន្ត​សេវាកម្មដែរឬទេ​ ប៉ុន្តែ​វា​មិន​អាច​មិន​ផ្តល់សុពលភាព​​លក្ខ​ខណ្ឌ​តម្រូវ​ជំនួយ​ដែល​នៅកំពុង​​​រង់​ចាំ​ការ​ទូទាត់បានទេ។ នៅ​ពេលអ្នក​ប្រើ​ប្រាស់​ប្តឹង​ជំ​ទាស់​ទៅ​នឹង​ការ​កាត់ ឬ ការ​ផ្លាស់ប្តូរ​​សេវាកម្ម លក្ខខណ្ឌ​តម្រូវ​​រង់ចាំ​ការ​ទូទាត់តម្រូវ​ឱ្យ​​​អ្នក​ប្រើ​ប្រាស់​បន្តទទួល​បានសេវាកម្ម​ដែល​កំពុង​រង់ចាំដំណោះ​ស្រាយទៅលើបញ្ហា​។” សូមមើលករណី OAH Case លេខ៖ N-2005090555, ទំព័រទី 8។ ការសម្រេចរបស់សវនាការ​នីតិរដ្ឋបាល​អាច​មាន​លក្ខណៈជា​ការ​សម្រុះ​សម្រួ​ល បើទោះ​បី​ជា​ចៅក្រម​ផ្សេងទៀត​មិន​ត្រូវ​អនុវត្ត​តាម​ការ​សម្រេច​ទាំង​នោះ​​ក៏​ដោយ។
3 § 4710.
4 § 4715.