សម្រាប់ការជូនដំណឹងត្រូវអនុវត្តន៍ (NOA) មានលក្ខណៈពេញលេញ ឯកសារនោះត្រូវប្រាប់អ្នកឲ្យបានដឹងអំពីអ្វីដែលមជ្ឈមណ្ឌលក្នុងតំបន់មានគម្រោងធ្វើ និងមានច្បាប់អ្វីខ្លះដែលអនុញ្ញាតឲ្យពួកគេធ្វើបែបនោះបាន។ ករណីនេះជួយដល់អ្នកឱ្យសម្រេចថាតើអ្នកគួរតែប្តឹងឧទ្ធរណ៍ដែរឬទេ ហើយវាជួយដល់អ្នករៀបចំសម្រាប់សវនាការរបស់អ្នក។ ការជូនដំណឹងរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែច្បាស់ និងជាភាសាដែលអ្នកអាចយល់បាន។
ការជូនដំណឹងត្រូវតែលើកឡើងពី៖
- អ្វីដែលមជ្ឈមណ្ឌលក្នុងតំបន់នឹងធ្វើ។
- មូលហេតុដែលពួកគេធ្វើវា។
- ពេលវេលាដែលពួកគេនឹងធ្វើវា។
- ច្បាប់ វិធាន ឬគោលនយោបាយដែលអនុញ្ញាតឲ្យពួកគេធ្វើវា។
- របៀបនិងទីកន្លែងដើម្បីប្តឹងជំទាស់។
- កាលបរិច្ឆេទផុតកំណត់សម្រាប់ការដាក់បណ្តឹងជំទាស់។
- ព័ត៌មានអំពីអ្វីដែលកើតមាននៅក្នុងដំណើរការបណ្តឹងជំទាស់។
- របៀបពិនិត្យឡើងវិញទៅលើកំណត់ត្រាមជ្ឈមណ្ឌលថ្នាក់តំបន់របស់អ្នក ដើម្បីជួយរៀបចំករណីរបស់អ្នក និង
- ទីកន្លែងដើម្បីទទួលបានជំនួយការតស៊ូមតិ។