Menu Close

ឯកសារ​បន្ថែម N៖ តារាងលំហូរ​ដំណើរការ​សវនាកា​រ​យុត្តិធម៌

ឯកសារ​បន្ថែម N៖ តារាងលំហូរ​ដំណើរការ​សវនាកា​រ​យុត្តិធម៌

សូមមើល​ ជំពូក 10 សម្រាប់ព័ត៌​មាន​បន្ថែម​

​ស្នើ​សុំ​​​សវនាកា​រ​យុត្តិធម៌​​​ ប្រសិន​បើ​៖​

(1) មជ្ឈមណ្ឌលថ្នាក់តំបន់​សម្រេច ដោយ​ពុំមាន​ការ​ឯកភាពគ្នា កាត់ចោល កាត់បន្ថយ ឬ ប្តូរ​សេវា​កម្ម ឬ ការគាំពារ​នៅ​ក្នុង​ IPP របស់អ្នក។

(2) អ្នក​ស្នើសុំ​សេវាកម្ម ឬ ការគាំពារ ហើយ​មជ្ឈមណ្ឌលថ្នាក់តំបន់​បដិសេធវា។​

(3) មជ្ឈមណ្ឌលថ្នាក់តំបន់​សម្រេច​ថាអ្នកមិន​មានសិទ្ធិទទួល​បាន ឬ លែង​មាន​សិទ្ធិទទួល​បានសេវាមជ្ឈមណ្ឌលថ្នាក់តំបន់ទៀតហើយ។

សំណួរ​​ទី 1៖ តើមជ្ឈមណ្ឌលថ្នាក់តំបន់​ចង់​កាត់ចេញ បន្ថយ ឬ ប្តូរសេវា ឬ ការគាំពារ​ដែលអ្នក​កំពុង​តែទទួលបាន​ទេ?​

បាទ/ចាស > ដាក់​សំណើសុំ​សវនាការ​របស់​អ្នក​​​ក្នុងរយៈពេល​​ 10ថ្ងៃ​នៃកាលបរិច្ឆេទ​ដែល​អ្នក​បាន​ទទួល​ការជូនដំណឹង។ ​សេវាឬការគាំពារ​នឹង​បន្ត​ផ្តល់​ជូន​​រហូត​​ដល់​មាន​សេចក្តី​សម្រេច​ផ្នែក​រដ្ឋបាល​ចុង​ក្រោយ​។​ ចូល​ទៅកាន់​សំណួរទី 2

ទេ > អ្នកត្រូវ​​ដាក់​សំណើសុំ​សវនាការ​របស់​អ្នក​​ក្នុងរយៈពេល​​ 30ថ្ងៃ​​ក្រោយ​ពេលដែល​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​​ប្រាប់​ដំណឹង​អ្នក​។ ចូល​ទៅកាន់​សំណួរទី 2

សំណួរ​​ទី 2៖ តើ​អ្នក​ចង់​ឲ្យ​មាន​កិច្ចប្រជុំ​ក្រៅផ្លូវ​ការ​ណាមួយជាជម្រើស​​​​ដែរ​ឬទេ​?​

បាទ/ចាស > ប្រសិនបើអ្នក​ចង់​បាន​កិច្ច​ប្រជុំមួយ មជ្ឈមណ្ឌលថ្នាក់តំបន់​ត្រូវ​រៀបចំឡើ​ង​នូវ​កិច្ច​ប្រ​ជុំ​ក្រៅ​ផ្លូវការ​ក្នុង​រយៈ​ពេល​ 10ថ្ងៃ​នៃ​ការ​ទទួល​បាន​នូវ​សំណើសុំសវនា​ការ លើកលែងតែអ្នក​ឯក​ភាព​ពេលវេលាយូរជាងនេះ។

មជ្ឈមណ្ឌលថ្នាក់​តំបន់​ត្រូវ​ផ្តល់​ដល់អ្នក​នូវ​ការ​សម្រេច​ជា​លាយលក្ខណៈ​អក្សរ​ក្នុ​ង​​រយៈ​ពេល 5ថ្ងៃ​ក្រោយ​ពីការ​ប្រជុំ​ក្រៅ​ផ្លូវការ​បានធ្វើឡើង។ ចូល​ទៅកាន់​សំណួរទី 3

ទេ > ចូលទៅកាន់​សំណួរ​ទី​​ 4 អំពី​ការសម្រុះ​​សម្រួល។​

សំណួរ​​ទី 3៖ តើ​អ្នក​ពេញ​ចិត្ត​នឹង​សេចក្តី​សម្រេច​ក្រៅផ្លូវការរបស់​មជ្ឈ​មណ្ឌល​ថ្នាក់តំបន់​ទេ​?​

បាទ/ចាស > ប្រាប់​មជ្ឈ​មណ្ឌល​ថ្នាក់​​តំបន់​ថា​​អ្នកដកសំណើសុំ​​សវនាកា​រ​យុត្តិធម៌​​​របស់​អ្នកចេញ​​។​ បំពេញ​ទម្រង់​បែបបទ​ជូនដំណឹង​ពី​ដំណោះ​ស្រាយ។​ មជ្ឈមណ្ឌ​ល​ថ្នាក់តំបន់​ត្រូវ​តែ​មានចំណាត់ការ​ការឯកភាព​កិច្ច​ប្រ​ជុំ​ក្រៅ​ផ្លូវការ​របស់អ្នក​ក្នុង​រយៈ​ពេល 10ថ្ងៃ​នៃ​ការ​ទទួល​បាន​ការ​ដក​សំណើរបស់អ្នក។ ឈប់​ត្រឹម​នេះ​។​

ទេ > សូម​ចូលទៅកាន់​សំណួរ​ទី​​ 4 អំពី​ការសម្រុះ​​សម្រួល។​

សំណួរ​​ទី 4៖ តើ​អ្នក​ចង់​ឲ្យ​មាន​ការ​សម្រុះសម្រួល​​បន្ទាប់បន្សំ​​​ដែរ​ឬទេ​?​

បាទ/ចាស > តើ​មជ្ឈ​មណ្ឌល​ក្នុង​តំបន់​ទទួល​យក​ការសម្រុះសម្រួល​​ទេ​?​ ពួក​គេ​ត្រូវ​តែ​ទទួល​យក ឬ បដិសេធ​ការ​សម្រុះសម្រួល​ក្នុង​រយៈ​ពេល 5ថ្ងៃ។ ប្រសិន​បើ​ពួក​គេ​​ទទួល​យក​ នោះ​ការ​សម្រុះសម្រួល​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​​ក្នុងរយៈពេល​​ 30ថ្ងៃ​​ ក្រោយ​​ពីការ​ទទួល​យក​សំណើរ​សុំ​សវនាការ​របស់​អ្នក​ដោយ​​មជ្ឈ​មណ្ឌល​ថ្នាក់​​តំបន់​ លើក​លែង​តែ​អ្នក​ឯកភាព​ទៅនឹង​រយៈ​ពេល​វែង​ជាង​នេះ។​​ ចូល​ទៅកាន់​សំណួរទី 5

ប្រសិនបើ​មជ្ឈ​មណ្ឌល​ថ្នាក់​​​តំបន់​​ ពុំ​ទទួល​យក​ការ​សម្រុះសម្រួលក្នុង​រយៈ​ពេល 5ថ្ងៃទេ ករណីបណ្តឹង​​​របស់​អ្នក​ត្រូវ​​បន្ត​​ទៅ​កាន់​សវនាកា​រ​យុត្តិធម៌​​​។ ចូល​ទៅកាន់​សំណួរទី 6

ទេ > អ្នក​អាចនឹង​បន្ត​​សវនាកា​រ​យុត្តិធម៌។​ ចូល​ទៅកាន់​សំណួរទី 6

សំណួរ​​ទី 5៖ តើ​អ្នក​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​ណាមួយ​​នៅ​ក្នុង​ការ​សម្រុះសម្រួល​ដែរ​ឬទេ​?​

បាទ/ចាស > ប្រាប់​មជ្ឈ​មណ្ឌល​ថ្នាក់​​តំបន់​ថា​​អ្នកដកសំណើសុំ​​សវនាកា​រ​យុត្តិធម៌​​​របស់​អ្នកចេញ​។​ អ្នក​នឹង​​បំពេញ​ទម្រង់​បែបបទ​ជូនដំណឹង​ពី​ដំណោះ​ស្រាយ។​ សេវាកម្ម​ដែល​បានឯកភាព​គ្នា​នៅ​ក្នុង​​​​កិច្ច​ព្រម​ព្រៀង​​ជាលាយលក្ខណ៍​អក្សរ​​​​របស់​អ្នក​ នឹង​ចាប់​​ផ្តើម​នៅក្នុង​រយៈ​ពេល 10ឆ្នាំ​ក្រោយ​ពីទទួល​បាន​​ការ​ដកពាក្យ​បណ្តឹង​របស់អ្នក​​។

ឈប់​ត្រឹម​នេះ​​

ទេ > អ្នក​អាចនឹង​បន្ត​​សវនាកា​រ​យុត្តិធម៌។​ ចូល​ទៅកាន់​សំណួរទី 6

សំណួរ​​ទី 6៖ តើ​អ្នក​ចង់​បន្ត​​សវនាកា​រ​យុត្តិធម៌ថ្នាក់​រដ្ឋ​​​​ដែរឬ​ទេ​?​

បាទ/ចាស >​ សវនាកា​រ​យុត្តិធម៌​​​ នឹងត្រូវ​រៀប​ចំ​ឡើង​​ក្នុង​រយៈពេល​ 50 ថ្ងៃ​ បន្ទាប់​ពី​មជ្ឈ​មណ្ឌល​ក្នុង​តំបន់​​ទទួល​បាន​ការ​ស្នើសុំសវនាការ​​របស់​អ្នក​ លើកលែង​ចៅក្រម​​អនុញ្ញាត​ផ្តល់ពេលវាវែងជាងនេះ​សម្រាប់​ហេតុ​ផល​សម​ស្រប​ណា​មួយ​តែ​ប៉ុណ្ណោះ​​​​។​

សេចក្តីសម្រេច​របស់​​សវនាកា​រយុត្តិធម៌ នឹង​ត្រូវ​ចេញ​ជូន​​ក្នុង​រយៈពេល​​ 10ថ្ងៃ​នៃថ្ងៃ​​ធ្វើ​ការនៃ​ថ្ងៃ​សវនាការចុង​ក្រោយ និង​មិន​យឺត​ជាង​ 80ថ្ងៃ​​ ​ក្រោយ​​ពី​សំណើសុំ​សវនាកា​រ​ដំបូង​របស់​អ្នក។

ប្រសិន​បើ​សេវា​កម្ម​ត្រូវបាន​ផ្តល់​ថវិកា​ដោយ​កម្មវិធី Medi-Cal Home- and Community-​Based Developmental Disability Waiver​ នោះ ការ​សម្រេច​ត្រូវ​ពិនិត្យ​ឡើង​វិញដោយ DHCS ក្នុង​រយៈ​ពេល 90ថ្ងៃ​នៃ​សំណើសុំសវនាការ។​ ការ​សម្រេច​អាច​នឹង​ត្រូវ​ទទួល​យក​មក​អនុវត្ត បដិសេធ ឬ​ សរសេរ​ផ្សេង។​

ចូល​ទៅកាន់​សំណួរទី 7

សំណួរ​​ទី 7៖ តើ​អ្នក​ពេញ​ចិត្ត​នឹង​សេចក្តី​សម្រេច​របស់​​សវនាកា​រ​យុត្តិធម៌​​​ថ្នាក់​រដ្ឋ​​ដែរ​ឬទេ​?

បាទ/ចាស > មជ្ឈមណ្ឌលថ្នាក់តំបន់​នឹង​ផ្តល់​សេវា​និង​ការគាំពារ​នានា​ជា​លាយ​លក្ខណ៍​អក្សរ​នៅ​ក្នុង​ការសម្រេច​សវនាការយុត្តិធម៌ថ្នាក់រដ្ឋ។ទេ > អ្នក​មាន​ពេល​ 90ថ្ងៃ​ ដើម្បី​ដាក់ដីកាស្នើសុំ​ការ​ត្រួត​ពីនិត្យ​សម្រេច​ចុង​ក្រោយ​ឡើង​វិញ​​នៅ​តុលារ​កំពូល​។​ អ្នក​អាច​ទាក់​ទង Disability Rights California ឬ មេធាវីឯកជន​ដើម្បី​ស្នើសុំជំនួយ។ សម្គាល់​៖៖ មជ្ឈ​មណ្ឌល​ក្នុង​តំបន់​អាច​ចាប់ផ្តើម​​កាត់​ផ្តាច់​ឬ​​​កាត់បន្ថយ​​សេវានៅក្នុង​រយៈ​ពេល 10ថ្ងៃ លើកលែង​តែ​មេធាវី​របស់​អ្នក​ទទួល​បាន​ដីកា​តុលាការ ​ដើម្បី​បន្ត​សេវា​កម្ម ខណៈដែល​​តុលការ​ធ្វើ​សេចក្តី​​សម្រេច​លើ​បណ្តឹង​ឧទ្ធរណ៍​របស់​អ្នក​។​