Menu Close

(10.29) តើខ្ញុំ​ជ្រើសរើស​ឯកសារនិង​សាក្សី​សម្រាប់​សវនាការ​របស់ខ្ញុំ​ដោយ​របៀបណា?

(10.29) តើខ្ញុំ​ជ្រើសរើស​ឯកសារនិង​សាក្សី​សម្រាប់​សវនាការ​របស់ខ្ញុំ​ដោយ​របៀបណា?

ជាដំបូង ពិនិត្យ​ឡើង​វិញ​ទៅលើសំណុំឯកសារ​មជ្ឈ​មណ្ឌលក្នុង​តំបន់​របស់​អ្នក និង​ឯកសារ​ផ្សេង​ទៀត​ដែល​អ្នក​មាន។ យក​ច្បាប់​ថតចម្លង​គ្រប់ឯកសារទាំង​អស់៖

  • ដែល​គាំ​ទ្រ​ដល់​ករណី​របស់អ្នក។
  • ដែល​ពិភាក្សា​ដល់​តម្រូវការ និង​ព័ត៌​មាន​ពីសាវតារ​របស់​អ្នក។​
  • ដែល​គាំ​ទ្រ​ដល់​ជំហរ​របស់​មជ្ឈ​មណ្ឌល​ក្នុងតំ​បន់​។ ពួកគេ​នឹង​ជួយ​គិត​ដល់​របៀប​ឆ្លើយ​តប។​
  • ពីកន្លែង​ទាំង​ឡាយ​ផ្សេង​ទៀត​ក្រៅតែពីសំណុំឯកសារ​​មជ្ឈ​មណ្ឌល​ក្នុងតំ​បន់​របស់​អ្នក ដែល​នឹង​ជួយ​​ដល់​​ករណីរបស់អ្នក (ឧទាហរណ៍៖ ឯកសារពាក់ព័ន្ធផ្នែកវេជ្ជសាស្រ្ត សាលា ឬ ឯកសារ​សន្តិសុខ​សង្គ​ម​)​​។ [1]សម្រាប់​ជា​ឧទាហរណ៍ ភ័ស្តុតាង​បាន​ពី​វេជ្ជបណ្ឌិត … Continue reading

គិត​ពី​អ្វី​ដែល​ជា​ទឡ្ហីករណ៍​នានា ដែល​មជ្ឈ​មណ្ឌល​ក្នុងតំបន់​នឹង​លើក​ឡើង​។​ តើអ្នក​នឹង​ត្រូវ​ឆ្លើយ​តប​តាម​របៀ​ប​ណា?​ មើល​ទៅលើការសម្រេច​នានា​នៅក្នុង​សវនាការផ្សេង​​ដែលមាន​បញ្ហា​ប្រ​ហាក់​ប្រហែល។​ អ្នកអា​ចស្វែ​ងរកពួកវាតាមអនឡាញ​នៅលើ​  https://www.dgs.ca.gov/OAH/Case-Types/General-Jurisdiction/Resources/DDS-Decisions

References
1 សម្រាប់​ជា​ឧទាហរណ៍ ភ័ស្តុតាង​បាន​ពី​វេជ្ជបណ្ឌិត គ្រូពេទ្យ​រូបសាស្រ្ត និង​គ្រូពេទ្យ​ព្យាបាល​ស្តារនីតិស​ម្បទា គ្រូពេទ្យ​ប្រសាទ សំណុំឯកសារ​វេជ្ជសាស្រ្ត ឯកសារនានា​បាន​ពីរដ្ឋបាល​សន្តិសុខ​សង្គ​ម ឯកសារ​អប់រំ​ពិសេស​បាន​ពីសាលា ។ល។