Menu Close

(10.8) តើលិខិត​ជូនដំណឹង​ត្រូវ​តែ​ធ្វើ​ឡើង​ជា​ភាសាដែលខ្ញុំ​យល់​បាន​ទេ​?

(10.8) តើលិខិត​ជូនដំណឹង​ត្រូវ​តែ​ធ្វើ​ឡើង​ជា​ភាសាដែលខ្ញុំ​យល់​បាន​ទេ​?

​​បាទ/ចាស។ លិខិតជូនដំណឹង​របស់​មជ្ឈមណ្ឌល​ថ្នាក់​តំបន់ទាំង​អស់ ត្រូវ​តែ​ធ្វើ​ឡើង​ជា​ភាសាដែល​អ្នក (ឬ តំណាង​ស្រប​ច្បាប់របស់អ្នក) អាច​យល់​បាន។ [1]§ 4701(n). ឧទាហរណ៍ ប្រសិនបើ​អ្នក​និយាយ​បាន​តែភាសា​អេស្ប៉ាញនោះ លិខិតជូន​ដំណឹង​ត្រូវ​តែ​ធ្វើ​ឡើង​ជាភាសាអេស្ប៉ាញ។

​ប្រសិនបើ​អ្នក​មិន​ចេះ​អាន​ភាសាអង់គ្លេសបានល្អ​ទេ សូមផ្ញើ​លិខិត​មួយ​ច្បាប់ទៅ​អ្នក​សម្របសម្រួល​សេវា​របស់អ្នក ដោយ​បញ្ជាក់ថា​អ្នក​ត្រូវ​ការ​លិខិត​ជូន​ដំណឹង​នោះ​ធ្វើ​ឡើង​ជាភាសាទីមួយ​របស់អ្នក។​ អ្នក​អាច​នឹង​សរសេរលិខិត​ជា​ភាសា​របស់អ្នក​ផ្ទាល់បាន។​​ ស្នើ​សុំ​ឱ្យ​អ្នក​សម្រប​សម្រួល​សេវារបស់អ្នក​ដាក់​លិខិត​ចូល​ទៅ​ក្នុង​សំណុំ​ឯកសារ​មជ្ឍមណ្ឌល​ថ្នាក់តំបន់​របស់​អ្នក។​

References
1 § 4701(n).