បញ្ហាលើការជូនដំណឹងគឺជារឿងធម្មតា។ ពេលខ្លះមជ្ឈមណ្ឌលថ្នាក់តំបន់ប្រាប់ដល់អ្នកថា ពួកគេបានសម្រេចចិត្តផ្តាស់ប្តូរសេវាកម្មហើយ ប៉ុន្តែមិនបានផ្ញើការជូនដំណឹងជាលាយលក្ខណ៍អក្សរដល់អ្នកទេ។ ពេលខ្លះ ការជូនដំណឹងជាលាយលក្ខណ៍អក្សរដែលពួកគេផ្ញើមកនោះមិនមានលក្ខណៈពេញលេញទេ។
នេះជាឧទាហរណ៍មួយនៃលិខិតជូនដំណឹងមិនមានលក្ខណៈពេញលេញ៖
“អ្នកត្រូវបានកំណត់ថាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់មជ្ឈមណ្ឌលថ្នាក់តំបន់ពីព្រោះតែអ្នកមិនមានពិការភាពផ្នែកការលូតលាស់ដូចអ្វីដែលត្រូវបានកំណត់នៅក្នុងក្រមសុខមាលភាពនិងស្ថាប័នតាមបញ្ញត្តិ 4512(a) ទេ។”
លិខិតជូនដំណឹងនេះមិនផ្តល់ព័ត៌មានដែលអ្នកត្រូវការទេ។ វាមិនប្រាប់ឱ្យអ្នកបានដឹងពីអ្វីដែលកំណត់ដោយច្បាប់ទេ។ មនុស្សភាគច្រើនមិនដឹងថា ក្រមសុខមាលភាពនិងស្ថាប័នតាមបញ្ញត្តិ 4512(a) ចែងយ៉ាងដូចម្តេចនោះទេ។ វាមិនប្រាប់ពីមូលហេតុដែលថាអ្នកមិនមានពិការភាពផ្នែកការលូតលាស់ទេ។ វាមិនប្រាប់ពីអ្វីដែលមជ្ឈមណ្ឌលថ្នាក់តំបន់ប្រើដើម្បីធ្វើសេចក្តីសម្រេចចិត្តរបស់ខ្លួននោះទេ។
បើទោះបីលិខិតជូនដំណឹងរបស់អ្នកមិនពេញលេញក៏ដោយ សូមស្នើសុំការប្តឹង ជំទាស់ឱ្យបានឆាប់តាមដែលអាចធ្វើបាន។ ធ្វើបែបនេះការពារដល់សិទ្ធិរបស់អ្នកដើម្បីប្តឹងជំទាស់ ហើយអាចនឹងអនុញ្ញាតឱ្យអ្នកអាចបន្តសេវារបស់អ្នកក្នុងអំឡុងបណ្តឹងជំទាស់របស់អ្នកបាន។ នៅពេលអ្នកប្តឹងជំទាស់ អ្នកអាចលើកឡើងថាអ្នកមិនទទួលបាន “ការជូនដំណឹងមានលក្ខណៈពេញលេញទេ។” អ្នកក៏អាចដាក់បណ្តឹងទៅតាមបញ្ញត្តិបណ្តឹងលេខ 4731 បានផងដែរ។ ស្នើសុំការប្តឹងជំទាស់របស់អ្នកភ្លាម ដើម្បីឱ្យអ្នកនៅបន្តទទួលបានសេវារបស់អ្នក។ បន្ទាប់មក អ្នកអាចដាក់បណ្តឹងបាន។
សូមមើលបញ្ញត្តិ បណ្តឹងលេខ 4731 និង ឯកសារបន្ថែម O សម្រាប់បណ្តឹងលេខ 4731។