មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែផ្តល់ដល់អ្នកនូវការជូនដំណឹងជាលាយលក្ខណ៍អក្សរប្រសិនបើ៖
- អ្នកស្នើសុំសេវាកម្មពីមជ្ឈមណ្ឌលថ្នាក់តំបន់ ហើយពួកគេនិយាយថាអ្នកមិនមានពិការភាពផ្នែកការលូតលាស់ និងមិនមានសិទ្ធិទទួលបានសេវាកម្មទេនោះ។ [1]§ 4710(e).
- អ្នកកំពុងតែទទួលបានសេវាកម្មពីមជ្ឈមណ្ឌលថ្នាក់តំបន់ ហើយពួកគេសម្រេចថាអ្នកលែងមានសិទ្ធិទទួលបានសេវាកម្មតទៅទៀតហើយ។ [2]§ 4710(a)(2).
- មជ្ឈមណ្ឌលថ្នាក់តំបន់និយាយថា វានឹងមិនផ្តល់សេវាកម្មឱ្យអ្នកតាមការស្នើសុំទេ [3]§ 4710(b). (អ្នកមានរយៈពេលចំនួន 5 ថ្ងៃនៃថ្ងៃធ្វើការ ដើម្បីផ្ញើឱ្យអ្នកនូវសេចក្តីជូនជំណឹងតាមប្រអប់ដែលត្រូវបញ្ជាក់ពីអ្នកទទួល) [4]§ 4710(b)។
- មជ្ឈមណ្ឌលថ្នាក់តំបន់ចង់បញ្ឈប់ ឬ ផ្លាស់ប្តូរសេវាកម្មនៅក្នុងផែនការ IPP ហើយអ្នកមិនយល់ស្របតាមទេ [5]§ 4710(a)(1). មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែផ្តល់ដល់អ្នកនូវការជូនដំណឹងយ៉ាងហោចណាស់ក្នុងរយៈពេល 30 ថ្ងៃ មុនពេលដែលពួកគេប្តូរសេវាកម្មរបស់អ្នកនៅក្នុងកម្មវិធី IPP របស់អ្នក។ [6]§ … Continue reading
- មជ្ឈមណ្ឌលថ្នាក់តំបន់និយាយថា ខ្លួនមិនមានប្រាក់ដើម្បីផ្តល់សេវាកម្មឱ្យអ្នកទេ។ [7]§ 4710(c).
- អ្នកមិនយល់ស្របទៅលើផែនការ IPP របស់អ្នកទាំងមូល ឬ ដោយអន្លឺឡើយ។ [8]§ 4646(h).
វាខុសទៅនឹងច្បាប់ដែលមជ្ឈមណ្ឌលថ្នាក់តំបន់បដិសេធ ឬ ផ្លាស់ប្តូរសេវាកម្មដោយពុំផ្តល់ការជូនដំណឹងជាលាយលក្ខណ៍អក្សរដល់អ្នក។ សុំឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់ផ្ញើការជូនដំណឹងជាលាយលក្ខណ៍អក្សរដល់អ្នក។ អ្នកអាចប្តឹងជំទាស់បានសូម្បីតែមជ្ឈមណ្ឌលថ្នាក់តំបន់បដិសេធមិនផ្ញើការជូនដំណឹងឱ្យអ្នកក៏ដោយ។ សូមមើលសំណួរទាំងឡាយស្តីពីការប្តឹងជំទាស់ដោយពុំមានការជូនដំណឹង ឬ បណ្តឹងជំទាស់យឺតយ៉ាវ។អ្នកក៏អាចដាក់ពាក្យបណ្តឹង (ហៅថាបណ្តឹងតាមបទបញ្ញត្តិ 4731) ជាមួយនឹងមជ្ឈមណ្ឌលថ្នាក់តំបន់បានផងដែរ។ [9]ការដាក់ពាក្យបណ្តឹងឱ្យបានទាន់ពេលមានសារៈសំខាន់ជាង។ … Continue reading សូមមើលបទបញ្ញត្តិស្តីពីបណ្តឹងលេខ 4731។ ប្រសិនបើអ្នករស់នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ការរីកលូតលាស់ សូមជូនដំណឹងទៅកាន់នាយកមជ្ឈមណ្ឌល។ [10]§ 4731(b).
សូមមើល ឯកសារបន្ថែម O សម្រាប់គំរូបណ្តឹងលេខ 4731។
សូមចុច ទីនេះ សម្រាប់ទម្រង់ “ការជូនដំណឹងពីសកម្មភាពដែលស្នើឡើង” ។ [11]អ្នកអាចឃើញ និងព្រីនចេញបាននូវទម្រង់ DDS អនឡាញនៅលើ៖ … Continue reading
↑1 | § 4710(e). |
---|---|
↑2 | § 4710(a)(2). |
↑3 | § 4710(b). |
↑4 | § 4710(b)។ |
↑5 | § 4710(a)(1). |
↑6 | § 4710(a)(1)មើលករណីលើកលែងចំពោះការជូនដំណឹងពីលក្ខខណ្ឌតម្រូវខាងក្រោមសម្រាប់ការលើកលែងនានានៅក្នុងវិធាននេះ។ |
↑7 | § 4710(c). |
↑8 | § 4646(h). |
↑9 | ការដាក់ពាក្យបណ្តឹងឱ្យបានទាន់ពេលមានសារៈសំខាន់ជាង។ ដាក់បណ្តឹងតាមបទបញ្ញត្តិ 4731 ជាមួយនឹងសវនាការបណ្តឹងជំទាស់ដោយយុត្តិធម៌របស់អ្នក ប្រសិនបើអ្នកមានពេលវេលាគ្រប់គ្រាន់។ |
↑10 | § 4731(b). |
↑11 | អ្នកអាចឃើញ និងព្រីនចេញបាននូវទម្រង់ DDS អនឡាញនៅលើ៖ https://www.dds.ca.gov/transparency/dds-forms/ |