Menu Close

(10.26) តើធ្វើដូច​ម្តេច​ប្រសិនបើខ្ញុំ​ចាំ​បាច់​ត្រូវ​លើក​ពេល​​ (បន្ត) សវនាការ​របស់​ខ្ញុំ?

(10.26) តើធ្វើដូច​ម្តេច​ប្រសិនបើខ្ញុំ​ចាំ​បាច់​ត្រូវ​លើក​ពេល​​ (បន្ត) សវនាការ​របស់​ខ្ញុំ?

អ្នក​ ឬ មជ្ឈ​មណ្ឌល​ថ្នាក់​តំ​បន់​អាច​សុំ​ឱ្យការិយាល័យ​សវនាការ​រដ្ឋបាល​​​ (OAH) លើក​ពេល​សវនាការ​ទៅ​ពេល​ក្រោយ​បាន​។​ ដំណើរការនេះ​មាន​ឈ្មោះ​ថា ការស្នើសុំ “ការលើកវារកាល។” [1]§ 4712. អ្នក​ត្រូវ​មាន​​ “មូល​ហេតុ​ត្រឹម​ត្រូវ​” សម្រាប់ឲ្យ​​ OAH ផ្តល់​ការ​អនុញ្ញាត​ចំពោះ​សំណើសុំ​របស់​អ្នក​។​ “មូលហេតុ​ត្រឹម​ត្រូវ​” មានន័យ​ថា​មូលហេតុ​ល្អ​ណាមួយ​។​

អ្នក​អាច​សុំ​លើក​ពេល​សវនាការ​ទៅ​ពេល​ក្រោយ​បាន​ប្រសិនបើ៖​

  • សាច់​ញាតិ​ជិត (ដូចជា​ប្តី/ប្រពន្ធ ឧពុកម្តាយ កូន ។ល។) ស្លាប់។​ ឬ ប្រសិន​បើ​​តំ​ណាង​ស្រប​ច្បាប់​របស់​អ្នក អ្នក​អាណាព្យាបាល​ស្រប​ច្បាប់ ឬ អ្នក​រក្សា​ស្លាប់បាត់បង់​ជីវិត។ [2]§ 4712(a)(1).
  • អ្នក​មាន​ជំ​ងឺ ឬ តំ​ណាង​ស្រប​ច្បាប់​របស់​អ្នក​មាន​ជំ​ងឺ។ [3]§ 4712(a)(2).
  • មាន​ករណី​សង្រ្គោះ​បន្ទាន់។​ ឧទាហរណ៍៖ ប្រ​សិន​បើ​តំណាង​របស់អ្នក​ត្រូវ​ឡើង​តុលាការ ឬ មាន​កាលវិភាគ​ជាន់​គ្នា​ហួស​ពី​អ្វី​ដែល​គេ​អាច​គ្រប់គ្រង​បាន។ [4]§ 4712(a)(3).
  • ភ័ស្តុតាង ឬ សាក្សី​របស់អ្នក​មិន​ទំនេរ ហើយ​មិន​មាន​សាក្សី ឬ ភ័ស្តុតាង នឹង​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​ករណីរបស់​អ្នក។ [5]§ 4712(a)(4).

ដើម្បី​ពន្យារ​​​កាលបរិច្ឆេទ​សវនាការ​របស់​អ្នក​ អ្នក​ត្រូវ​ដាក់​ “​ញត្តិ​ស្នើសុំ​បន្ត​​សវនាការ​ និង​ការ​បដិសេធ​​ពេលវេលា​សវនាការ”​។​ នេះ​គឺ​ជា​តំណា​ភ្ជាប់​ទៅកាន់​ទម្រង់​បែប​បទ​​ញត្តិនេះ​​​៖​ https://www.dgs.ca.gov/OAH/Case-Types/General-Jurisdiction/Services/Page-Content/General-Jurisdiction-Services-List-Folder/How-do-I-request-a-Continuance.

ទម្រង់​បែប​បទ​​ មាន​ចន្លោះ​​ទំនេរ​​ដែល​អ្នក​ចាំ​បាច់​ពន្យល់​​ពីមូលហេតុ​​ដែល​អ្នក​ត្រូវ​ការដើម្បី​​​​លើក​ពេល​​​សវនាកា​រដោយ​​យុត្តិធម៌​​​ទៅ​ពេល​ក្រោយ​​​។​ អ្នក​អាចនឹង​​ភ្ជាប់​ឯកសារ​ណាមួយ​ដែល​គាំ​ទ្រ​ដល់​តម្រូវ​ការ​របស់​អ្នក​សម្រាប់​ការសុំលើក​ពេល​សវនាការទៅពេលក្រោយ​​។​

ទម្រង់បែប​បទ​ ​ប្រាប់​អ្នក​ឲ្យ​​ហៅ​តំណាង​​ពី​​មជ្ឈ​មណ្ឌល​ក្នុង​តំបន់​​ និងសាកសួរ​​​ថាតើ​គាត់​នឹងឯកភាព​​បន្ត​​សវនាកា​រ​យុត្តិធម៌​​​ដែរ​ឬទេ។​ នៅ​ក្នុង​ចម្លោះ​​ដែល​មាន​ផ្តល់​ជូន​នៅ​លើ​ទម្រង់បែប​បទ​នេះ​ សូម​សរសេរ​ឈ្មោះ​ និង​លេខ​ទូរសព្ទ​​របស់​បុគ្គល​នៅ​មជ្ឈ​មណ្ឌល​ក្នុង​តំបន់​​​ដែល​អ្នកជជែក​​ជាមួយ​។​ សរសេរ​លើ​​​ទម្រង់​បែប​បទ​​ថា​តើ​បុគ្គល​នោះ​បាន​យល់​ព្រម​ ឬ​ជំ​ទាស់​ទៅ​​​នឹង​ការ​បន្តក្តី​​នេះ​​ដែរ​ឬ​ទេ​។​

អ្នក​និង​អ្នក​តំណាង​របស់​អ្នក​ គប្បី​ចុះ​ហត្ថលេខា​​លើ​ផ្នែក​ដែល​មាន​ចំណង​ជើង​ថា​ “​ការ​បដិសេធ​ចំពោះ​ពេលវេលា​ដែល​កំណត់​ដោយ​ច្បាប់​​សម្រាប់​​សវនាកា​រ​យុត្តិធម៌ ​​និង​សេចក្តី​សម្រេច​ក្រោម​ច្បាប់ Lanterman Act”​។​ ដើម្បី​ផ្តល់​ការ​លើក​វារកាល​បាន​ ​អ្នក​ត្រូវ​តែ​យល់​ព្រម​​ “​បដិសេធ​”​ លើ​កាលបរិច្ឆេទផុត​កំណត់​សវនាការ​។​ នេះ​មាន​ន័យ​ថា អ្នក​យល់​ព្រម​​ឱ្យ​សវនាការ​ដោយ​យុត្តិធម៌​នឹង​ធ្វើ​ឡើង​នៅ​ពេល​យូរជាង 50 ថ្ងៃ​ក្រោយ​ពី​មជ្ឈ​មណ្ឌល​ថ្នាក់​តំ​បន់​ទទួល​បាន​សំណើ​របស់​អ្នក។​

សូម​ផ្ញើ​ទម្រង់បែប​បទ​នៃ​ការ​បន្តក្តី​​​ដែល​បាន​បំពេញ​រួច​ទៅកាន់​​ OAH។ OAH ពុំ​ទទួ​ល​​យកឯកសារ​តាម​ទូរសារ​នោះ​ទេ​។ អ្នក​អាច​ផ្ញើ​ឯកសារ​តាម​ប្រៃសណីយ៍​ទៅកាន់​​ OA​H ឬ​ទូរសព្ទ​ទៅ​កាន់​​​ OAH ដើម​សួរនាំ​ពី​របៀប​​​ផ្ញើឯកសារ​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិកបាន​​។​ អ្នក​ក៏​អាច​ស្វែង​រក​​​ព័ត៌មានអំពី​របៀប​​ផ្ញើ​ឯកសារ​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​នៅ​លើ​គេហទំព័រ​របស់​​ OAH បាន​ផង​ដែរ​៖​ https://www.dgs.ca.gov/OAH/Services/Page-Content/Office-of-Administrative-Hearings-Services-List-Folder/File-or-Upload-OAH-Case-Documents.

ប្រសិន​បើ​អ្នក​ពុំ​មាន​ពេល​គ្រប់គ្រាន់​​ដើម្បី​ផ្ញើ​ញត្តិ​ជាលាយលក្ខណ៍​អក្សរ​​ដើម្បីសុំការលើកវារកាល​​ សូម​​ទូរសព្ទទៅកាន់​ OAH និង​ស្នើសុំ​​​ការលើក​​សវនាការ​ទៅពេលក្រោយ​​​តាម​ទូរសព្ទ​​បាន​។​ បន្ទាប់​ពី​​អ្នក​ប្តូរ​​​​ទៅ​បន្ត​​សវនាកា​រដោយ​​យុត្តិធម៌នោះ​​ អ្នក​អាច​មើល​​នៅ​លើ​គេហទំព័រ​ OAH ដើម្បីឱ្យ​ដឹង​ថា​តើ​ញត្តិ​នោះ​​ទទួល​បាន​ការ​អនុញ្ញា​ត​ហើយ​ឬនៅ​​។​ អ្នក​នឹងចាំ​បាច់​​បញ្ចូល​លេខសំណុំ​ឯកសារ​ OAH របស់​អ្នក ​ដើម្បី​​ស្វែ​ង​រក​​នៅ​លើ​គេហទំព័រ​នេះ​៖​https://www.dgs.ca.gov/OAH/Case-Types/General-Jurisdiction/Resources/Page-Content/General-Jurisdiction-Resources-List-Folder/Continuance-Ruling-Search

References
1 § 4712.
2 § 4712(a)(1).
3 § 4712(a)(2).
4 § 4712(a)(3).
5 § 4712(a)(4).