ប្រសិនបើអ្នកយល់ស្របតាមការសម្រេចជាចុងក្រោយរបស់ ALJ ជំហានបន្ទាប់គឺតុលាការ។ អ្នកនឹងត្រូវប្តឹងជំទាស់ទៅកាន់តុលាការកំពូលប្រចាំខោនធីរបស់អ្នក។ បណ្តឹងជំទាស់របស់អ្នកមានឈ្មោះថា ដីការបង្គាប់រដ្ឋបាល ឬ ដីកាបង្គាប់។ [1]California Code of Civil Procedure § 1094.5. មជ្ឈមណ្ឌលថ្នាក់តំបន់ក៏អាចនឹងប្តឹងជំទាស់សេចក្តីសម្រេចបានដែរ លើកលែងតែវាពាក់ព័ន្ធដល់សិទ្ធិក្រោមការបដិសេធ Medi-Cal។ អ្នកត្រូវតែស្នើសុំប្តឹងជំទាស់ក្នុងរយៈពេល 90 ថ្ងៃ ក្រោយពីអ្នកទទួលបានសវនាការសម្រេចផ្នែករដ្ឋបាល។ [2]§ 4712.5(a). ដើម្បីធ្វើបែបនេះបាន អ្នកត្រូវតែ “ដាក់” ឯកសារបណ្តឹងជំទាស់នៅតុលាការកំពូលប្រចាំខោនធីរបស់អ្នក។ ការចូលដល់តុលាការមានលក្ខណៈស្មុកស្មាញ។ មានជំហានជាច្រើន និងពាក្យបច្ចេកទេសផ្នែកច្បាប់ជាច្រើន។ អ្នកប្រហែលជាត្រូវការមេធាវី។
នៅក្នុងបណ្តឹងជំទាស់របស់អ្នក អ្នកអាចស្នើសុំឱ្យតុលាការកំពូលចេញដីកាបញ្ជាទៅកាន់ទីភ្នាក់រដ្ឋ ដូចជា DDS ដើម្បីឱ្យទាត់ចោលសេចក្តីសម្រេចរបស់វា ឬ ចាត់វិធានការផ្សេងទៀត។ សូមទាក់ទងមេធាវីដើម្បីសុំជំនួយ។ Disability Rights California អាចនឹងមានសមត្ថភាពជួយដល់អ្នក ឬ ធ្វើសំណើនានា។
នៅពេលអ្នកប្តឹងជំទាស់ទៅនឹងការសម្រេចរបស់ ALJ ទៅកាន់តុលាការកំពូលនោះ តុលាការនឹងមើលតែទៅលើសំណុំឯកសារចេញពីសវនាការតែប៉ុណ្ណោះ។ [3]ដើម្បីស្នើសុំឱ្យតុលាការកំពូលពិនិត្យឡើងវិញទៅលើសវនាការ … Continue reading មូលហេតុនេះហើយបានជាវាសំខាន់ត្រូវទទួលបានគ្រប់ព័ត៌មានទាំងអស់បញ្ចូលទៅក្នុងសំណុំឯកសារសវនាការ។ ជាធម្មតា អ្នកមិនអាចផ្តល់ដល់តុលាការនូវព័ត៌មានថ្មីបានទេ។ [4] … Continue reading តុលការនឹងពិចារណាតែទៅលើបញ្ហាពីរ៖
- ថាតើការកាត់ក្តី ឬ សវនាការមានលក្ខណៈយុត្តិធម៌ឬអត់ និង
- ថាតើមាន “ការរំលោភទៅលើឆន្ទានុសិទ្ធិតាមបុរេវិនិច្ឆ័យ” ទេ។ [5]Calif. Code Proc. § 1094.5(b). ករណីនេះអាចមានន័យថា ALJ បានប្រើស្តង់ដាច្បាប់ខុសដើម្បីធ្វើសេចក្តីសម្រេចិត្ត។ វាក៏អាចមានន័យដែរថា ALJ បានធ្វើសេចក្តីសម្រេចដែលមិនផ្អែកទៅលើការរកឃើញ ឬ ការរកឃើញក្លែងក្លាយដែលមិនត្រូវទៅតាមភ័ស្តុតាង។
ប្រសិនបើការសម្រេចរបស់ ALJ មិនសម្រេចទៅតាមការចង់បានរបស់អ្នក ពីព្រោះតែអ្នកមិនមានភ័ស្តុតាងគ្រប់គ្រាន់នោះ អ្នកមិនអាចបញ្ចូលភ័ស្តុតាងថ្មីនៅក្នុងតុលាការទេ។
↑1 | California Code of Civil Procedure § 1094.5. |
---|---|
↑2 | § 4712.5(a). |
↑3 | ដើម្បីស្នើសុំឱ្យតុលាការកំពូលពិនិត្យឡើងវិញទៅលើសវនាការ អ្នកត្រូវបំពេញញត្តិសុំដីកាជំទាស់ផ្នែករដ្ឋបាលតាមកម្រម Calif. Code Civ. Proc. § 1094.5. |
↑4 | “ក្នុងករណីដែលតុលាការរកឃើញថាមានភ័ស្តុតាងពាក់ព័ន្ធតាមការអនុវត្តការប្រុងប្រយ័ត្នសមហេតុផលនោះ មិនអាចត្រូវបានបង្កើត ឬ ដែលត្រូវដកចេញដោយមិនសមស្របនៅក្នុងសវនាការ” នោះ តុលាការអាចនឹងអនុញ្ញាតឱ្យដាក់ភ័ស្តុតាងនោះបញ្ចូលបាន។ Calif. Code Civ. Proc. § 1094.5(f). |
↑5 | Calif. Code Proc. § 1094.5(b). |