មាន Clients’ Rights Advocate (CRA) សម្រាប់អតិថិជនគ្រប់មជ្ឈមណ្ឌលថ្នាក់តំបន់ទាំងអស់។ ប៉ុន្តែ CRAs មិនធ្វើការឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់ទេ បើទោះបីជាការិយាល័យរបស់ពួកគេនៅទីនោះក៏ដោយ។ [1]§ 4433.
Office of Clients’ Rights Advocacy (OCRA) មានការិយាល័យនៅទូទាំងរដ្ឋ ដែលចាត់ចែងដំណើរការដោយ Disability Rights California, តាមរយៈកិច្ចសន្យាជាមួយនឹង California Department of Developmental Services (DDS)។ OCRA ជួល Clients’ Rights Advocate (CRA) ដើម្បីឱ្យជួយដល់អតិថិជនគ្រប់មជ្ឈមណ្ឌលថ្នាក់តំបន់ទាំងអស់។
ការងាររបស់ CRA គឺត្រូវជួយការពារសិទ្ធិស្របច្បាប់របស់អ្នក សិទ្ធិរបស់អ្នកត្រូវទទួលបានសេវាកម្ម និងសិទ្ធិជាមនុស្សរបស់អ្នក។ នេះរួមបញ្ចូលទាំងជួយដល់អ្នកនៅក្នុងបណ្តឹងជំទាស់ទៅនឹងមជ្ឈមណ្ឌលថ្នាក់តំបន់ និងទីភ្នាក់ងារផ្សេងទៀត។ [2]See § 4433(d)(1)។ សូមមើលផងដែរ Cal. Code Regs., tit. 17, § 50540, ដែលអនុញ្ញាតឱ្យអ្នក ឬ … Continue reading ប៉ុន្តែ CRAs អាចទទួលយកករណីក្នុងចំនួនមួយមានកំណត់តែប៉ុណ្ណោះ។ មុនពេលពួកគេសម្រេចទទួលយកករណីរបស់អ្នក CRA មើលទៅលើ៖
- ថាតើអ្នកអាចតំណាងបានដោយខ្លួនឯងទេ
- ថាតើអ្នកមានធនធានអ្វីផ្សេងដែលអាចរកបានទេ
- ថាតើអ្នកមានករណីដែលរឹងមាំទេ និង
- ថាតើ CRA ទំនេរទេ។
បើទោះបីជា CRA មិនអាចទទួលយកករណីរបស់អ្នកបានក៏ពិតមែន តែពួកគេនៅតែអាចផ្តល់ជំនួយផ្សេងទៀតដល់អ្នកបាន។ ពួកគេអាចពិភាក្សាជាមួយអ្នកអំពីករណីរបស់អ្នក ផ្តល់ដំបូន្មាន និងផ្តល់ប្រភេទជំនួយផ្សេងទៀត។
↑1 | § 4433. |
---|---|
↑2 | See § 4433(d)(1)។ សូមមើលផងដែរ Cal. Code Regs., tit. 17, § 50540, ដែលអនុញ្ញាតឱ្យអ្នក ឬ តំណាងរបស់អ្នកដាក់បណ្តឹងជាមួយនឹង Clients’ Rights Advocate (CRA) ប្រសិនបើអ្នកជឿថា សិទ្ធិណាមួយរបស់អ្នកត្រូវបានបំពារបំពាន ព្យួរក្នុងបំណងដាក់ទោស ឬ បដិសេធដោយមិនសមស្របនោះ។ CRA ត្រូវស៊ើបអង្កេតពីបណ្តឹងរបស់អ្នកក្នុងរយៈពេល 10 ថ្ងៃនៃថ្ងៃធ្វើការក្រោយទទួលបានបណ្តឹង ហើយផ្ញើមកឱ្យអ្នកនូវសំណើដំណោះស្រាយជាលាយលក្ខណ៍អក្សរមួយ។ ប្រសិនបើអ្នកមិនពេញចិត្តជាមួយនឹងសំណើដំណោះស្រាយរបស់ CRA ទេនោះ សូមជូនដំណឹងដល់ CRA ឱ្យបានដឹង។ ក្នុងរយៈពេល 5 ថ្ងៃនៃថ្ងៃធ្វើការ CRA ត្រូវតែផ្ទេរអ្នកទៅកាន់នាយកមន្ទីរពេទ្យរដ្ឋ ឬ មជ្ឈមណ្ឌលថ្នាក់តំបន់ទៅតាមផ្នែកនៃសេវាកម្មដែលអ្នកត្រូវការ។ ប្រសិនបើនាយកមន្ទីរពេទ្យរដ្ឋ ឬ មជ្ឈមណ្ឌលថ្នាក់តំបន់់មិនដោះស្រាយបណ្តឹងរបស់អ្នកបានទៅតាមការពេញចិត្តរបស់អ្នកក្នុងរយៈពេល 10 ថ្ងៃនៃថ្ងៃធ្វើការទេនោះ នាយកនោះត្រូវផ្ទេរអ្នកទៅកាន់មន្រ្តីទទួលបន្ទុកសិទ្ធិអតិថិជនរបស់ Department of Developmental Services សម្រាប់ការសម្រេចចិត្តផ្នែករដ្ឋបាលជាចុងក្រោយ។ |