ថ្លៃឈ្នួលមេធាវីជាករណីដែលតុលាការយល់ស្របថាមេធាវីគួរទទួលបានប្រាក់ឈ្នួលពីភាគីម្ខាងទៀត។ ពុំមាននរណាម្នាក់ធ្លាប់បានស្នើសុំតុលាការឱ្យផ្តល់ថ្លៃឈ្នួលមេធាវីសម្រាប់ការប្តឹងជំទាស់សវនាការរដ្ឋបាលនៅក្នុងបញ្ហាមជ្ឈមណ្ឌលថ្នាក់តំបន់ទេ។ ប៉ុន្តែមានស្ថានភាពបីផ្សេងគ្នាដែល Disability Rights California ជឿថាអ្នកមានសិទ្ធិទទួលបានប្រាក់ឈ្នួលមេធាវី៖
- ប្រសិនបើសំណុំរឿងរបស់អ្នកពាក់ព័ន្ធដល់សិទ្ធិក្រោយកម្មវិធី Medi-Cal Waiver អ្នកអាចស្នើសុំប្រាក់ឈ្នួលមេធាវីក្រោម Welf. & Inst. Code § 10962.
- ប្រសិនបើអ្នកទាមទាររបស់អ្នកជាការទាមទារអំពីការរំលោភសិទ្ធិរដ្ឋសហព័ន្ធរបស់អ្នកដោយសារតែដំណើរការ និងការប្រព្រឹត្តិរបស់មជ្ឈមណ្ឌលថ្នាក់តំបន់តំណាងឱ្យរដ្ឋ (“តួអង្គរដ្ឋ” សម្រាប់គោលបំណងនានានៃ 42 U.S.C. § 1983) នោះ អ្នកអាចស្នើសុំថ្លៃឈ្នួលមេធាវីក្រោមក្រម 42 U.S.C. § 1988 បាន។
- ប្រសិនបើអ្នកប្តឹងទៅតុលាការដើម្បីឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់ និងរដ្ឋអនុវត្តទៅតាមការសម្រេចរបស់វនាការយុត្តិធម៌នោះ អ្នកអាចស្នើសុំថ្លៃឈ្នួលមេធាវីបានក្រោមក្រម 42 U.S.C. § 1983 និង 42 U.S.C. § 1988។